កំពង់ឆ្នាំង ÷ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត អុឹង កន្ថាផាវី រដ្ធមន្រ្តីក្រសួងកិច្ចការនារី និងឯកឧត្តមស្វាមី បានអញ្ជើញជួបពិធីសំណេះសំណាលនិងចែកអំណោយដល់ចាស់ជរា ស្រ្តីកូនតូចនិងប្រជាពលរដ្ធជួបការលំបាកចំនួន១៥០ គ្រួសារ នៅឃុំអភិវឌ្ឍន៍ ស្រុកទឹកផុសខេ ត្តកំពង់ឆ្នាំង ា
ការចែកជូនពេលនេះស្ថិតក្នុងបរិវេណវត្តវារីសុផារាម ហៅវត្តទឹកជុំ ក្នុងឃុំអភិវឌ្ឍន៍ ។
ពិធីមានការនិមន្តនិងអញ្ជើញចូលរួមពីព្រះអង្គ ផន សុឡា ព្រះអនុគណស្រុកទឹកផុស ព្រះមង្គលានុរ័ក្ខ អំ សៃលោកគ្រូ ហួន សុភឿន ព្រះអង្គអ៊ុន សីហា ព្រះជំនួយការសាលាគណខេត្ត លោកជំទាវ កាន់ ចន្ទ្រា ទៀ វិញ លោកសូត្រ សង់ អភិបាលស្រុកទឹកផុស លោកស្រីពេជ សូភាប្រធានមន្ទីរកិច្ចនារីខេត្ត ប្រតិភូក្រសួងកិច្ចការនារី អាជ្ញាធរដែនដី និងប្រជាពលរដ្ឋងាយរងគ្រោះ១៥០គ្រួសារចូលផងដែរ។
អំណោយក្នុងមួយគ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម សារ៉ុង ១ ក្រម៉ា១ ម៉្សៅសាប៊ូ១គីឡូក្រាម និងថវិកា៥០០០០រៀលព្រមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត៕
