កំពង់ចាម÷ ដើម្បីធានាស្ថេរភាពនៃការលក់ដូរ ផ្ទះសំណាក់ សណ្ឋាគារ កន្លែង អាហាររដ្ឋាន ផ្ងើរកង់ម៉ូតូ ឲ្យនៅរក្សាតំម្លៃដ៏ដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានធ្វើការណែនាំដល់ រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ដាក់ពិន័យដល់ម្ចាស់អាជីវកម្មរូបណាដែល ដែលហ៊ានតំឡើងថ្លៃ ក្នុងឪកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។
ឯកឧត្តម បានមាន ប្រសាសន៍បែបនេះ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខ្មែរ ដោយមានការចូលរួម ពី លោក អភិបាលរងខេត្ត អភិបាល ក្រុង ស្រុក នាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និង កងទ័ពកម្លាំង។
ស្ថិតក្នុងពេលនោះ ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់រដ្ឋបាលសាលាខេត្ត រដ្ឋបាលក្រុង ស្រុក ទាំងអស់ នៅពេលពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខ្មែរខាងមុខ សូមធ្វើការណែនាំ ដល់ម្ចាស់់ផ្ទះសំណាក់ សណ្ឋាគារ កន្លែងផ្ងើរ កង់ ម៉ូតូ ឡាន អាហាររដ្ឋាន តំបន់ទេសចរណ៍ មិនឲ្យតំឡើងថ្លៃ ម្ហូបអាហារ យកភាស៊ី ម៉ូតូ ឡាន លើសតំម្លៃពីច្បាប់កំណត់ ហើយត្រូវរក្សាតម្លៃឲ្យនៅដ៏ដែរ។
ឯកឧត្តម បានលើកឡើងបន្ថែមថា មកដល់ម៉ោងនេះហើយ រដ្ឋបាលខេត្ត មិនមានពេលអប់រំ ម្តងហើយ ម្តងទៀតនោះទេ ចំពោះ អ្នកប្រកបរបររកស៊ី ដែលឆ្លៀតលក់តំឡើងថ្លៃក្នុងពិធីបុណ្យទានរបស់ជាតិ ជាហេតុនាំបញ្ហាដល់សេវាទេសចរណ៍របស់ខេត្ត ប៉ះពាល់ដល់ភ្លៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលចូលមកលេងកម្សាន្ត ធ្វើឲ្យខូចមុខមាត់ខេត្ត ដោយសារ តែអ្នកប្រកបរបបរកស៊ី គិត តែពីផលចំណេញរបស់ខ្លួន ធ្វើឲ្យខេត្តអាប់អោនកិត្តិយសខេត្ត។
ឯកឧត្តម អភិបាលខេត្ត បានប្រមានដល់ម្ចាស់អាជីវកម្ម រូបណាម្នាក់ ហ៊ានតំឡើងថ្លៃ ក្នុងឪកាសពិធីបុណ្យចូលឆ្នាំខ្មែរ រាប់ទាំងកន្លែង ម៉ូតូ ឡាន រកស៊ីលក់ដូរ ម្ហូបអាហារ ផ្ទះសំណាក់ សណ្ឋាគារ បើរកឃើញ មាន នៅកន្លែងណាមួយ រដ្ឋបាលខេត្ត នឹងចាត់វិធានការ ចុះផាក់ពិន័យ ហើយ បើសិនមិនរាលចាល រដ្ឋបាលខេត្ត នឹងចុះបិទអាជីវកម្ម ហើយបញ្ជូនបុគ្គលរូបនោះ ទៅកាន់តុលាការតែម្តង ព្រោះ ការធ្វើបែបនេះ ដើម្បីរក្សាមុខមាត់ កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ខេត្ត ឲ្យកាន់តែល្អ ព្រមទាំង ទាក់ទាញ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលមកលេងកម្សាន្ត បានកាន់តែច្រើនបន្ថែមទៀត។

