អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំ ជំរុញការប្រមូលចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធ

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិ បាលខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ជំរុញការប្រមូលចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធ ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងមន្ត្រីជំនាញពាក់ព័ន្ធ នៅសាលាប្រជុំសាលាខេត្ត។

ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានជំរុញឱ្យអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងមន្ត្រីជំនាញពាក់ព័ន្ធ ចូលរួមសហការ និងអនុវត្តតាមគោលការណ៍ណែនាំរបស់សាខាពន្ធដារខេត្ត និងផ្សព្វផ្សាយអំពីបែបបទ នីតិវិធី និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងការអនុវត្តចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់អាជ្ញាធរក្រុង ស្រុក ពិសេសមេឃុំ ចៅសង្កាត់ សូមបន្ដផ្សព្វផ្សាយ និងចលនាប្រជាពល រដ្ឋមូលដ្ឋានរបស់ខ្លួនក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ សូមចូលរួមលេងល្បែងប្រជាប្រិយប្រពណៃខ្មែរយើង ហើយមិនអនុញ្ញាតឱ្យលេងបាញ់ទឹក និងប៉ាតម្សៅ។

ឆ្លៀតក្នុងឱកាសបុណ្យប្រពៃណីជាតិ សូមបន្ដយកទុកដាក់ចុះជួបជាមួយក្រុមគ្រួសារវីរកងទ័ព៕