កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក ចុះផ្សព្វផ្សាយអប់រំណែនាំដលម្ចាស់ ផលយានយន្ត ដែលធ្វើចរាចរណ៍លើផ្លូវទឹក

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៥ ដោយមាន​ការចង្អុល​ណែនាំដ៏​ខ្ពង់ ខ្ពស់​របស់​ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ដោយមានការចង្អុលដឹកនាំ​តម្រង់ទិសដោយផ្ទាល់ របស់​លោក​ឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំងកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹកបានចុះធ្វើការផ្សព្វផ្សាយអប់រំណែនាំដល់ម្ចាស់ជលយានយន្តដែលធ្វើចរាចរណ៍លើផ្លូវទឹក។

ការចុះធ្វើការផ្សព្វផ្សាយអប់រំណែនាំដល់ម្ចាស់ជលយានយន្តដែលធ្វើចរាចរណ៍លើផ្លូវទឹកនេះធ្វើឡើងនៅភូមិកណ្ដាល, ភូមិចុងកោះ ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង និងនៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

ខ្លឹមសារនៃការផ្សព្វផ្សាយអប់រំណែនាំ៖មិនត្រូវបើកបរក្នុងស្ថានភាពស្រវឹងហាមក្មេងមិនទាន់គ្រប់អាយុក្រោម ១៥ ឆ្នាំបើកបរជលយានយន្តមិនត្រូវបើកបរជលយានយន្តមានល្បឿនលឿនក្នុងទីប្រជុំជនគ្រប់ជល យានយន្តធ្វើចរាចរណ៍តាមផ្លូវទឹកត្រូវបើកបរប្រកាន់ស្ដាំជានិច្ចគ្រប់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ត្រូវបំពាក់ភ្លើងហ្វាបំភ្លឺនៅពេលយប់មិនត្រូវដាក់សម្ភារ:រឺទំនិញផ្សេងៗ និងមនុស្សលើសចំណុះមុនចេញដំណើរ​ម្ចាស់កាណូតត្រូវមានឧបករណ៍សង្រ្គោះដូចជា ពោងសង្រ្គោ, ម៉ាស៊ីនបូមទឹក,បំពង់ពន្លត់អគ្គីភ័យដាក់ តាមកាណូត, ថ្នោលសម្រាប់ដោលផងដែរ ៕