ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តីការពារជាតិកម្ពុជា ទៀ សីហា បានបង្ហាញសារគួរឲ្យចាប់អារម្មណ៍មួយនៅលើបណ្តាញសង្គមរបស់លោកនាព្រលប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ ជាមួយសំណេរទាំងស្រុងរបស់លោកដូចខាងក្រោម៖
«ចេញផ្សាយមិនចេះហត់ ពូកែ ឆ្លាត ព្រមទាំងសម្រស់បាន! ចេះផ្អែម ចេះជូរ ចេះចត់ ចេះកំសត់ គ្រប់ជំនាញ។ មើលរឿងភាគតាំងពីក្មេងដល់ធំ ជក់ចិត្ត និងសរសើអ្នកនិពន្ធ ពូកែនឹកឃើញ ពូកែបង្ហាញភាពស្រស់ស្អាតកក់ក្តៅ ប៉ិនបង្ហាញពីភាពទន់ភ្លន់ភ្ជាប់ជាមួយល្បិចកល ឈ្នានីស ក្នុងបំណងគ្រប់គ្រងមនុស្ស ឬទ្រព្យដែលខ្លួនឯងប្រាថ្នា។
ពេលនេះដឹងហើយ មិនមែនរឿងភាគទេ វាចេញពីរឿងពិត និងពិតជាបានឃើញពេញភ្នែក»៕
