ថៃតែងតាំងមេបញ្ជាការយោធាធំៗថ្មី ក្នុងនោះឧត្តមសេនីយ៍ Weerayuth Raksil ឡើងជាមេបញ្ជាការភូមិភាគ២ បន្តពី Boonsin Padklang

បាងកក៖ តាមការចេញផ្សាយដោយសារព័ត៌មានថៃ Khaosodនាថ្ងៃសុក្រ ទី៥ ខែកញ្ញា ប្រទេសថៃបានសេចក្តីប្រកាសពីការតែងតាំងមន្រ្តីយោធាសរុប៨៦២នាក់ ក្នុងនោះរួមមានទាំង​មេបញ្ជាការធំៗ ហើយការចូលកាន់តំណែងជាផ្លូវការ នឹងចាប់ផ្តើមពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ តទៅ។ សម្រាប់ក្នុងចំណោមការតែងតាំងមេបញ្ជា ការជាន់ខ្ពស់ នៅក្នុងកងទ័ពជើងគោកថៃ គឺរួមមានដូចជា ឧត្តមសេនីយ៍ Worayos Lueangsuwann មេបញ្ជាការរងយោធភូមិភាគទី១ ត្រូវបានដំឡើង​ឋានៈជាមេបញ្ជាការភូមិភាគ១, ឧត្តមសេនីយ៍ Weerayuth Raksil មេបញ្ជាការរងយោធភូមិភាគទី២ ត្រូវបានដំឡើង​ឋានៈជាមេបញ្ជាការភូមិភាគ ២, ឧត្តមសេនីយ៍ Woratep Bunya…

លោកដូរ៉ាល់ត្រាំដូរ​ឈ្មោះ​ក្រសួង​ការពារ​ប្រទេស​មក​ជា​ក្រសួង​សង្គ្រាម​

ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ ​បាន​ចុះហត្ថលេខា​នា​ថ្ងៃ​ទី​៥​ ខែកញ្ញា​ លើ ​ក្រិ​ត្យ​មួយដែល​ហៅ​ក្រសួង​ការពារ​មក​ជា​ក្រសួង​សង្គ្រាម​ដូច​ពេល​មុន​វិញ​។ វា​ជា​ការ​ផ្លាស់​ប្ដូរ​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​។ តាម​ទូរទស្សន៍​CNN ប្រធានាធិបតី​បាន​ចុះហត្ថលេខា​លើ​ក្រិ​ត្យ​ប្រតិបត្តិ​មួយ ដែល​ដូរ​ឈ្មោះ​ក្រសួង​ការពារ​ប្រទេស​មក​ជា​ក្រសួង​សង្គ្រាម​ ។ នេះ​ជា​សេចក្ដីសម្រេច​និ​មិ្ម​ត្ត​រូប​មួយ ជា​ការ​វិល​ត្រឡប់​ទៅ​រក​ឈ្មោះ​ចាស់ ដែល​ហៅ​រហូត​មក​ដល់​ឆ្នាំ​១៩៤៩ ពេល​ដែល​ប្រធានាធិបតី​ឌ្រួ​ម៉ា​ន់ បាន​រៀបចំ​ក្បាល​ម៉ា​ស៊ីន​យោធា​អា​មេ​រិ​ក​ឡើង​វិញ បន្ទាប់​ពី​សង្គ្រាមលោក​លើក​ទី​២​។ ពេល​ជួប​ជាមួយ​បណ្ដា​អ្នកកាសែត​កាលពី​ខែសីហា​កន្លង​ទៅ លោក​ត្រាំ​ធ្លាប់​បាន​ប្រាប់​ឲ្យ​ដឹង​រួច​ហើយពី​ការ​រៀបចំ​ដូរ​ឈ្មោះ​នោះ​។ លោក​ថា ឈ្មោះ​ក្រសួង​ការពារ​វា​ហាក់ដូចជា​ការពារ​ខ្លាំង​ពេល ហើយ​យើង​ក៏​ចង់​ធ្វើ​អ្នក​វាយលុក​ដែរ​។ លោក​បន្ត​ថា ​យើង​ជា​អ្នក​ឈ្នះ​ក្នុង​សង្គ្រាមលោក​លើក​ទី​១​និង​លើក​ទី​២ ពេល​យើង​ឈ្មោះ​ក្រសួង​សង្គ្រាម ហើយ​សម្រាប់​ខ្ញុំ​ពិតជា​ចង់បាន​បែប​នោះ​មែន​៕        …

ដើម្បីពង្រឹងសេដ្ឋកិច្ច និងទប់ទល់នឹងឧបសគ្គនៃការនាំចេញទៅអាម៉េរិក ឥណ្ឌាបានសម្រេចកាត់បន្ថយពន្ធលើការប្រើប្រាស់ ដើម្បីជំរុញការចំណាយក្នុងស្រុក។

ឥណ្ឌា: នៅថ្ងៃទី ៣ ខែកញ្ញា រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌា Nirmala Sitharaman ប្រកាសកាត់បន្ថយអត្រាពន្ធទំនិញ និងសេវាកម្ម (GST) ចុះពី ៤ កម្រិត មកនៅត្រឹម ២ កម្រិត គឺ ៥% និង ១៨% ចាប់ពីថ្ងៃទី ២២ កញ្ញា មុនពេលបុណ្យ Sharad Navratri និង Diwali។ ទំនិញប្រើប្រាស់ជាច្រើន និងសេវាធានារ៉ាប់រងជីវិត/សុខភាព…

សម្តេចប៉ាប Leo XIV ត្រូវបានក្រុមអ្នកជិះម៉ូតូ Christian Jesus Biker ប្រគល់ជូននូវម៉ូតូ BMW R18 ពណ៌ស ដែលគ្រោងនឹងដាក់ដេញថ្លៃដើម្បីប្រមូលថវិកាជួយដល់កុមារក្រីក្រ

ថ្ងៃទី ៣ កញ្ញា ក្រុម Christian Jesus Biker ប្រមាណ ៣០ នាក់ បានធ្វើដំណើរ ពីអាល្លឺម៉ង់មកវ៉ាទីកង់ ដើម្បីប្រគល់ម៉ូតូ BMW R18 ពណ៌ស ដែលរចនាពិសេសសម្រាប់សប្បុរសធម៌។ សម្តេចប៉ាបបានជួបក្រុម អបអរសាទរ ប្រទានពរ និងចុះហត្ថលេខាលើម៉ូតូ ដែលនឹងដេញថ្លៃនៅ Munich ថ្ងៃទី ១៨ តុលា ដើម្បីជួយកុមារធ្វើការនៅអណ្តូងរ៉ែ Mica ក្នុងម៉ាដាហ្កាស្កា តាមរយៈអង្គការ…

លោក គីម ជុងអ៊ុន៖ កូរ៉េខាងជើងនឹងគាំទ្រផលប្រយោជន៍របស់ចិន

តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយសារព័ត៌មាន Reuters មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រាប់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ថាកូរ៉េខាងជើងនឹងបន្តគាំទ្រចិននៅក្នុងការការពារអធិបតេយ្យ ទឹកដី និងការអភិវឌ្ឍផលប្រយោជន៍របស់ចិន។ ក្នុងសេចក្ដីរាយការណ៍មួយនៅនៅថ្ងៃសុក្រ ទី៥ ខែកញ្ញា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានដកស្រង់សម្ដីរបស់លោក គីម ជុងអ៊ុន ដូច្នេះថា  «មិនថាស្ថានការណ៍អន្តរជាតិមានការផ្លាស់ប្ដូរយ៉ាងណាក៏ដោយ ក៏អារម្មណ៍នៃមិត្តភាពមិនអាចផ្លាស់ប្ដូរបានឡើយរវាងកូរ៉េខាងជើងនិងចិន»។ លោក គីម ធ្វើការកត់សម្គាល់បែបនេះក្នុងជំនួប ទ្វេភាគីជាមួយលោក ស៊ី…

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យភារធារីស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖នៅព្រឹកថ្ងៃសុក្រ ទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Bridgette L.Walker ភារធារីស្ថានទូតអាម៉េរិក ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា៕

ចិនបានចាប់ផ្តើមវគ្គបណ្តុះបណ្តាលមួយក្រោមឈ្មោះ«សិក្ខាសាលាពង្រឹងសមត្ថភាពគ្រប់គ្រងអាកាសចរណ៍ស៊ីវិលចិន-អាស៊ាន ២០២៥»

ចិនបានចាប់ផ្តើមវគ្គបណ្តុះបណ្តាល «សិក្ខាសាលាពង្រឹងសមត្ថភាពគ្រប់គ្រងអាកាសចរណ៍ស៊ីវិលចិន-អាស៊ាន ២០២៥» នៅប៉េកាំង ចាប់ពី ១–១៤ កញ្ញា ២០២៥ មានអ្នកចូលរួមប្រហែល ២០ នាក់ពីប្រទេសអាស៊ាន គ្គនេះផ្តោតលើសុវត្ថិភាពហោះហើរ បច្ចេកវិទ្យាថ្មី ការអភិវឌ្ឍបៃតង និងយន្តហោះធំរបស់ចិន។ COMAC កំពុងពង្រីកទីផ្សារនៅអាស៊ីអាគ្នេយ៍ ដែលមានប្រជាជនជាង ៧០០ លាននាក់។ យន្តហោះ C909 បានប្រើនៅតំបន់ជិត ១០ ឆ្នាំ ខណៈ C919 ទើបមានការបញ្ជាទិញក្នុងស្រុកជាង ១,០០០ គ្រឿង…

ពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ១ ជំនាន់ទី ២៥ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ស៊ីវ រុន សមាជិកគណៈ កម្មាធិការកណ្តាល និងជាប្រធានគណៈប្រចាំការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងតំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណ:កម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្ត អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ១ ជំនាន់ទី ២៥ ជូនដល់សិក្ខាកាមមកពីស្រុករលាប្អៀរដោយ មានការ ចូលរួមជាកិត្តិយសពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវ សមាជិកអចិន្រ្តៃយ៍គណបក្សខេត្ត លោក លោកស្រីថ្នាក់ដឹកនាំគណបក្សខេត្ត…

ឯកឧត្ដម ប៊ុ​ន ហុ​ន: ​អាជ្ញាធរ​រដ្ឋ មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​អនុវត្ត​វិធានការ​រដ្ឋបាល ទោះ​ក្នុង​បុរី ខុន​ដូ ឬ​សណ្ឋាគារ​ក៏​ដោយ ដើម្បី​រក្សា​ឱ្យ​បាន​សន្តិសុខ សុវត្ថិភាព ក្នុង​តំបន់​ដែល​យើង​គ្រប់គ្រង តែ​មន្ត្រី​អនុវត្ត សូមកុំ​ធ្វើ​ជា​ត្រីងៀត​ឆ្លៀត​ពង 

ភ្នំពេញ៖នា​ព្រឹក​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០២៥ ឯកឧត្ដម ប៊ុ​ន ហុ​ន រដ្ឋលេខាធិការ​ក្រសួង មហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​ទី​១​ត្រួតពិនិត្យ​និង​ជំរុញ​ការ​អនុវត្ត​គោ​លន​យោបាយ​«​ភូមិ ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​» រាជធានី​ភ្នំពេញ និង​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ និង​ជំរុញ​ការ​អនុវត្ត​គោល នយោបាយ «​ភូមិ ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​» ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២៥ នៅ​សាលា​រាជ ធានី​ភ្នំពេញ ។ ​ក្នុង​ឱកាស​នោះ ឯកឧត្ដម ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​ថា…

ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖ សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ៖ សម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងបានវិវត្តទៅជាព្យុះទី១៥ ឈ្មោះប៉ីផាស (Peipah) T2515 ក្នុងឆ្នាំ២០២៥ មានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។ គន្លងផ្លូវដើររបស់ព្យុះ ប៉ីផាសនេះពុំមាន ឥទ្ធិពលខ្លាំងមកលើព្រះ រាជាណាចក្រកម្ពុជានោះទេ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៥…