កំពង់ចាម៖មន្ទីរអធិការកិច្ចខេត្តកំពង់ចាម សហ ការជាមួយអាជ្ញាធរស្រុកស្ទឹងត្រង់ ចុះផ្សព្វផ្សាយច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀនដល់សិស្សា នុសិស្សនៅវិទ្យាល័យ ហ៊ុន សែន ពាមកោះស្នា ស្រុកស្ទឹងត្រង់ នាព្រឹកថ្ងៃទី០៥ ខែមីនាឆ្នាំ២០២៦។
លោក អុិត ម៉េងថា អនុប្រធានមន្ទីរ តំណាងលោកស្រី ឆាន ច័ន្ទធីតា ប្រធានមន្ទីរអធិការកិច្ចខេត្តកំពង់ចាម បានថ្លែងថា នាពេលបច្ចុប្បន្ននេះរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត កំពុងតែបង្ក្រាបការប្រើប្រាស់ និងការចែកចាយគ្រឿងញៀន ដោយ សារបទល្មើសគ្រឿងញៀនមានការកើនឡើងជាលំដាប់ ហើយបន្សល់ទុកនូវផលប៉ះពាល់ជាច្រើន ប៉ះពាល់ដល់ធនធានមនុស្ស សេដ្ឋកិច្ច និងសន្តិសុខសណ្តាប់ធ្នាប់សង្គម។
លោកអនុប្រធានមន្ទីរ បានបញ្ជាក់ទៀតថា គ្រឿង ញៀន គឺជាអន្ទាក់ប្រកបដោយគ្រោះថ្នាក់ សម្រាប់មនុស្សគ្រប់រូប ប្រសិនបើនរណាម្នាក់ធ្លាក់ចូលក្នុងអន្ទាក់នេះហើយ អ្នកនោះកម្រនឹងដកខ្លួនរួចណាស់ ហើយរមែងតែងតែផ្តល់ផលអាក្រក់ចំពោះអ្នកប្រព្រឹត្ត គ្រួសារ សហគមន៍ និងសង្គមជាតិ។ លោកក៏បានសំណូមពរដល់មន្ត្រីជំនាញ អាជ្ញាធរ បន្តយកចិត្តទុកដាក់អប់រំ ផ្សព្វផ្សាយច្បាប់ស្តីអំពីការត្រួតពិនិត្យគ្រឿងញៀនឲ្យទូលំទូលាយ និងមានវិធានការគ្រប់គ្រប់ឲ្យបានម៉ឺងម៉ាត់ ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។
លោក អុិត ម៉េងថា អនុប្រធានមន្ទីរអធិការកិច្ចខេត្តកំពង់ចាមបានលើកទឹកចិត្តដល់អាជ្ញាធរ សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ ត្រូវហ៊ានរាយការណ៍ទៅសមត្ថកិច្ចជំនាញ ក្នុងករណីបានឃើញអ្នកប្រើប្រាស់ និងចែកចាយគ្រឿង ញៀននៅក្នុងមូលដ្ឋានរបស់ខ្លួន។ ជាងនេះទៅ ទៀត ប្អូនៗដែលជាសិស្សានុសិស្ស ត្រូវជៀសអោយឆ្ងាយពី គ្រឿងញៀន ពេលសេពគប់មិត្តភក្តិ ត្រូវមានការប្រុងប្រយ័ត្ន ជាពិសេសត្រូវខិតខំរៀនសូត្រ ដើម្បីក្លាយខ្លួនទៅជាមិត្តល្អ សិស្សល្អ កូនល្អ និងដើម្បីធ្វើជាទំពាំងដ៏ល្អ ក្នុងការស្នងឫស្សីនាពេលអនាគត៕



