គ្រោះថ្នាក់ចរាចរណ៍រវាង PRUIS និង HYUNDAI សណ្តោងរ៉ឺម៉ក រងរបួសធ្ងន់ម្នាក់

កំពង់ស្ពឺ​ :​យ៉ាងហោចណាស់មនុស្ស ម្នាក់រងរបួសធ្ងន់ក្នុងហេតការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុករថយន្ត ។

ហេតុការណ៍ខាងលើនេះកើតឡើងនៅ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៩:៣៣​នាទី នៅលើផ្លូវជាតិលេខ៤១​(PK.១៧-១៨) ត្រង់ចំណុចភូមិព្នៅ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រវាងរថយន្តមួយគ្រឿងម៉ាក TOYOTA PRUIS ពណ៌ទឹក មាស ពាក់ផ្លាកលេខភ្នំពេញ 2BG-4665 បើកបរដោយឈ្មោះ ទូច គឹមហេង ភេទប្រុស អាយុ៤១​ឆ្នាំ រស់នៅភូមិល្វារ សង្កាត់ កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានី​ ភ្នំពេញ បុកជាមួយរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ ប្រ​ភេ​ទក្បាលសណ្ដោង ពាក់ផ្លាកលេខភ្នំពេញ 3B-​47​7​5 សីម៉ីរ៉ឺម៉កបែន ម៉ាកSIMI TRAILER ពណ៍ស្វាយ​-បៃតង ពាក់ផ្លាកលេខ 4A-8568 (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយពេលកើតហេតុបា រត់គេចខ្លួនបាត់) ។

មុនកេីតហេតុ​ រថយន្ដ PRUIS បើកបរមកពីទិសខាងជើងទៅទិ​ស​ខាងត្បូង មកដល់ចំណុចខាង លើបានរេចង្កូចទៅបុកជាមួយរថយន្តមួយគ្រឿងម៉ាកHYUNDAI ពណ៌ ប្រ​ភេ​ទក្បាលសណ្ដោង ពាក់ផ្លាកលេខភ្នំពេញ 3B-​47​7​5 សីម៉ីរ៉ឺម៉កបែន ម៉ាកSIMI TRAILER ពណ៍ស្វាយ​-បៃតង ពាក់ផ្លាកលេខ 4A-8568 (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយពេលកើត ហេតុរត់គេចខ្លួនបាត់) បើកបរមកពីទិសខាងត្បូងទៅទិសខាងជើង ។

ក្រោយកើតហេតុជនរងគ្រោះបានបញ្ជូនទៅកាន់មន្ទីរពេទ្យរីឯមធ្យោបាយបង្កបានយកមករក្សាទុកនៅអធិការ ដ្ឋាននគរបាលស្រុកគងពិសីដេីម្បីបន្ដនីតិវិធី៕