កំពង់ឆ្នាំង៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សចុះ មូល ដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យនិងស្រុកទឹកផុស អញ្ជើញ ជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកផុស និងគណបក្សស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកទឹកផុស។ កិច្ចប្រជុំនេះមានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុប្រធានក្រុម ការងារគណបក្សចុះមូលដ្ឋានស្រុក, ឯកឧត្តម លោកជំទាវ ប្រធានក្រុមការ ងារគណបក្សចុះមូលដ្ឋានឃុំទាំង ៩ នៃស្រុកទឹកផុស, គណៈកម្មាធិការគណបក្សស្រុទឹកផុស,គណៈកម្មាធិការគណបក្សឃុំ, សាខាបក្សភូមិ, យុវជនបក្សឃុំ-ភូមិ, និងសកម្មជនគណបក្សសរុបប្រមាណ ២៣០នាក់។
លោក សូត្រ សង់ ប្រធានគណៈកម្មាធិការគណ បក្សប្រជាជនកម្ពុជាស្រុកទឹកផុសបានអានរបាយការណ៍សង្ខេបស្តីពី សភាពការណ៍ទូទៅអំពីចំណុចសំខាន់ៗមួយចំនួននៃសភាពការណ៍អន្តរ ជាតិ សភាពការណ៍ក្នុងប្រទេស និងការងារគណបក្សឆ្នាំ២០២៥ ព្រមទាំងទិសដៅភារកិច្ចឆ្នាំ២០២៦ របស់គណ បក្សប្រជាជនកម្ពុជា។
បន្ទាប់ពីបានស្តាប់របាយការណ៍និងទិសដៅការងាររួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ចនៅតាមមូលដ្ឋានរបស់ខ្លួនយ៉ាងសកម្ម ដើម្បីកសាងនូវសមិទ្ធផលថ្មីៗជាបន្ដបន្ទាប់ បន្ថែមពីលើសមិទ្ធផលដែលមានស្រាប់។ ជាមួយ គ្នានោះ ឯកឧត្តមប្រធាន បានមានប្រសាសន៍សំណេះ សំណាលដោយបានជម្រាបជូនអំពីស្ថានភាពនៃការអភិវឌ្ឍ និងការរីកចម្រើននូវសមិទ្ធផលនានានៅទូទាំងប្រទេស ដែលរាជរដ្ឋា ភិបាលដឹកនាំដោយគណបក្សប្រជា ជនកម្ពុជា ដែលជាគណ បក្សឈ្នះឆ្នោត បាននិងកំពុងអភិវឌ្ឍលើគ្រប់វិស័យ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្ដិភាព។ ជាចុងក្រោយឯកឧត្តមប្រធាន បានផ្ដល់អនុសាសន៍សំខាន់ៗមួយ ចំនួនជូនដល់សមាជិក សមាជិកានៃអង្គប្រជុំ ឱ្យបន្ដរក្សាសាមគ្គីភាព ឯក ភាពផ្ទៃក្នុងបក្សរឹងមាំដើម្បីបំពេញ ការងារជូនគណបក្សមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់បន្ថែមទៀតឈាន ទៅទទួលនូវជ័យជម្នះក្នុងការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០២៧ និងការបោះឆ្នោតសកលឆ្នាំ២០២៨ ។
ក្រោយពីបញ្ចប់កិច្ចប្រជុំ ឯកឧត្តមប្រធាន និងក្រុមការងារគណបក្ស បានអញ្ជើញពិនិត្យជាក់ស្ដែងទីតាំងសម្រាប់សាងសង់សាលប្រជុំនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកទឹកផុស ក្នុងគោល ដៅផ្ដល់ភាពងាយស្រួលដល់ក្រុមការងារបំពេញ ភារកិច្ចជូនគណបក្សមានប្រសិទ្ធភាព និងប្រសិទ្ធ ផលខ្ពស់៕
