លោក សាន់ យូ ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ និងពិនិត្យមើលការដាំដុះដំណាំលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋក្នុងតំបន់

កំពង់ឆ្នាំង៖នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៧ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំដារ ស្រុកកំពង់លែង រួមជាមួយលោក សំ ចាន់ថន ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានគណបក្សស្រុក ព្រមទាំងអាជ្ញាធរមូលដ្ឋាន មេប៉ុស្ត៍ និងមេភូមិគ្រប់ភូមិនៅក្នុងឃុំ បានចុះជួបសំណេះ សំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ និងពិនិត្យមើលការដាំដុះដំណាំលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋក្នុងតំបន់។

ក្នុងឱកាសនោះ លោក សាន់ យូ បានជំរុញឲ្យប្រជាពលរដ្ឋខិតខំប្រឹងប្រែងដាំដុះដំណាំផ្សេងៗបន្ថែមទៀត ដើម្បីជួយដោះស្រាយជីវភាពប្រចាំថ្ងៃ និងបង្កើនចំណូលគ្រួសារ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកបានឧបត្ថម្ភដល់ក្រុមយុវជនប្រចាំឃុំដារ ដើម្បីត្រៀមរៀបចំទីតាំងសម្រាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ខាងមុខ។

លើសពីនេះ លោកក៏បានឧបត្ថម្ភជូនលោកតាអាចារ្យ និងគណៈកម្មការវត្តចំនួន១៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២០,០០០រៀល (ពីរម៉ឺនរៀល)។

បន្ថែមទៀត លោកបានប្រគេនអំណោយជូនព្រះសង្ឃគង់ក្នុងវត្តចំនួន៤អង្គ ក្នុងមួយអង្គទទួលបានថវិកា ៥០,០០០រៀល (ប្រាំម៉ឺនរៀល) សរុប ២៥០,០០០រៀល អង្ករ ១បេ (៥០គីឡូក្រាម) មីខ្មែរយើង ២កេះ មីខ្លាឃ្មុំ ១កេះ និងភេសជ្ជៈវើក ២កេះ។

សកម្មភាពទាំងនេះបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំមូលដ្ឋាន និងខេត្តកំពង់ឆ្នាំង ចំពោះជីវភាពប្រជាពលរដ្ឋ ការអភិវឌ្ឍសហគមន៍ និងការគាំទ្រសាសនា ប្រពៃណីជាតិ។