រញ្ជួយដីកម្រិត៥.៤រិចទ័រ វាយប្រហារឆេ្នរសមុទ្រប្រទេសមីយ៉ាន់ម៉ា និងញ័ររញ្ជួយដល់ទីក្រុងបាងកក

The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃនេះថា យោងតាមនាយកដ្ឋានអង្កេតការរញ្ជួយដីបានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៥.៤រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រភាគខាងត្បូង នៃប្រទេសមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥ ដោយមានការរញ្ជួយនៅក្នុងផ្នែកខ្លះនៃទីក្រុងបាងកក។ នាយកដ្ឋានតាមដានការរញ្ជួយដីនៃនាយកដ្ឋានឧតុនិយម គ្រោះរញ្ជួយដីមួយបានកើតឡើង នៅឆ្នេរសមុទ្រភាគខាងត្បូង នៃប្រទេសមីយ៉ាន់ម៉ា ជាមួយនឹងកម្រិត៥.៤រ៉ិចទ័រ និងជម្រៅ១០គីឡូម៉ែត្រ។

ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការគ្រប់គ្រង និងការកសាងពង្រីកសមាជិកបក្សថ្មីនៅស្រុកសណ្ដាន់

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត  អនុប្រធានក្រុមការងាររបស់គណបក្ស ចុះមូលដ្ឋានស្រុក បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការងារគ្រប់គ្រងពង្រឹង  និងការងារកសាងពង្រីកសមាជិកបក្សថ្មី  ស្របតាមសន្ទុស្សន៍ដែលបានកំណត់   ដោយមានការចូលរួមពីក្រុមការងាររបស់គណបក្សថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុក ថ្នាក់ដឹកនាំគណបក្សស្រុក ប្រធានគណបក្សឃុំ និងការីកុំព្យូទ័រថ្នាក់ស្រុក ឃុំ គ្រប់ឃុំ ចូលរួមផងដែរ ។ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។ លោក តាន់…

លោកស្រី ចម និម្មល ៖ ការតាំងពិព័រណ៍ផលិតផលឥណ្ឌាដ៏ធំបំផុត «THE BEST OF INDIA EXPO 2025» គឺជានិមិត្តរូបនៃអនាគតរួម​កម្ពុជានិងឥណ្ឌា ប្រកបដោយវិបុលភាព ការរួបរួម និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធព្រឹត្តិការណ៍ពិព័រណ៍ «THE BEST OF INDIA EXPO 2025» ដែលមានវត្តមានអញ្ជើញចូលរួមពីលោក Vanlalvawna Bawilung ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័ន មន្ត្រីស្ថានទូត និងប្រធានសភាធុរកិច្ចឥណ្ឌានៅកម្ពុជា ប្រធានសភាពាណិជ្ជកម្មឥណ្ឌា ប្រធានសមាគមឥណ្ឌានៅកម្ពុជា និងតំណាងក្រុមហ៊ុនឥណ្ឌា ជាច្រើនរូប នារសៀលថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា…

រាជរដ្ឋាភិបាលកម្ពុជា កំណត់យកថ្ងៃទី១២ ខែឧសភា ជារៀងរាល់ឆ្នាំ ជាថ្ងៃប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយបានកំណត់យកថ្ងៃទី១២ ខែឧសភា ជារៀងរាល់ឆ្នាំ ជាថ្ងៃប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងគោលបំណង លើកតម្កើងវីរភាពដ៏អង់អាចនិងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដើម្បីបុព្វហេតុជាតិមាតុភូមិ៕ ខាងក្រោមនេះ ជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាល៖    

ថ្នាំញៀន៧០០គីឡូក្រាមដាក់Logoទុរេន ត្រូវរឹបអូសនៅឈៀងម៉ៃ ប្រទេសថៃ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី២០ខែសីហា ឧបនាយករដ្ឋមន្ត្រី និងជានាយករដ្ឋមន្ត្រីស្តីទី លោក Phumtham Wechayachai បានប្រកាសពីការរឹបអូសថ្នាំញៀនប្រភេទមេ​តំ​ហ្វេ​តា​មីន៧០០គីឡូក្រាម នៅខេត្តឈៀងម៉ៃ ក្នុងប្រតិបត្តិការរារាំងការជួញដូរគ្រឿងញៀន​ ដែលចាប់មិនចេះអស់មិនចេះហើយក្នុងប្រទេសថៃ។ ថ្នាំ​ញៀនទាំងនេះ​ត្រូវ​បាន​​រក​ឃើញ​លាក់​ទុក​ក្នុង​រថយន្ត​ភីកអាប់ Toyota Tiger ពណ៌​ទឹក​មាស កាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហាក្នុង​ស្រុក Chiang Dao ខេត្តឈៀងម៉ៃនិងចាប់បាន​​ជន​សង្ស័យ​ម្នាក់។ គ្រឿងញៀនដែលចាប់បានសុទ្ធតែមានLogo «ទុរេន» និងត្រូវបានជួញដូរពីប្រទេសមីយ៉ាន់ម៉ា ហើយមានទិសដៅទៅកាន់កោះតៃវ៉ាន់ មិនមែនសម្រាប់ប្រើប្រាស់នៅក្នុងប្រទេសថៃនោះទេ។ ការរកឃើញនេះក៏ ស្របពេលនឹងការប្រទះឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ ៨៧…

ឧបនាយករដ្ឋមន្ត្រី ស សុខា ឱ្យពលរដ្ឋ និងគ្រប់សាសនានៅកម្ពុជារួមគ្នាស្នេហាជាតិ បន្តគាំទ្រវីរកងទ័ពដែលប្រយុទ្ធប្រឆាំងការឈ្លានពានពីថៃ

នៅក្នុងទិវាជាតិអន្តរសាសនា ដើម្បីប្រឆាំងការជួញដូរមនុស្សលើកទី៩ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីមហាផ្ទៃ ថ្លែងថាបន្ទាប់ពីថៃបើកការឈ្លានពាន ប្រើអាវុធធន់ធ្ងន់ បង្កមហាក្ដីឈឺចាប់ បច្ចុប្បន្នបានាំឱ្យកម្ពុជាយល់យ៉ាងច្បាស់ពីភាពឈឺចាប់បង្កឡើងដោយថៃ ហើយចេះរៀបចំផ្ទះសាជាថ្មី កែប្រែការអប់រំ និងអត្តចរិត បង្កាទុកជាមុនចំពោះបញ្ហាដែលអាចនឹងកើតឡើងម្ដងទៀត។ ជុំវិញទង្វើឈ្លានពាន ចង់បានទឹកដីកម្ពុជានេះ ឧបនាយករដ្ឋមន្ត្រី ស សុខា អំពាវនាវឱ្យពលរដ្ឋ និងគ្រប់សាសនានៅកម្ពុជា រួបរួមគ្នាជាធ្លុងមួយគាំទ្រដល់វីរកងទ័ព ដែលប្រយុទ្ធការពារជាតិប្រឆាំងការឈ្លានពានរបស់ថៃ។ ឧបនាយករដ្ឋមន្ត្រី ស សុខា សង្កត់ធ្ងន់អំពីការចលនាស្នេហាជាតិក្រោយថៃឈ្លានពានដូច្នេះ៖…

នគរបាលការពារព្រំដេនទឹកលេខ២៦៩ ឃាត់​ទំនិញ​ជា​គ្រឿង​សមុទ្រ​ដែល​គេចពន្ធ​មក​ពី​ថៃ

ទូកដឹកជញ្ជូន ភាគច្រើនសុទ្ធតែជា ត្រីគោបង្កក មឹង ក្តាមថ្មសក ខ្យង និងចាក់ច្រែង ដែលជាមិនបានបង់ពន្ធគយ ត្រូវបាននគរបាលការពារព្រំដែនទឹក បង្រ្កាប​បាន​ភ្លាមៗអំឡុងពេលប្រុងឡើងទៅគោក កាល​ពី​ម៉ោង១០ព្រឹកថ្ងៃទី២០ ខែសីហា ត្រូវបាននគរបាលការពារព្រំដេនទឹកលេខ២៦៩ បាន​ចុះ​ប្រតិបត្តិការ​បង្រ្កាបទូកដឹកទំនិញ​ជា​គ្រឿង​សមុទ្រ​បាន​១​ទូក និងចាប់ឃាត់មនុស្ស២នាក់ ប្រគល់​ជូន​មន្រ្តីគយកំពុងស៊ើបអង្កេតបន្តនីតិវិធីច្បាប់។ លោក ឈិត រតនៈ អភិបាលរងខេត្តកោះកុង បានដឹងនៅម៉ោង៦និង០៦ នាទីល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ថា ក្រៅពីឃាត់ទំនិញគេចពន្ធ សមត្ថកិច្ចក៏ឃាត់បានមនុស្ស២នាក់ ទី១៖ ឈ្មោះ ឈិត ទុំ…

ខេត្តចំនួន៦នៅភាគខាងជើងនៃប្រទេសថៃកំពុងរងការយាយីពីគ្រោះទឹកជំនន់

ខេត្តចំនួន៦នៅភាគខាងជើងប្រទេសថៃដូចជា Sukhothai, Phichit, Phitsanulok, Chiang Rai, Nan និង Phrae កំពុងជន់លិចធ្ងន់ធ្ងរ បណ្តាលឲ្យខូចខាតដល់ដីស្រែរាប់ម៉ឺនហិកតា បង្កទុក្ខវេទនាដល់ប្រជាជន។ Khaosod បានចុះផ្សាយនៅថ្ងៃពុធទី២០ខែសីហាឆ្នាំ២០២៥ ខេត្តទាំងនេះត្រូវជន់លិចដោយសារទឹកទន្លេឡើងខ្ពស់ ហើយតំបន់វាលទំនាបត្រូវរងផលប៉ះពាល់ខ្លាំងបំផុត។ គ្រោះធម្មជាតិនេះបានជន់លិចផ្ទះសម្បែង សំណង់ហេដ្ឋារចនាសម្ព័ន្ធ កាត់ផ្តាច់ផ្លូវថ្នល់-ស្ពាន និងបណ្តាលឲ្យពលរដ្ឋនៅតាមសហគមន៍នានាត្រូវជួបទុក្ខលំបាក ខណៈគ្រួសារយ៉ាងច្រើន ត្រូវបង្ខំចិត្តជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ។ ជុំវិញគ្រោះទឹកជំនន់នេះដែរ ទីភ្នាក់ងារអភិវឌ្ឍបច្ចេកវិទ្យាលំហនិងព័ត៌មានភូមិសាស្ត្រថៃ (GISTDA) បា​នបញ្ចេញរូបភាពថតតាមផ្កាយរណប បង្ហាញពីខេត្តទាំង៦របស់ថៃ ត្រូវទឹកជនន់លិចប្រៀបដូចជាទន្លេ។ ក្នុងរបាយការណ៍របស់…

ថៃព្រមានទាញសញ្ញាព្រមាន ខណៈ: ភូកេត ផ្ទុះការឆ្លងអេដស៍ខ្លាំង

តាមសេចក្តីរាយការណ៍របស់ Thaiger នៅថ្ងៃពុធទី២០ខែសីហាឆ្នាំ២០២៥ លោក Thiraphong Chuaychu លេខាធិការអចិន្ត្រៃយ៍នៃខេត្តភូកេត បានបញ្ជាក់យ៉ាងច្បាស់ថា ករណីឆ្លងមេរោគ HIV ខ្ពស់ក្នុងខេត្តនេះ គឺត្រូវបានរុញច្រានខ្លាំងបំផុតក្នុងចំណោមស្រ្តីរកស៊ីផ្លូវភេទ បុរសរួមភេទជាមួយបុរស មនុស្សកែភេទ និងអ្នកប្រើប្រាស់គ្រឿងញៀនដែលចាក់ថ្នាំ។ លោកបានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ ឲ្យសហការគ្នាធ្វើយ៉ាងណា រិះរកវិធីទប់ស្កាត់និងដោះស្រាយបញ្ហានេះឲ្យបានលឿនបំផុត កុំឲ្យភូកេត ក្លាយជាមជ្ឈមណ្ឌលចម្លងជំងឺអេដស៍ទៅកន្លែងដទៃ។ គិតត្រឹមត្រីមាសទីពីរនៃឆ្នាំ២០២៥ ភូកេត មានករណីឆ្លងជំងឺអេដស៍ចំនួន ៦ ៦២២ករណី ដោយក្នុងនោះអ្នកជំងឺប្រហែល៨៦% កំពុងទទួលការព្យាបាលដោយថ្នាំប្រឆាំងវីរុស។  

ក្រុមហ៊ុនប្រេង Total របស់បារាំង ធានាលទ្ធភាពផ្គត់ផ្គង់ប្រេងជូនកម្ពុជាតាមតម្រូវការ

ក្នុងឱកាសដែលលោកជួបពិភាក្សាការងារមួយ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ អនុប្រធានក្រុមហ៊ុនប្រេងបារាំង Total Energies លោក Mehmet Celepoglu បានបញ្ជាក់ថា ក្រុមហ៊ុនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ប្រេង ជូនកម្ពុជាតាមតម្រូវការ។ ការបញ្ជាក់របស់អនុប្រធានក្រុមហ៊ុនប្រេងបារាំង Total Energies រូបនេះ ស្របពេលដែលកម្ពុជាញ្ឈប់ការនាំចេញចូលពីប្រេង និងឧស្ម័នពីប្រទេសថៃ ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីកើតមានជម្លោះព្រំដែន និងរងការគម្រាមពីថៃ ក្នុងការឈប់លក់ប្រេង​ឱ្យកម្ពុជា។ ក្រុមហ៊ុន​…