កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយមន្ទីរ សាធារណការ និងដឹកជញ្ជូន ដើម្បីត្រួតពិនិត្យ យានយន្តខុសលក្ខណៈបច្ចេកទេស លើផ្លូវជាតិ លេខ៥

កំពង់ឆ្នាំង៖អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមទិសដៅការ ងាររបស់ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំងនៅទី៤ ខែមីនា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរ បាលខេត្តកំពង់ឆ្នាំង បានចុះសហការជាមួយមន្ទីរ សាធារណការ និងដឹកជញ្ជូន ដើម្បីត្រួតពិនិត្យ យានយន្តខុសលក្ខណៈបច្ចេកទេស លើផ្លូវជាតិ លេខ៥។

ប្រតិបត្តិការខាងលើកម្លាំងសរុបចំនួន ០៩នាក់ បានចុះត្រួតពិនិត្យនៅចន្លោះគីឡូម៉ែត្រលេខ ៨៤ -៨៥ ស្ថិតក្នុងភូមិព្រៃលាក់នាង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

គោលបំណងនៃប្រតិបត្តិការខាងលើគឺដើម្បីធានាសុវត្ថិភាពចរាចរណ៍ផ្លូវគោក កាត់បន្ថយគ្រោះថ្នាក់ និងរឹតបន្តឹងការគោរពច្បាប់ចរាចរណ៍ ជាពិសេស លើយានយន្តដែលមានបញ្ហាបច្ចេកទេសមិនសមស្របសម្រាប់បើកបរ។

សកម្មភាពនៃប្រតិបត្តិការនេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាប្រចាំដើម្បីរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ លើបណ្តាញផ្លូវជាតិសំខាន់ៗ។