ខណ្ឌរដ្ឋបាលជលផលកំពង់ធំ សហការជាមួយអាជ្ញាធរមូលដ្ឋាន បង្រ្កាបបទល្មើសឆក់ត្រី១ករណី នៅស្រុកសន្ទុក

កំពង់ធំៈ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ក្រុមការងាររួមមានសង្កាត់រដ្ឋបាលជលផលសន្ទុក ក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសន្ទុកកម្លាំង អធិការដ្ឋាននគរបាលស្រុកសន្ទុក និងប៉ុស្តិ៍នគរ បាលកំពង់ថ្មដឹកនាំដោយលោក សន វឿន អភិ បាលរងស្រុកសន្ទុក បានចុះបង្រ្កាបបទល្មើសជលផលឆក់ត្រី នៅចំណុចត្រពាំងឬស្សី ស្ថិតក្នុងភូមិល្អក់ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

ក្នុងការបង្ក្រាបនេះជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ដែលប្រព្រឹត្តបទល្មើសនេសាទដោយប្រើឧបករណ៍ឆក់ត្រី និងធ្វើការដកហូតវត្ថុតាងដូចជា៖ ដុំភ្លើងឆក់ត្រី ចំនួន ២គ្រឿង, អាគុយ ៤០អំព័រ (១២វ៉ុល) ចំនួន ២គ្រឿង, ដងឆក់ ចំនួន ២គូរ, ទ្រុងដាក់ត្រី ចំនួន១គ្រឿ, កន្រ្តក់ ចំនួន ២ ។

បច្ចុប្បន្ន ជំនាញបានកសាងសំណុំរឿង និងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។

សូមរម្លឹកថា បទល្មើសនេសាទដោយប្រើឧបករណ៍ឆក់ត្រី គឺជាបទល្មើសធ្ងន់ធ្ងរ ដែលបំផ្លាញប្រភពជលផល និងបរិស្ថានធម្មជាតិ។