កំពង់ធំ៖ ត្រីសាម៉ុន គ្រឿងក្នុងសត្វមាន់ ទឹកស៊ីអុីវ និងវ៉ាសាបី សរុបជាង៥តោន ដែលគ្មានលិខិតបញ្ជាក់ច្បាប់ និងការដឹកជញ្ជូនមិនត្រឹមត្រូវតាមបច្ចេកទេស ត្រូវបានសមត្ថ កិច្ចជំនាញពាក់ព័ន្ធខេត្តកំពង់ធំ បង្ក្រាបបាន និងដុតបំផ្លាញចោល នៅព្រឹកថ្ងៃទី២០ ខែ សីហា ឆ្នាំ២០២៥។ លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្តកំពង់ធំ បានឲ្យដឹងថា ការបង្ក្រាបនេះអនុវត្តតាមការចង្អុលបង្ហាញរបស់ ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ។ កម្លាំងការិយា ល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយមន្រ្តីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង…
សមត្ថកិច្ចបង្ក្រាបរថយន្ត១គ្រឿងដឹកត្រីនុយខុសច្បាប់ទម្ងន់ជិត២តោន នៅស្រុកជនគីរី
កំពង់ឆ្នាំង៖រថយន្ត ១គ្រឿងដែលតែងតែធ្វើសកម្មភាពដឹកកូនត្រីល្អិតៗ នាពេលយប់ឆ្លងកាត់ស្រុកជល់គីរី ក្នុងរដូវបិទនេសាទ ត្រូវបានកម្លាំងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ធ្វើការបង្ក្រាបបាន បញ្ជូនទៅឲ្យ សមត្ថកិច្ចជំនាញចាត់ការតាមនិតិវិធី ។ លោកវរសេនីយ៍ឯក ប៊ី រស្មីចន្នី មេបញ្ជាការ រង តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ឲ្យដឹងថា ការបង្ក្រាបរថយន្តខាងលើ នៅម៉ោង 4 និង25នាទី ទៀបភ្លឺ ថ្ងៃទី20 ខែសីហា ឆ្នាំ 2025 នៅចំណុច ថ្នល់តាកុយ ឃុំព្រៃគ្រី ជេីង ស្រុកជលគិរី…
តុលាការធម្មនុញ្ញបានប្រកាស កាលពីថ្ងៃពុធថា ខ្លួននឹងប្រកាសសាលក្រមលើករណីជោគវាសនាលោកស្រី នាយករដ្ឋមន្ត្រី ផៃថងថាន ស៊ីណាវ៉ាត្រា នៅថ្ងៃទី២៩ ខែសីហាខាងមុខ
តុលាការធម្មនុញ្ញបានប្រកាស កាលពីថ្ងៃពុធថា ខ្លួននឹងប្រកាសសាលក្រមលើករណីជោគវាសនាលោកស្រី នាយករដ្ឋមន្ត្រី ផៃថងថាន ស៊ីណាវ៉ាត្រា នៅថ្ងៃទី២៩ ខែសីហាខាងមុខ ពាក់ព័ន្ធនឹងសំណុំរឿងស្តង់ដារសីលធម៌ ដោយសារការសន្ទនាតាមទូរស័ព្ទជាមួយសម្តេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា ។ កាលពីម្សិលមិញ មានសេចក្តីរាយការណ៍ថា តំណាងរាស្ត្រនៃគណបក្សភឿថៃសុំឲ្យតុលាការធម្មនុញ្ញរបស់ប្រទេសនេះ ពន្យារពេលប្រកាសសាលក្រមលើលោកស្រីនាយករដ្ឋមន្ត្រីថៃរូបនេះ ។ គ្មាននរណាដឹងថា តើតុលាការធម្មនុញ្ញថៃនឹងសម្រេចយ៉ាងណានោះទេ ។ ប៉ុន្តែអ្វីដែលគេដឹង គឺថាកន្លងមកគណបក្សភឿថៃបានបាត់បង់អំណាចជាច្រើនដងរួចមកហើយ គឺក្រោមស្នាដៃរបស់តុលាការធម្មនុញ្ញនេះ ពោល គឺតាំងពីក្រោយពេលដែលលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវធ្វើរដ្ឋប្រហារទម្លាក់ កាលពីឆ្នាំ២០០៦ មកនោះ…
លោក Boonsin តែងភ្ជាប់ស្តេចថៃទៅនឹងប្រតិបត្តិការយោធា ដោយរំលងរដ្ឋាភិបាលស៊ីវិល
ដោយមើលរំលងតួនាទីរបស់រដ្ឋាភិបាលស៊ីវិលថៃ ជាថ្មីម្តងទៀត មេបញ្ជាការភូមិភាគ២របស់ថៃ លោក ប៊ុនស៊ីន ផាតក្លាង (Boonsin Padklang) បានភ្ជាប់ព្រះរាជតួនាទីរបស់ព្រះមហាក្សត្រថៃ វ៉ាជីរ៉ាឡុងកន រាមាទី១០ ទៅនឹងប្រតិបត្តិការយោធានៅតាមព្រំដែនកម្ពុជា ដោយលើកឡើងពីការកង្វល់របស់ទ្រង់ចំពោះក្រុមទាហានដែលរងគ្រោះថ្នាក់។ លោក ប៊ុនស៊ីន ផាតក្លាង ដែលជាមេបញ្ជាការជិតចូលនិវត្តន៍ បានជំរុញជម្លោះនៅតាមព្រំដែនរបស់ប្រទេសកម្ពុជា តាមរយៈការបញ្ឆេះជម្លោះវោហាស័ព្ទជាបន្តបន្ទាប់ និងដាក់ចេញវិធានការដោយចិត្តឯងក្នុងការបិទព្រំដែនជាមួយកម្ពុជា រហូតដល់ការបង្កហេតុជម្លោះប្រដាប់អាវុធ ដោយការបញ្ជាបិទប្រាសាទតាមាន់នៅថ្ងៃទី២៣ខែកក្កដា និងការផ្ទុះអាវុធនៅថ្ងៃទី២៤ខែកក្កដា។ នៅក្នុងធ្វើបឋកថាមួយនៅសាលាជាតិយោធាថៃ (National Defence College) យោងកាសែតថៃ ខាវសុត បាននិយាយថា ថ្ងៃទី១៩ សីហា…
ស្នងការរាជធានី បញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបក្រុមក្មេងទំនើងឡើងវិញ ក្រោយសង្កេតឃើញមានកំរើកឡើងវិញ
អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បញ្ជាម៉ឺងម៉ាត់ឲ្យសមត្ថកិច្ចជំនាញ និងអធិការខណ្ឌទាំង១៤ ត្រូវបង្ក្រាបក្រុមក្មេងទំនើងឡើងវិញ បន្ទាប់ពីសង្កេតឃើញហាក់មានកំរើកឡើងមកវិញ។ ការដាក់បទបញ្ជារបស់ស្នងការរាជធានីភ្នំពេញនាពេលនេះ ធ្វើឡើងបន្ទាប់ពីសង្កេតឃើញសកម្មភាពក្រុមក្មេងទំនើង ហាក់កក្រើកឡើងវិញ ស្របពេលដែលប្រទេសជាតិ កំពុងឡើងកម្ដៅលើបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា ថៃ។ ការដាក់បទបញ្ជាឲ្យបង្ក្រាបក្រុមក្មេងទំនើងនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចដើម្បីត្រួតពិនិត្យកម្លាំង និងយុទ្ធោបករណ៍តាមបណ្តាស្នងការដ្ឋាននគរបាលរាជធានីខេត្ត និងផ្សព្វផ្សាយផែនការរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងការបែងចែកថ្នាក់ដឹកនាំអគ្គស្នងការរងនគរបាលជាតិ ចុះសំណេះសំណាល សួរសុខទុក្ខ និងត្រួតពិនិត្យសកម្មភាពការងារនៅតាមស្នងការដ្ឋាននគរបាលរាជធានីខេត្ត នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ។ លោក…
ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) មានតំណាងមកពីប្រទេសចំនួន៥ ធ្វើដំណើរឆ្ពោះទៅខេត្តព្រះវិហារ ដើម្បីសង្កេតការណ៍ផ្ទៀតផ្ទាត់សភាពការណ៍ក្រោយបទឈប់បាញ់ចូលជាធរមាន នៅព្រឹកថ្ងៃទី២០ ខែសីហា នេះ
ភ្នំពេញ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅវេលាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានតំណាងមកពីប្រទេសចំនួន៥ ដឹកនាំដោយលោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា បានចេញដំណើរពីក្រសួងការពារជាតិកម្ពុជា ឆ្ពោះទៅខេត្តព្រះវិហារ ដើម្បីសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពក្រោយបទឈប់បាញ់។ គួររំលឹកផងដែរថា បេសកកម្មនេះបានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេសដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)…
លោក ដូណាល់ត្រាំ ថា៖សហរដ្ឋអាមេរិកអាចនឹងផ្ដល់ការគាំទ្រតាមផ្លូវអាកាស ជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន
តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ ទី១៩ ខែសីហា បានច្រាលចោលលទ្ធភាពបញ្ជូនកងទ័ពអាមេរិកទៅកាន់អ៊ុយក្រែន ប៉ុន្តែបាននិយាយថាសហរដ្ឋអាមេរិកអាចនឹងផ្ដល់ការគាំទ្រតាមផ្លូវអាកាសជាផ្នែកមួយនៃកិច្ចព្រមព្រៀងមួយដើម្បីបិទបញ្ចប់សង្រ្គាមរបស់រុស្ស៉ី។ មួយថ្ងៃបន្ទាប់ពីលោក ត្រាំ បានសន្យាផ្ដល់ការធានាសន្តិសុខសំដៅជួយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែននៅឯកិច្ចប្រជុំកំពូលពិសេសមួយជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងក្រុមមេដឹកនាំអឺរ៉ុបនៅឯសេតវិមាន ជំហានឆ្ពោះទៅរកសន្តិភាពនៅតែបន្តស្ថិតក្នុងភាពស្រពេចស្រពិល ខណៈអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់អឺរ៉ុបកំពុងពិចារណាថាតើពួកគេគួរតែផ្ដល់ការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែនយ៉ាងដូចម្ដេច? នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «នៅពេលនិយាយដល់សន្តិសុខ អឺរ៉ុបចង់ដាក់ពង្រាយកងទ័ព។…
រដ្ឋបាលអាមេរិកក្រោមការដឹកនាំរបស់លោកដូណាល់ ត្រាំ កំពុងពិភាក្សាអំពីការទិញភាគហ៊ុនប្រហែល ១០% ក្នុងក្រុមហ៊ុន Intel
តាមការចុះផ្សាយដោយសារព័ត៌មាន Bloomberg និង Reuters នាពេលថ្មីៗនេះ រដ្ឋបាលអាមេរិកក្រោមការដឹកនាំរបស់លោកដូណាល់ ត្រាំ កំពុងពិភាក្សាអំពីការទិញភាគហ៊ុនប្រហែល ១០% ក្នុងក្រុមហ៊ុន Intel។ ការដាក់ពិចារណានេះអាចនឹងក្លាយជាការបំលែងថវិកាជំនួយប្រមាណ ១០.៩ ពាន់លានដុល្លារ ដែល Intel ទទួលបានតាមច្បាប់ CHIPS ទៅជាភាគហ៊ុនរបស់រដ្ឋ។ ប្រសិនបើកិច្ចព្រមព្រៀងនេះកើតមាន អាមេរិកនឹងក្លាយជាអ្នកកាន់ភាគហ៊ុនធំមួយក្នុងក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចខ្នាតយក្សមួយនេះ។ ភាគហ៊ុន Intel បានធ្លាក់ប្រហែល ៣ ទៅ ៥% បន្ទាប់ពីព័ត៌មាននេះចេញផ្សាយ ដោយអ្នកវិនិយោគមានការព្រួយបារម្ភអំពីការួមបញ្ចូលរដ្ឋាភិបាល ជាអ្នកកាន់ភាគហ៊ុន…
កម្មវិធី “ស្លាបសន្តិភាព” ការសម្ដែងសិល្បៈសន្តិភាពកម្ពុជា-ចិន ត្រូវបានប្រារព្ធធ្វើ ឡើងយ៉ាង ជោគជ័យនារាជធានីភ្នំពេញ
នៅរាត្រីថ្ងៃទី១៨ ខែសីហាកម្មវិធី“ស្លាបសន្តិភាព”ការសម្ដែងសិល្បៈសន្តិភាពកម្ពុជា-ចិនដែល សហការរៀបចំឡើង ដោយមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ីនិងអាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG)និងសមាគមមិត្តភាពកម្ពុជា-ចិនត្រូវបានប្រារព្ធធ្វើឡើងយ៉ាងឱឡារិកនៅរាជធានីភ្នំពេញ។ លោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិននិងលោក ហួត ហាក់រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធីនេះ។ កម្មវិធីនេះក៏បានទាក់ទាញមន្ត្រីរាជការ អ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយសិស្សនិស្សិតលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យមកពីសាលាចិនវិទ្យាស្ថានខុងជឺនិងសមាជិកសភាពាណិជ្ជកម្មចិនរួមទាំងភ្ញៀវជាតិ និងអន្តរជាតិមកពីគ្រប់មជ្ឈដ្ឋានកម្ពុជា និងចិនសរុបជាង២០០នាក់ឱ្យរួមគ្នាអបអរកម្មវិធីវប្បធម៌ដ៏អស្ចារ្យនេះផងដែរ។ ឆ្នាំនេះ គឺជាខួបលើកទី៨០នៃជ័យជម្នះ សង្គ្រាមប្រឆាំងហ្វាស៊ីសនិយមពិភពលោកក៏ដូចជាខួបលើកទី៦៧ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិននិង “ឆ្នាំទេសចរណ៍កម្ពុជា-ចិន”ផងដែរ។ ភាគីទាំងពីរបានប្រើប្រាស់ទម្រង់នៃការសម្តែងសិល្បៈនិងវប្បធម៌ ដើម្បីបង្ហាញពីទស្សនៈសន្តិភាពពង្រឹងចំណងមិត្តភាព រវាងប្រជាជនទាំងពីរនិងបន្តពង្រឹងមូលដ្ឋានគ្រឹះនៃសាធារណៈមតិសម្រាប់សហគមន៍វាសនារួមកម្ពុជា-ចិន។ កម្មវិធីសម្តែង បានចាប់ផ្តើមជាមួយនឹងរបាំអប្សរា“អ្នកនាំសារសន្តិភាព”ដែលសម្តែងដោយសិស្សសាលារបាំនរោត្តមបុប្ផាទេវី ដែលកាយវិការរាំដ៏ស្រស់ស្អាត បានបង្ហាញពីតម្លៃដ៏វិសេសវិសាលនិងក្តីប្រាថ្នាចំពោះសន្តិភាព។ បន្ទាប់មកមានការសម្តែងសិល្បៈគុនកុងហ្វូចិននិងក្បាច់គុនល្បុក្កតោខ្មែរដើម្បីបង្ហាញពីទំនាក់ទំនងដ៏អស្ចារ្យនៃសិល្បៈក្បាច់គុន។ កម្មវិធីជាបន្តបន្ទាប់រួមមានបទចម្រៀង“មនោសញ្ចេតនាកម្ពុជា-ចិន”ការប្រគំពិណបុរាណចិនបទ“សំណើចសមុទ្រឆាង”និងការសូត្រកំណាព្យបទ“សង្គ្រាមនិងសន្តិភាព”ដែលទាំងអស់នេះបានបង្ហាញពីភាពស្រស់ស្អាតនៃវប្បធម៌ប្រពៃណីនិងការបង្ហាញមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅលើប្រធានបទសន្តិភាព។ របាំ“ព្រាបសន្តិភាព”របស់ក្រុមសិល្បៈរបាំខ្មែរបានបង្ហាញពីអនាគតដ៏ស្រស់បំព្រងហើយចម្រៀងបទ“សូមឱ្យពិភពលោកពោរពេញដោយក្តីស្រឡាញ់”ដែលច្រៀងដោយសភាពាណិជ្ជកម្មចិនប្រចាំនៅកម្ពុជាបានធ្វើឱ្យកម្មវិធីទាំងមូលរឹតតែឱឡារិកបំផុត។…
លោក ដូណាល់ត្រាំ៖ កិច្ចប្រជុំជាមួយប្រធានាធិបតីអ៊ុយក្រែន និងបណ្តាមេដឹកនាំអឺរ៉ុប បញ្ចប់ទៅដោយលទ្ធផលល្អ ឈានទៅរៀបចំជំនួបពូទីន-ហ្សេលេនស្គី
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងថា កិច្ចប្រជុំជាមួយលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន និងបណ្តាមេដឹកនាំអឺរ៉ុប នៅក្នុងទីក្រុងវ៉ាស៉ីតោន នាថ្ងៃចន្ទ ទី១៨ ខែសីហា បានប្រព្រឹត្តយ៉ាងល្អ ជាមួយនិងការរៀបចំសម្រាបជំនួបរវាងមេដឹកនាំរុស្ស៉ី-អ៊ុយក្រែននាពេលបន្ទាប់។ នេះបេីតាមការបង្ហោះនៅលេីបណ្តាញសង្គម Truth Social និងគណនីហ្វេសប៊ុករបស់លោក។ លោក ត្រាំ គូសបញ្ជាក់ថា «ខ្ញុំមានជំនួបដ៏ល្អជាមួយភ្ញៀវកិត្តិយស លោកប្រធានាធិបតី ហ្សេលេនស្គី នៃអ៊ុយក្រែន លោកប្រធានាធិបតី Emmanuel Macron នៃប្រទេសបារាំង…