គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ បណ្ដាលអោយមនុស្សប្រុសស្រី៣នាក់រងរបួស

កំពង់ឆ្នាំងៈ យ៉ាងហោចណាស់មនុស្សប្រុសស្រី៣ នាក់រងរបួសក្នុងហេតុការណ៍មួយកើតឡើងរវាងម៉ូតូនិងម៉ូតូ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ធ្ឆ្នាំ ២០២៦ វេលាម៉ោង១៨និង៣០នាទី។

ហេតុការណ៍ខាងលើកើតឡើងនៅចំនុចលើផ្លូវក្រាលបេតុង បំបែកជា៤ស្ថិតក្នុងភូមិកំពង់អុស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ មានម៉ូតូ១ គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1D-3541 អ្នកបើកបរឈ្មោះ ញឹក សុផា ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុង ខេត្តកំពង់ឆ្នាំង បើកបរពីជើងទៅត្បូង(ខ្វែងទិសគ្នា) ក្នុងល្បឿនខ្វះការប្រុងប្រយ័ត្ន ទៅបុកហ្នឹងម៉ូតូ ០១គ្រឿងទៀត ម៉ាកហុងដា PCXពណ៏ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1DB-4045 អ្នកបើកបរឈ្មោះ ពេជ្រ សោភា អាយុ១៨ ឆ្នាំ រស់នៅភូមិ កំពង់អុសសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និងអ្នករួមដំណើរចំនួន០១នាក់ ឈ្មោះ ចាន់ សោសេរី ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បើកបរពីទិសខាងលិចទៅកើត (ក្នុងទិសដៅខ្វែងគ្នា )បើកបរក្នុងល្បឿនលឿន មកដល់កន្លែងកើតហេតុបានបុកគ្នា បង្ករឲ្យគ្រោះថ្នាក់តែម្ដងបណ្ដាលឱ្យមនុស្សប្រុស ស្រី០៣នាក់រងរបួសស្រាល និង ខូចខាតម៉ូទាំងសងខាងផងដែរ ។

ក្រោយកើតហេតុ ម៉ូតូទាំង០២ គ្រឿង ខាងលើត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ៕