តុលាការរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនជាតិចិន២នាក់ពាក់ព័ន្ធបទល្មើសឆបោកអនឡាញ ភ្នំពេញ៖កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ស សំណាង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាឃុំខ្លួនបណ្តោះអាសន្នលើបុរសជនជាតិចិនចំនួន២នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំងប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ។ ជនត្រូវចោទទាំងពីររូប ដែលត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ (ម១) មានឈ្មោះ៖ ទី១៖ WANG ZONGQING និង ទី២៖ LIU DINGHUA បទល្មើសដែលជនទាំងពីររូបនេះត្រូវបានចោទប្រកាន់គឺ «ឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង» ដែលប្រព្រឹត្តនៅចំណុច ផ្ទះលេខ ០២-០៨៧ បុរីអេលីហ្សេ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន…
Author: RNR-NEWS.COM.KH
លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត ប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ជូនគ្រួសារសមាជិកចំនួន៣សរុប១៨លានរៀល
កំពង់ឆ្នាំង៖អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ជូនសមា ជិកចំនួន៣គ្រួសារ សរុបចំនួន ១៨,០០០,០០០រៀល (ដប់ប្រាំបីលានរៀល)។ ថវិកានេះត្រូវបានប្រគល់ជូនដល់គ្រួសារសពដែលជាសមាជិកនៃសមាគម ដែលបានទទួលមរណភាពក្នុងឆ្នាំ២០២៥ ដោយជំងឺផ្សេងៗ ដើម្បីជួយឧបត្ថម្ភដល់ក្រុមគ្រួសារក្នុងការប្រឈមនឹងការលំបាក។ លម្អិតដូចខាងក្រោម៖ ១. លោកស្រី ម៉ៅ ល័ក្ខណា ជាកូនបង្កើតរបស់…
នគរបាលចរណ៍ផ្លូវទឹក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានចុល្បាត ត្រួតពិនិត្យ និងធ្វើការផ្សព្វផ្សាយអប់រំណែនាំដល់ម្ចាស់ជលយានយន្ត
កំពង់ឆ្នាំង៖ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមទិសដៅការងាររបស់ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៦ មន្ត្រីនគរបាលការិយាល័យជំនាញ ការិយាល័យនគរបាលចរណ៍ផ្លូវទឹក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានចុះល្បាតត្រួតពិនិត្យ និងធ្វើការផ្សព្វផ្សាយអប់រំណែនាំដល់ម្ចាស់ជលយានយន្ត(ទូក កាណូត និងមធ្យោបាយផ្សេងទៀត) ដែលធ្វើចរាចរណ៍តាមផ្លូវទឹក នៅភូមិកណ្តាល និងភូមិចុងកោះ ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ព្រមទាំងនៅ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌…
ប្រុងប្រយ័ត្ន! បើឃើញអាខោន Telegram ផ្ញើសារក្លែងបន្លំបែបនេះ សូម Block ភ្លាម កុំចុចតំណណាមួយឡើយ
ភ្នំពេញ៖ បច្ចុប្បន្ននេះ ករណីឆបោកតាមរយៈការផ្ញើសារក្លែងបន្លំនៅលើកម្មវិធី Telegram កំពុងកើតមានច្រើនខ្លាំងណាស់នៅកម្ពុជា និងទូទាំងពិភពលោក។ ជនឆបោកប្រើប្រាស់បច្ចេកទេស Phishing ដើម្បីលួចយកគណនី ឬទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។ ទោះបីជា Telegram ជាកម្មវិធីដែលមានកម្រិតសុវត្ថិភាពខ្ពស់ ដោយប្រើប្រាស់ការអ៊ិនគ្រីប (End-to-End Encryption) រឹងមាំក៏ដោយ ក៏ការឆបោកភាគច្រើនកើតឡើងពីកំហុសរបស់អ្នកប្រើប្រាស់ផ្ទាល់ ដូចជាការចុចលើតំណភ្ជាប់ក្លែងបន្លំ ឬបញ្ចូលព័ត៌មានគណនីនៅលើគេហទំព័រក្លែងក្លាយ។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា (Anti-Cybercrime Department) នៃក្រសួងមហា ផ្ទៃ ក៏បានចេញសេចក្តីជូនដំណឹង និងព្រមានជាបន្តបន្ទាប់អំពីបញ្ហាការក្លែងបន្លំគណនី Telegram ដើម្បីលួចទិន្នន័យសម្ងាត់។ ចំណុចសំខាន់ៗដែលគួរសង្ស័យ…
គណៈកម្មការដ្ឋបាលដីធ្លីខេត្តកំពង់ឆ្នាំង ធ្វើពិធីបិទផ្សាយជាសាធារណៈ ឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីជាប្រព័ន្ធ
កំពង់ឆ្នាំង៖គណៈកម្មការដ្ឋបាលដីធ្លីខេត្តកំពង់ឆ្នាំង បានរៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធរយៈពេល១៥ ថ្ងៃ (រាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក) សម្រាប់ភូមិចំនួន ៤ គឺ ភូមិបឹងកក់ ភូមិឡពាង ភូមិសូវង្ស និងភូមិធ្លកយល់ ស្ថិតក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ពិធីនេះបានប្រព្រឹត្តទៅនៅបរិវេណសាលាបុណ្យសូវង្ស នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោ ដីខេត្តកំពង់ឆ្នាំង និងលោក ព្រំ ប៊ុនធឿន អភិបាល…
សាលាបឋមសិក្សាអនុវត្ត ក្រុងកំពង់ឆ្នាំង ដង្ហែពានរង្វាន់ជ័យលាភី «សម្តេចតេជោសែន» នាយកល្អ និងគ្រូល្អ ចំណាត់ថ្នាក់លេខ១ ឆ្នាំសិក្សា២០២៤-២០២៥
កំពង់ឆ្នាំង៖សាលាបឋមសិក្សាអនុវត្ត ក្រុងកំពង់ឆ្នាំង បានទទួលពានរង្វាន់ជ័យលាភីចំនួន២ ក្នុងពានរង្វាន់សម្តេចតេជោសែន សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ រួមមាន នាយកល្អចំណាត់ថ្នាក់ លេខ៨ និងគ្រូល្អចំណាត់ថ្នាក់លេខ១។ ពានរង្វាន់ទាំងនេះ ត្រូវបានប្រគល់ជូនជាផ្លូវការ ក្រោយពីគណៈកម្មការវាយតម្លៃបានចុះពិនិត្យ វាយតម្លៃលើគុណវុឌ្ឍិ កិច្ចការបង្រៀនរៀនសូត្រ និងការគ្រប់គ្រងដឹកនាំសាលារៀនរួចបានប្រកាស ជ័យលាភីផ្លូវការនៅក្នុងអង្គសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាសិក្សា២០២៤- ២០២៥ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៥-២០២៦ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា។ ដើម្បីអបអរសាទរ និងលើកទឹកចិត្តកិត្តិយសដល់សាលារៀន ក៏ដូចជាខេត្តកំពង់ឆ្នាំងទាំងមូល រដ្ឋបាលក្រុងកំពង់ឆ្នាំង…
ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម សំ សារិត ទីប្រឹក្សារាជរដ្ឋាភិបាល
ភ្នំពេញៈ នារសៀលថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជារួមទាំងថ្នាក់ដឹកនាំសមាជិក-សមាជិកានៃសមាគមបានអញ្ជើញចូលរួមគោរពវិញ្ញាក្ខន្ធ ឯកឧត្តម សំ សារិត ទីប្រឹក្សារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដែលបានទទួលមរណភាពក្នុងជន្មាយុ ៨៤ឆ្នាំ ដោយរោគា ពាធ កាលពីវេលាម៉ោង ០២:៥០ នាទីព្រឹកថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥។ ពិធីបុណ្យសព ឯកឧត្តម សំ សារិត…
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានណែនាំឱ្យម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងទាំងនោះ ត្រូវត្រួតពិនិត្យឯកសារស្នាក់នៅស្របច្បាប់របស់ជនបរទេសមុនអនុញ្ញាតឱ្យស្នាក់នៅ
បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំត្រូវទទួលខុសត្រូវខ្ពស់ក្នុងការគ្រប់គ្រង ជនបរទេសដែលស្នាក់នៅក្នុងទីតាំងរបស់ខ្លួន។ លោកបានលើកឡើងបែបនេះនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ជូនដល់ម្ចាស់ទីតាំង សណ្ឋាគារ ផ្ទះសំណាក់ និងសហគ្រាសដែលជាទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងទាំងនោះ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។ លោក អ៊ុំ រាត្រី បានបញ្ជាក់ថា មុននឹងអនុញ្ញាតឱ្យ ជនបរទេសស្នាក់នៅក្នុងទីតាំងស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន ម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងត្រូវតម្រូវឱ្យជនបរទេសផ្តល់ឯកសារបញ្ជាក់អំពីសិទ្ធិស្នាក់នៅស្របច្បាប់នៅក្នុងព្រះរាជាណា ចក្រកម្ពុជា។ លោកបានសង្កត់ធ្ងន់ថា…
ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផល នៅបឹងត្រាវធំ
កំពង់ឆ្នាំង៖ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង នៃខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់លែង និងអាជ្ញាធរឃុំច្រណូក ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រចំណុចបឹងត្រាវធំ ភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានប្រទះឃើញឧបករណ៍នេសាទខុសច្បាប់ ជាពិសេសរបាំងស្បៃមុង ដែលជាបទល្មើសធ្ងន់ធ្ងរបំផ្លាញធនធានជលផល និងហាមឃាត់ដាច់ខាតតាមច្បាប់។ ភ្លាមៗនោះ ក្រុមការងារបានឯកភាពគ្នា ចុះរុះរើ កាប់ និងបំផ្លាញចោលវត្ថុតាងទាំងស្រុង នៅនឹងកន្លែង ដើម្បីការពារប្រភេទត្រី និងសត្វទឹកផ្សេងទៀត ជាពិសេសក្នុងរដូវពងកូន។ លទ្ធផលសម្រេចបានពីប្រតិបត្តិការរួមមាន៖…
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី នីតិវិធីបច្ចេកទេសនៃការអនុវត្តប្រព័ន្ធ SARMIS ជំនាន់ថ្មី (Version 2)
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី នីតិវិធីបច្ចេកទេសនៃការអនុវត្តប្រព័ន្ធ SARMIS ជំនាន់ថ្មី (Version 2) ជូនដល់តំណាងមន្ទីរ-អង្គភាពជំនាញ និងរដ្ឋ បាលខេត្តក្នុងខេត្តកំពង់ឆ្នាំង។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពរបស់ លោក អ៊ូ ជួបកុសលប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង និង លោក ហ៊ិន សុវ៉ាន់នី អនុប្រធានមន្ទីរ និងមានការចូលរួមពីតំណាងរដ្ឋបាលខេត្ត តំណាងមន្ទីរ- អង្គភាពជំនាញនានាក្នុងខេត្ត ព្រម…