កំពង់ចាម÷ លោកជំទាវ ជាន ឡេងទាង សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារ តំណាងឲ្យ លោកជំទាវ អៀម វណ្ណី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និង កុមារខេត្តកំពង់ចាម និង លោកជំទាវ ប៉ាង ដានី អនុគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារ និងអភិបាលរងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៤ ដែលពិធីនេះ រៀបចំធ្វើឡើងនៅសាលាខេត្តកំពង់ចាម។
ក្នុងឱកាសនោះ លោកជំទាវ ទាំងពីរ បានលើកឡើងពីកិច្ចប្រជុំថ្ងៃនេះ ដើម្បីធ្វើការអនុម័តលើរបៀបវារៈចំនួន ៣ គឺ÷
របៀបវារៈទី១ : ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៩ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការ ស្ដ្រី និងកុមារ អាណត្តិទី៤។
របៀបវារៈទី២ : ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍សកម្មភាពបនរចាំ ខែកុម្ភៈ និងប្រចាំឆ្នាំ២០២៦ របស់គណៈកម្មាធិការពិគ្រោះ យោបល់កិច្ចការស្ដ្រី និងកុមារ ខេត្ត អាណត្តិទី៤។
របៀបវារៈទី៣ : បញ្ហាផ្សេងៗ សេចក្តីជូនដំណឹងស្តីពីកាលបរិច្ឆេទ និងទីកន្លែងសម្រាប់ កិច្ចប្រជុំសាមញ្ញលើកទី២១ និងមតិបិទអង្គប្រជុំ។
