កំពង់ឆ្នាំង៖កាលពី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៦ វេលាម៉ោង១០និង៤៥នាទី កម្លាំងសមត្ថកិច្ចក្រុងកំពង់ឆ្នាំង បានចុះបង្ក្រាបនៅចំនុចផ្លូវរង្វង់មូលទូក ភូមិទី៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ៣នាក់ មានឈ្មោះដូចខាងក្រោម៖
១. ស៊ុន ប៊ុនណាវី ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំពង់អុស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ ជននេះជាមុខសញ្ញាចាស់ ធ្លាប់ជាប់ពន្ធនាគារ ២លើកពីបទគ្រឿងញៀន។ ត្រូវបានចោទប្រកាន់ពីបទរក្សាទុក និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់។ ដកហូតថ្នាំញៀន ១កញ្ចប់ ទម្ងន់ ២.០៨ក្រាម។
២. ចំរើន សី (ហៅ ម៉ៅ សី) ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ ជននេះជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ ៣លើកពីបទគ្រឿងញៀន។ ត្រូវបានចោទប្រកាន់ពីបទរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់។ ដកហូតថ្នាំញៀន ៤កញ្ចប់ ទម្ងន់ ១៩.៩ក្រាម និងទូរស័ព្ទ ១គ្រឿង។
៣. ទែល តុលា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិទី៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។ ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់។ ដកហូតទូរស័ព្ទ ១គ្រឿង និងម៉ូតូ ១គ្រឿង។
សមត្ថកិច្ចបានដកហូតវត្ថុតាងសរុបមាន ថ្នាំញៀន ៥កញ្ចប់ ទម្ងន់សរុប ២១.១៨ក្រាម ទូរស័ព្ទ ៣គ្រឿង និងម៉ូតូ ១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
