គណៈកម្មការដ្ឋបាលដីធ្លីខេត្តកំពង់ឆ្នាំង ធ្វើពិធីបិទផ្សាយជាសាធារណៈ ឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីជាប្រព័ន្ធ

កំពង់ឆ្នាំង៖គណៈកម្មការដ្ឋបាលដីធ្លីខេត្តកំពង់ឆ្នាំង បានរៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធរយៈពេល១៥ ថ្ងៃ (រាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក) សម្រាប់ភូមិចំនួន ៤ គឺ ភូមិបឹងកក់ ភូមិឡពាង ភូមិសូវង្ស និងភូមិធ្លកយល់ ស្ថិតក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ពិធីនេះបានប្រព្រឹត្តទៅនៅបរិវេណសាលាបុណ្យសូវង្ស នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោ ដីខេត្តកំពង់ឆ្នាំង និងលោក ព្រំ ប៊ុនធឿន អភិបាល រងស្រុកកំពង់ត្រឡាច និងមានការចូលរួមពីមន្ត្រី មន្ទីរ-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី តំណាងធនា គារឯកជន និងប្រជាពលរដ្ឋមកពីភូមិពាក់ព័ន្ធជាច្រើននាក់។

ការបិទផ្សាយជាសាធារណៈនេះមានគោលបំណង ធានាតម្លាភាព និងឱ្យប្រជាពលរដ្ឋមានឱកាសពិនិត្យនិងធ្វើការបញ្ចេញមតិឬតវ៉ាប្រឆាំង(បើមាន) ចំពោះឯកសារវិនិច្ឆ័យដែលបានរៀបចំឡើង ដើម្បីបន្តដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅតំបន់គោលដៅខាងលើ។

រយៈពេលបិទផ្សាយចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៦ រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ដោយទីតាំងបិទផ្សាយស្ថិតនៅបរិវេណសាលាបុណ្យសូវង្ស ភូមិសូវង្ស ឃុំតាជេស។

សេចក្តីជូនដំណឹងនេះ ត្រូវបានចេញផ្សាយដោយរដ្ឋបាលខេត្តកំពង់ឆ្នាំងដើម្បីឱ្យប្រជាពលរដ្ឋទទួល បានព័ត៌មាន និងចូលរួមយ៉ាងសកម្មក្នុងដំណើរការនេះ។