តាមការចេញផ្សាយដោយ AFP នាថ្ងៃអាទិត្យ ទី៣១ ខែសីហា ប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន បានធ្វើដំណើរទៅដល់ទីក្រុង Tianjin នៅភាគខាងជើងប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលពហុភាគីមួយ ដែលរៀបចំដោយប្រធានាធិបតីចិន លោក ស៉ី ជីនពីង ហើយមានការចូលរួមពីមេដឹកនាំបរទេសជាង២០រូបផ្សេងទៀត។ កិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ ហៅកាត់ SCO នឹងប្រព្រឹត្តទៅដល់ថ្ងៃចន្ទសប្តាហ៍ក្រោយ ប៉ុន្មានថ្ងៃមុនពេលចិនរៀបចំពិធីព្យុហយាត្រាយោធាទ្រង់ទ្រាយធំ នៅរដ្ឋធានីប៉េកាំង សម្រាប់ឱកាសខួបទី៨០ នៃការបិទបញ្ចប់សង្រ្គាមលោកលើកទី២ ហើយលោក ពូទីន ក៏នឹងវត្តមានក្នុងពិធីនោះផងដែរ។ គួរបញ្ជាក់ថា អង្គការ…
រឿងក្ដី Apple លួចស្ដាប់អ្នកប្រើប្រាស់តាមរយៈ Siri ត្រូវបានបញ្ចប់ដោយសងសំណង 95 លានដុល្លារ
រៀងរាល់អ្នកប្រើប្រាស់ឧបករណ៍របស់ Apple ដែលបានបើកប្រើប្រាស់ Siri កន្លងមក នឹងអាចទទួលបានទឹកប្រាក់រហូតដល់ $20 ក្នុងមួយគ្រឿង ដោយសារតែតុលាការបានស្រាវជ្រាវឃើញថា Apple បានប្រើប្រាស់ Siri ដើម្បីលួចស្ដាប់អ្នកប្រើប្រាស់។ បើយោងតាមរឿងក្ដីនេះគឺថា បុគ្គលិករបស់ Apple មួយចំនួនអាចលួចស្ដាប់អ្នកប្រើប្រាស់បាន ដោយប្រើប្រាស់មុខងារ Siri នៅក្នុងឧបករណ៍របស់អ្នកប្រើប្រាស់ដូចជា iPhone, iPad, MacBook, iMac, HomePod, iPod Touch និង Apple Watch…
NFC ជំនាន់ថ្មីអនុញ្ញាតឲ្យស្កេនបានចម្ងាយឆ្ងាយជាងមុនដល់ទៅ 4 ដង
បច្ចេកវិទ្យាជំនាន់ក្រោយនៃ NFC ឬហៅពេញថា Near Field Communication បានមកដល់ហើយ ជាមួយសមត្ថភាពក្នុងការស្កេនបានចម្ងាយឆ្ងាយជាងមុន 4 ដង និងមានប្រព័ន្ធដំណើរការលឿនជាងមុន ឆ្លាតវៃជាងមុន សុវត្ថិភាពជាងមុនថែមទៀតផង។ ចំពោះចម្ងាយនៃការស្កេនរវាងឧបករណ៍មួយទៅឧបករណ៍មួយទៀត គឺត្រូវបានពង្រឹងបន្ថែមពីចម្ងាយ 0.5cm នៅលើជំនាន់មុន មកដល់ចម្ងាយ 2cm នៅលើជំនាន់ក្រោយនេះ ហេតុដូច្នេះហើយការស្កេនរវាងស្មាតហ្វូន, នាឡិកាឆ្លាតវៃ ទៅកាន់ម៉ាស៊ីនបង់ប្រាក់, ទ្វារឆ្លាតវៃ និងឧបករណ៍ផ្សេងៗទៀតបានចម្ងាយឆ្ងាយជាងមុន ដោយមិនចាំបាច់ប៉ះគ្នា ឬដាក់ជិតគ្នាពេកទៀតទេ។ NFC Release 15…
ផ្កាយរណបខ្នាតតូចពិតមែន ប៉ុន្ដែមានសមត្ថភាពថតរូបភាពពីលំហមកផែនដីបានច្បាស់
ក្រុមហ៊ុន ArkEdge Space មកពីប្រទេសជប៉ុនបានសម្រេចជោគជ័យដ៏សំខាន់មួយ ដោយបានធ្វើការបញ្ចូនផ្កាយរណបខ្នាតតូចទំហំវ៉ាលី ទៅកាន់លំហហើយថតរូបភាពផែនដីបានច្បាស់មកវិញ។ ផ្កាយរណបខ្នាតតូចនោះមានឈ្មោះហៅថា ONGLAISAT ដែលជាការសហការគ្នារវាងទីភ្នាក់ងារអវកាស TASA របស់តៃវ៉ាន់ផងដែរ។ ជាការពិតណាស់ រូបភាពខាងក្រោមអត្ថបទនេះ ត្រូវបានថតដោយប្រើប្រាស់ ONGLAISAT ដែលមានចម្ងាយ 410 គីឡូមែត្រពីផែនដីនៅលើលំហអាកាស។ ចំពោះរូបភាពសខ្មៅនេះ គឺថតយកពីលើកោះ Camano នៃរដ្ឋ Washington នៅសហរដ្ឋអាមេរិក។ លទ្ធផលនេះពិតជាគួរឲ្យសរសើរ សម្រាប់ផ្កាយរណបខ្នាតតូចទំហំប្រហាក់ប្រហែលទៅនឹងកុំព្យូទ័រលើតុ ឬវ៉ាលីមួយ ដែលមានភ្ជាប់ជាមួយសេនស័រចាប់យករូបភាព CMOS TDI…
ក្រុមហ៊ុនបន្ទះឈីបរបស់ប្រទេសចិន Loongson បានផលិតឈីបសម្រាប់ដំណើរការលើស្ថានីយ៍អវកាស
ក្រុមហ៊ុន Loongson ជាគូប្រកួតប្រជែងរបស់ Intel និង AMD នៅលើទីផ្សារកុំព្យូទ័រ Desktop PC ក្នុងប្រទេសចិន ទោះបីជាមិនមានអ្នកស្គាល់ច្រើននៅលើទីផ្សារសកលក៏ពិតមែន ប៉ុន្ដែកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបានបង្កើតបន្ទះឈីបពិសេសៗ សម្រាប់ដំណើរការលើស្ថានីយ៍អវកាស Tiangong របស់ប្រទេសចិនផ្ទាល់តែម្ដង។ ចំពោះយានអវកាស Tianzhou-8 បានបង្ហោះឡើងទៅស្ថានីយ៍អវកាសរបស់ប្រទេសចិន កាលពីពេលថ្មីៗកន្លងទៅនេះ គឺត្រូវបានដំណើរការដោយបន្ទះឈីបពិសេសៗរបស់ Loongson ដែលបានធ្វើការនាំយកសម្ភារៈផ្គត់ផ្គង់ទម្ងន់ខ្ទង់ 6 តោន បានដោយជោគជ័យ។ ការបង្ហោះនិងចតនៅលើស្ថានីយ៍អវកាស Tiangong ត្រូវបានចំណាយពេលខ្ទង់ 3…
អ្នកវិទ្យាសាស្រ្ដស្វែងរកឃើញថាភពមួយនេះ ទំនងជាមានជីវិតរស់នៅបាន
តេឡេស្កុបយក្ស James Webb Space Telescope បានបញ្ចេញសមត្ថភាពខ្លាំងរបស់ខ្លួនម្ដងទៀតហើយ ដោយអ្នកវិទ្យាសាស្រ្ដអាចយកទៅប្រើប្រាស់ ដើម្បីស្រាវជ្រាវលើភពនានាបានកាន់តែច្បាស់។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ អ្នកវិទ្យាសាស្រ្ដបានចាប់សម្គាល់បានសមាសធាតុឌីមេទីលស៊ុលហ្វីត Dimethyl Sulfide នៅលើបរិយាកាសនៃភពដ៏ធំមួយនេះ។ ភពនោះមានឈ្មោះហៅថា K2-18B មានទំហំធំជាងផែនដីដល់ 2.6 ដង ហើយមានចម្ងាយ 124 ឆ្នាំពន្លឺពីប្រព័ន្ធព្រះអាទិត្យារបស់ភពផែនដីយើង។ ការចាប់សម្គាល់ឃើញថា ភពនោះមានសមាសធាតុឌីមេទីលស៊ុលហ្វីត គឺមានន័យថាភពនោះក៏អាចមានមីក្រូសរីរាង្គ រស់នៅក្នុងសមុទ្រដូចផែនដីផងដែរ។ នេះគ្រាន់តែការស្រាវជ្រាវឃើញពីចម្ងាយប៉ុណ្ណោះ ដូច្នេះទិន្នន័យអាចមិនត្រឹមត្រូវ 100% ឡើយ ហើយប្រសិនបើអ្នកវិទ្យាសាស្រ្ដបញ្ចូនយានអាវកាសដែលលឿនបំផុត…
ប្រធានាធិបតីឥណ្ឌូណេស៉ី លុបចោលគម្រោងទស្សនកិច្ចទៅចិន ក្រោយផ្ទុះបាតុកម្មនៅក្នុងប្រទេស
តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reutersកាលពីថ្ងៃសៅរ៍ ទី៣០ ខែសីហា ប្រធានាធិបតីឥណ្ឌូណេស៉ី លោក Prabowo Subianto បានលុបចោលគម្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ស្របពេលដែលការផ្ទុះបាតុកម្មប៉ុន្មានថ្ងៃមកនេះ បានបន្តរីករាលដាលខ្លាំងលើសពីរដ្ឋធានីហ្សាការតា ដោយអគារសភាប្រចាំតំបន់មួយចំនួន ត្រូវបានដុតបំផ្លាញ។ លោក Prabowo កន្លងមក បានគ្រោងធ្វើដំណើរទៅចូលរួមពិធីព្យុហយាត្រាយោធាទិវាជ័យជម្នះនៅចិន នាថ្ងៃទី៣ ខែកញ្ញា ដែលត្រូវជាខួបទី៨០ នៃការបញ្ចប់សង្រ្គាមលោកលើកទី២ ក្រោយជប៉ុនប្រកាសចុះចាញ់សង្រ្គាមជាផ្លូវការ។ អ្នកនាំពាក្យប្រធានាធិបតីឥណ្ឌូណេស៉ី លោក Prasetyo Hadi បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា លោក Prabowo…
Vcloudia រួមដំណើរជាមួយសហគ្រាសកម្ពុជា ដើម្បីឆ្ពោះទៅកាន់យុគសម័យឌីជីថលដ៏រុងរឿង
ភ្នំពេញ : Viettel IDC ដែលជាក្រុមហ៊ុនឈានមុខគេនៅប្រទេសវៀតណាម ក្នុងវិស័យមជ្ឈមណ្ឌលទិន្នន័យ និងបច្ចេកវិទ្យា Cloud បានបើកសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវម៉ាកសញ្ញា Cloud ស្តង់ដាអន្តរជាតិ “Vcloudia” នៅក្នុងប្រទេសកម្ពុជា។ នេះគឺជាប្រព័ន្ធបច្ចេកវិទ្យាអេកូឡូស៊ី Cloud លំហយ៉ាងទូលំទូលាយ ដែលត្រូវបានបង្កើតឡើងជាពិសេស ដើម្បីជួយគាំទ្រដល់ក្រុមហ៊ុន សហគ្រាស និងអង្គការនានានៅប្រទេសកម្ពុជា អាចទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីបច្ចេកវិទ្យាទាន់សម័យកាល ដើម្បីបង្កើនសក្តានុពលក្នុងការអភិវឌ្ឍវិស័យឌីជីថលនៃកម្ពុជាកាន់តែប្រសើរបំផុត។ វិស័យសេវាកម្មមជ្ឈមណ្ឌលទិន្នន័យ និងបច្ចេកវិទ្យា Cloud នៅកម្ពុជា កំពុងស្ថិតក្នុងដំណាក់កាលចាប់ផ្ដើម ប៉ុន្តែត្រូវបានគេព្យាករណ៍ថា នឹងឈានចូលដំណាក់កាលរីកចម្រើនខ្លាំង…
Google Tensor G5 ជាបន្ទះឈីប 3nm របស់ TSMC សម្រាប់ Pixel 10 series ស៊េរីថ្មីៗ
ស្មាតហ្វូនត្រកូល Pixel 10 series បានប្រកាសចេញជាផ្លូវការហើយ ដែលរួមមានម៉ូឌែល Pixel 10, Pixel 10 Pro, Pixel 10 Pro XL និង Pixel 10 Pro Fold ជាមួយបន្ទះឈីបថ្មី Google Tensor G5 ជំនាន់ក្រោយ។ បន្ទះឈីបនេះត្រូវបានបង្កើតឡើងដោយ TSMC និងឌីហ្សាញដោយ Google ហើយមានទំហំ…
ស្នងការរាជធានី៖ អធិការរងខណ្ឌចំការមន ដែលប្រើពាក្យសម្តីមិននសមរម្យ ត្រូវទទួលវិន័យនគរបាលជាតិ
ភ្នំពេញ៖ លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានអោយដឹងថា អធិការរងខណ្ឌចំការមន ដែលប្រើពាក្យសម្តីមិននសមរម្យទៅលើ សាក្សី ក្នុងករណីឃាតកម្មនៅកោះពេជ្យ ត្រូវទទួលវិន័យនគរបាលជាតិ។ លោកបានសរសេរថា ”ខ្ញុំបាទសូមគោរពជម្រាបជូន បងប្អូនមហាជន មេត្តាជូនជ្រាបថា ករណីលោកអធិការងនគរបាលខណ្ឌចំការមន ប្រើពាក្យសម្ដីមិនសមរម្យទៅលើក្មួយៗ កាលពីយប់មិញ (ខ្ញុំបាទសូមអព្យាស្រ័យផងដោយមិនបានឆ្លើយតបបងប្អូនអ្នកលេងតាមបណ្ដាញសង្គម) ដោយខ្ញុំបាទរវល់ដឹកនាំបញ្ជាជំនាញតាមស្រាវជ្រាវរកឃាតករជារឿងសំខាន់។ ចំពោះរូបលោកអធិការរង ខ្ញុំបាទបានបញ្ជាទៅលោកស្នងការរងផែនធនធាន មនុស្ស ហៅមកធ្វើការតាមវិន័យនគរបាលជាតិ។ ខ្ញុំបាទ សង្ឃឹមជឿជាក់ថា បងប្អូនមហាជននឹងជឿជាក់មកលើយើងខ្ញុំ មិនដែលលើកលែងឱ្យមន្ត្រីដែលមានភាពអសកម្មនោះឡើយ ហើយក៏មិនគាំទ្រអ្នកដែលបង្កអសន្តិសុខក្នុងសង្គមជាតិផងដែរ។ សូម…