ភ្នំពេញ៖ កាលនៅថ្ងៃទី១៥ សីហា ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកំពង់ធំ បានភ្ជាប់ចំណងមិត្តភាពរួមគ្នា តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកំពង់ធំ។ ពិធីចុះអនុស្សរណៈនេះ ធ្វើឡើងនៅរដ្ឋបាលរាជធានីភ្នំពេញ ក្រោមវត្តមានលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ធំ។ តាមរយៈអនុស្សរណៈនេះ ភាគីទាំងពីរ បានឯកភាពនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជំរុញការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការគ្នា ដោយតម្លាភាព និងអនុលោមតាមច្បាប់។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ និងខេត្តកំពង់ធំ ប្ដេជ្ញាខំកសាងបរិយាកាសអំណោយផល…
Category: ព័ត៌មានជាតិ
សេចក្តីប្រកាសព័ត៌មាន៖ កិច្ចសន្ទនារវាងរដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ នៅទីក្រុងអាននីង ខេត្តយូណាន
ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មាន៖ កិច្ចសន្ទនាពិសាតែ រវាងរដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២៥ នៅទីក្រុងអាននីង ខេត្តយូណាន។ The Tea Chat among the Foreign Ministers of China, Cambodia and Thailand 14 August 2025, Anning, Yunnan Province
ប្រទះឃើញបដិមាធ្វើពីស្ពាន់ ពេលធ្វើការស្តារស្ទឹងស្លាប់ ស្ថិតនៅភូមិជីមាឃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ
កំពង់ធំ÷ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២៥ លោក ហុិន សោភ័ណ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ និងក្រុមការងារការិយាល័យបេតិកភណ្ឌ សហការជាមួយការិយាល័យនគរបាលការពារបេតិកភណ្ឌ រដ្ឋបាលស្រុកសន្ទុក និងអធិការដ្ឋាននគរបាលស្រុកសន្ទុក បានចុះពិនិត្យ និងវាយតម្លៃវត្ថុសិល្បៈរកឃើញថ្មីចំនួន១ (មួយ) ដុំ/អង្គ នៅអធិការដ្ឋាននគរបាលស្រុកសន្ទុក។ លោក ហុិន សោភ័ណ បានឱ្យដឹងថា បដិមានេះ រកឃើញកាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ដោយអ្នកបើកបរគ្រឿងចក្រឈ្មោះ កាក់ ប៊ុនថន…
នាយឧត្តមសេនីយ៍ ស ថេត៖ កម្លាំងនគរបាលមួយក្រុម ដែលចុះបង្ក្រាបបទល្មើសនៅខេត្តកោះកុង ហើយឆ្លៀតយកទ្រព្បសម្បត្តិរបស់ម្ចាស់ទីតាំង ត្រូវទទួលខុសត្រូវ និងឈានទៅអនុវត្តវិន័យកងកម្លាំង
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាត់ទុកកម្លាំងនគរបាលមួយក្រុម កាលពីពេលកន្លងទៅ បានចុះបង្ក្រាបបទល្មើសនៅខេត្តកោះកុង ហើយឆ្លៀតយកទ្រព្បសម្បត្តិរបស់ម្ចាស់ទីតាំង ជាគំរូមិនល្អសម្រាប់កងកម្លាំងនគរបាលជាតិនោះឡើយ ហើយកម្លាំងនគរបាលទាំងនោះ នឹងទទួលខុសត្រូវ ហើយឈានទៅអនុវត្តវិន័យកងកម្លាំង។ នេះជាការលើកឡើងជាថ្មីរបស់នាយឧត្តមសេនីយ៍ ស ថេត នៅក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំឆមាសទី១ និងផ្សព្វផ្សាយទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់ផែនប្រឆាំងបទល្មើសគ្រឿងញៀន កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។ នៅក្នុងកិច្ចប្រជុំដែលមានការចូលរួមពីអគ្គស្នងការរងនគរបាលជាតិ ប្រធាននាយកដ្ឋាន ស្នងការនគរបាលរាជធានី-ខេត្ត និងនគរបាលពាក់ព័ន្ធជាច្រើននាក់ទៀតនោះ នាយឧត្តមសេនីយ៍ ស ថេត…
ឯកឧត្តម សេង ស៊ីវុត្ថា និង ឯកឧត្តម អ៊ុក សាវុធ ផ្ញើសារអបអរសាទរ និងជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសទទួលបាននូវពានរង្វាន់ «Smile Asia Philanthropic Visionary Award» លើកទី២
ភ្នំពេញ៖ ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និង ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រី្តរាជការ នៃសាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ បានផ្ញើសារអបអរសាទរ និងជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១របស់កម្ពុជា ក្នុងឱកាសដែលលោកជំទាវបណ្ឌិត ទទួលបាននូវពានរង្វាន់ «Smile Asia Philanthropic Visionary Award» លើកទី២ នៅក្នុងកម្មវិធី…
រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយ ១.៨លានដុល្លារអាមេរិក ជួយផ្នែកមនុស្សធម៌នៅកម្ពុជា ដែលកំពុងរងគ្រោះដោយសារជម្លោះតាមបន្ទាត់ព្រំដែន
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន ប្រកាសផ្តល់ជំនួយ ១.៨លានដុល្លារអាមេរិក ដើម្បីជួយផ្នែកមនុស្សធម៌នៅកម្ពុជា ដោយផ្តោតលើការរងគ្រោះនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយសារជម្លោះព្រំដែន។ តាមរយៈបណ្តាញសង្គមរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី១៥ខែសីហា ឆ្នាំ២០២៥នេះ លោក អ៊ូអិណុ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដែលជាជំនួយឥតសំណង មានទឹកប្រាក់សរុបប្រមាណ ១,៨ លានដុល្លារអាមេរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ជាបន្ទាន់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ ប្រភពបន្តថា ក្នុងកិច្ចសហប្រតិបត្តិការនេះ ជប៉ុននឹងអនុវត្តនូវជំនួយមនុស្សធម៌ដូចជាការចែកសម្ភារៈចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃ និងជម្រកបណ្តោះអាសន្នជាដើម តាមរយៈអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ)។ រដ្ឋាភិបាលជប៉ុនគាំទ្រយ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់…
ឯកឧត្តម ប្រាក់ សោភ័ណ ដឹកនាំក្រុមការងារជួបសួរសុខទុក្ខបងប្អូនកងទ័ពដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
សៀមរាប: នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជា ខេត្តសៀមរាប បានដឹកនាំសហការី នាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងនាំយកអំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនដល់បងប្អូនកងទ័ព ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សោភ័ណ បានបញ្ជាក់ពីទឹកចិត្តគោរពកោតសរសើរ ម្តងហើយម្តងទៀត និងដឹងគុណចំពោះវីរភាពរបស់បងប្អូនកងទ័ពយើងទាំងអស់ ដែលបានតស៊ូ លះបង់សាច់ស្រស់ ឈាមស្រស់…
រដ្ឋមន្ត្រី ប៉េង ពោធិ៍នា អនុញ្ញាតឱ្យអ្នកគ្រប់គ្រងទូទៅក្រុមហ៊ុនដឹកជញ្ជូន CMA CGM Group ប្រចាំកម្ពុជា-វៀតណាម ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យលោកស្រី Amélie HUMPHREYS អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុនដឹកជញ្ជូន CMA CGM Group ប្រចាំកម្ពុជា-វៀតណាម ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។ គោលបំណងនៃជំនួបសម្តែងការគួរសមនេះ គឺធ្វើឡើងដើម្បីបង្ហាញអំពីចំណាប់អារម្មណ៍ ចែករំលែកគំនិតផ្តួចផ្តើមថ្មីៗ និងឧត្តមានុវត្តអន្តរជាតិរបស់ CMA CGM Group ដែលបានកំពុងអនុវត្តនៅក្នុងប្រទេសកម្ពុជា…
សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្ថម្ភថវិកា ៤០លានរៀល ដើម្បីទិញម៉ូតូ ១០គ្រឿង ជូនវីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារទឹកដីតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ សមូរភូមិទិសទី១ប្រាសាទព្រះវិហារ
ព្រះវិហារ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ លោក គីម រិទ្ធី បានយកម៉ូតូចំនួន ១០គ្រឿងនោះ ទៅជូនកងទ័ពជួរមុខ នៃកងពលតូចអន្តរាគមន៍លេខ៧ និងកងពលតូចអន្តរាគមន៍លេខ៩ ចំណុះកងពលធំអន្តរាគមន៍លេខ៣ ដោយក្នុង១កងពល ទទួលបានម៉ូតូចំនួន ៥គ្រឿង ដែលជាអំណោយដ៍ថ្លៃថ្លារបស់ សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជូនវីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារទឹកដីតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ សមូរភូមិទិសទី១ប្រាសាទព្រះវិហារ។ ក្នុងឪកាសដ៍ឧត្តុង្គឧត្តមនេះ លោក គីម រិទ្ធី ព្រមទាំងវីរកងទ័ពជួរមុខ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត…
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចុះសួរសុខទុក្ខ និងនាំយកអំណោយជាថវិកា និងសម្ភារៈមួយចំនួន ផ្ដល់ជូនភរិយាវីរកងទ័ពជួរមុខ ដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត
ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់សហការី និងយុវជនកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ ចុះសួរសុខទុក្ខ និងនាំយកអំណោយជាថវិកា និងសម្ភារៈមួយចំនួន ផ្តល់ជូនដល់ក្រុមគ្រួសារវីរកងទ័ពជួរមុខ ដោយសារភរិយាវីរកងទ័ពជួរមុខ លោក ឱប វ៉ាត់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ដោយសារជំងឺផ្លូវដង្ហើម (សួត) រួមទាំងជំងឺប្រចាំកាយផ្សេងទៀត។…