សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត អញ្ជើ្ជញជួបសំណេះ សំណាល ព្រមទាំងសាកសួរសុខទុក្ខគ្រួសារវីរកងទ័ពពលី វីរកងរាជអាវុធហត្ថពលី និងវីរនគរបាលពលី នៅឧត្តរមានជ័យ

ឧត្តរមានជ័យៈសម្តេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី នៅរសៀលថ្ងៃទី១៣ ខែ កុម្ភៈ ឆ្នាំ ២០២៦ បានអញ្ជើ្ជញជួបសំណេះ សំណាល ព្រមទាំងសាកសួរសុខទុក្ខគ្រួសារវីរកងទ័ពពលី វីរកងរាជអាវុធហត្ថពលី និងវីរនគរបាលពលីចំនួន ១៨ គ្រួសាររបស់ខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនោះសម្តេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាល​ យកចិត្តទុកដាក់បំផុតចំពោះវីរភាពរបស់យោធិនពលី​ ចងចាំ​ និងដឹងគុណបំផុតចំពោះការលះបង់​ដេីម្បីបុព្វហេតុការពារជាតិ។ ជាមួយគ្នានេះ​ ក៏បានផ្តល់នូវការយកចិត្តទុកដាក់ចំពោះក្រុមគ្រួសារយោធិនពលីទាំងអស់ទាំងលេីជីវភាព​,​ ការសិក្សារបស់កូនចៅបន្ត​ និងការស្តារ ឡេីងវិញចំពោះសេដ្ឋកិច្ចគ្រួសារបន្ទាប់ពីបាត់បង់ ជំហរគ្រួសារក្នុងការការពារទឹកដីយេីង។

ក្នុងនាមរាជរដ្ឋាភិបាល​ សម្តេចធិបតីសូមថ្លែងអំណរគុណដល់ក្រុមគ្រួសារវីរកងទ័ពពលីទាំងអស់​ ដែលបានផ្តល់ចំណែកចូលរួមជាមួយជាតិ​ តាមរយៈ​វីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ព​ ដែលជាសមាជិកគ្រួសារយ៉ាងសកម្ម​ និងផ្តល់វីរភាពដ៏ល្អ​ ស្មោះត្រង់​ និងឆន្ទ:ដ៏មុះមុតដេីម្បីជាតិ​ និងប្រជាជនកម្ពុជា។