កំពង់ឆ្នាំង៖ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦នេះមានរៀបចំកិច្ចប្រជុំពិនិត្យលទ្ធផលការងារស្តីពីការចុះបញ្ជីដីធ្លីបង្ហើយ និងបង្កើតបរិយាកាសគ្មានវិវាទនៅទូទាំងខេត្តកំពង់ឆ្នាំង ។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ទេព ធន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងមានការចូលរួមពី លោក សាន់ យូ អភិបាលរងខេត្ត ព្រមទាំងលោក លោកស្រី មន្ត្រីមន្ទីរ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក។ គោលបំណងសំខាន់នៃកិច្ចប្រជុំគឺ៖ ពិនិត្យ និងវាយតម្លៃលទ្ធផលការងារចុះបញ្ជីដីធ្លីបង្ហើយ រួចរាល់។ ពិភាក្សាលើវឌ្ឍនភាពក្នុងការបង្កើតបរិយាកាសគ្មានវិវាទដីធ្លី ដែលជាផ្នែកសំខាន់នៃ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។…
Category: ព័ត៌មានជាតិ
មន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំង រៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ខួបលើកទី១១៥
កំពង់ឆ្នាំង÷ ព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ មន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំង បានរៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ខួបលើកទី១១៥ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ»។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ដោយមានការចូលរួមពីសំណាក់លោកជំទាវ ទីប្រឹក្សារាជរដ្ឋាភិបាល សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរកិច្ចការនារី និងតំណាងនិវត្តជនផងដែរ។ ប្រធានបទនេះ ឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការធានាសន្តិភាព…
ខណ្ឌរដ្ឋបាលជលផលកំពង់ធំ សហការជាមួយអាជ្ញាធរមូលដ្ឋាន បង្រ្កាបបទល្មើសឆក់ត្រី១ករណី នៅស្រុកសន្ទុក
កំពង់ធំៈ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ក្រុមការងាររួមមានសង្កាត់រដ្ឋបាលជលផលសន្ទុក ក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសន្ទុកកម្លាំង អធិការដ្ឋាននគរបាលស្រុកសន្ទុក និងប៉ុស្តិ៍នគរ បាលកំពង់ថ្មដឹកនាំដោយលោក សន វឿន អភិ បាលរងស្រុកសន្ទុក បានចុះបង្រ្កាបបទល្មើសជលផលឆក់ត្រី នៅចំណុចត្រពាំងឬស្សី ស្ថិតក្នុងភូមិល្អក់ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្នុងការបង្ក្រាបនេះជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ដែលប្រព្រឹត្តបទល្មើសនេសាទដោយប្រើឧបករណ៍ឆក់ត្រី និងធ្វើការដកហូតវត្ថុតាងដូចជា៖ ដុំភ្លើងឆក់ត្រី ចំនួន ២គ្រឿង, អាគុយ ៤០អំព័រ (១២វ៉ុល) ចំនួន…
កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយមន្ទីរ សាធារណការ និងដឹកជញ្ជូន ដើម្បីត្រួតពិនិត្យ យានយន្តខុសលក្ខណៈបច្ចេកទេស លើផ្លូវជាតិ លេខ៥
កំពង់ឆ្នាំង៖អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមទិសដៅការ ងាររបស់ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំងនៅទី៤ ខែមីនា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរ បាលខេត្តកំពង់ឆ្នាំង បានចុះសហការជាមួយមន្ទីរ សាធារណការ និងដឹកជញ្ជូន ដើម្បីត្រួតពិនិត្យ យានយន្តខុសលក្ខណៈបច្ចេកទេស លើផ្លូវជាតិ លេខ៥។ ប្រតិបត្តិការខាងលើកម្លាំងសរុបចំនួន ០៩នាក់ បានចុះត្រួតពិនិត្យនៅចន្លោះគីឡូម៉ែត្រលេខ ៨៤ -៨៥…
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវានារីអន្តរជាតិ៨មីនាខួបលើកទី១១៥ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។ ពិធីនេះធ្វើឡើងរួមជាមួយពិធីប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃក្រសួងអធិការកិច្ច នាព្រឹកថ្ងៃពុធ ១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។ ឯកឧត្តម សុខ សូកេន…
មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង អបអរ សាទរខួបអនុស្សាវរីយ៍លើកទី១១៥ ទិវានារីអន្តរជាតិ ៨ មីនា ក្រោមប្រធាន បទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តីនិងគ្រួសារ»
កំពង់ឆ្នាំង៖នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង អបអរ សាទរខួបអនុស្សាវរីយ៍លើកទី១១៥ ទិវានារីអន្តរជាតិ ៨ មីនា ក្រោមប្រធាន បទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តីនិងគ្រួសារ» ។ ពិធីខាងលើនេះប្រព្រឹត្តទៅក្រោមវត្តមាននៃការអញ្ជើញចូលរួមពីសំណាក់លោក ឈាង ចន្ទី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង រួមទាំងលោក លោកស្រីជាអនុប្រធានមន្ទីរ ថ្នាក់ដឹកនាំការិយាល័យផ្សេងៗ និងថ្នាក់ដឹកនាំមូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) ខេត្តកំពង់ឆ្នាំងផងដែរ។ ក្នុងពិធីនេះមានជួបសំណេះសំណាលបានបង្ហាញ…
រដ្ឋបាលក្រុងស្ទឹងត្រែង ចុះអប់រំណែនាំ និងធ្វើកិច្ចសន្យាជាមួយម្ចាស់អាជីវកម្មចិញ្ចឹមសត្វត្រចៀកកាំ បន្ទាប់ពីទទួលបណ្តឹងពីប្រជាពលរដ្ឋពាក់ព័ន្ធនឹងការបើកឧបករណ៍បំពងសំឡេងលើសម៉ោងកំណត់
ខេត្តស្ទឹងត្រែង៖ រដ្ឋបាលក្រុងស្ទឹងត្រែង បានចាត់វិធានការរដ្ឋបាលភ្លាមៗ ដោយចុះទៅអប់រំណែនាំ និងធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរជាមួយម្ចាស់អាជីវកម្មចិញ្ចឹមសត្វត្រចៀកកាំ (សត្វស្លាបដែលគេចិញ្ចឹមដើម្បីប្រមូលសំបុកទឹកមាត់) បន្ទាប់ ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋ ដែលត្អូញត្អែរពីការបើកឧបករណ៍បំពងសំឡេងលើសពេលវេលាកំណត់ បង្កឱ្យមានការរំខានដល់ការរស់នៅប្រចាំថ្ងៃ។ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ លោក លី មីណា អភិបាលក្រុងស្ទឹងត្រែង បានចាត់តាំងលោកអភិបាលរងក្រុង ដឹកនាំកម្លាំងសមត្ថកិច្ច និងនាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ ចុះទៅដល់ទីតាំងអាជីវកម្មចិញ្ចឹមសត្វត្រចៀកកាំ ដែលស្ថិតនៅក្បែរសមាគមអតីតយុទ្ធជន។ ការចុះអនុវត្តនេះ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋបាន ថតរូបភាពជាភស្តុតាង បង្ហាញថា ទីតាំងខាងលើបានបើកឧបករណ៍បំពងសំឡេងត្រចៀកកាំលើសម៉ោងកំណត់ កាលពីយប់ថ្ងៃទី០៣ ខែមីនា ដែលជាការរំលោភបំពាន…
កិច្ចប្រជុំស្ដីពីការប្រើប្រាស់ប្រព័ន្គគ្រប់គ្រងទិន្នន័យបណ្តឹង និងព័ត៌មានផ្សេងៗ របស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខេត្ដកំពង់ឆ្នាំង
កំពង់ឆ្នាំងៈនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦រដ្ឋ បាល ខេត្តកំពង់ឆ្នាំង បានរៀបចំបើកកិច្ចប្រជុំស្តីពី ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្តឹង និងព័ត៌មានផ្សេងៗរបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក នៅខេត្តកំពង់ឆ្នាំង។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងនាយកទីចាត់ការហិរញ្ញវត្ថុខេត្ត និងថ្នាក់ដឹកនាំអង្គភាពច្រកចេញចូលតែមួយខេត្តជាច្រើនរូប ដើម្បីពិភាក្សា និងផ្សព្វផ្សាយពីការអនុវត្តប្រព័ន្ធឌីជីថលនេះ។ លោក ឈឹម វុទ្ធា អភិបាលរងខេត្ត ដែលជាអធិបតីភាពក្នុងកិច្ចប្រជុំ បានមានប្រសាសន៍លើកឡើងពី សារសំខាន់ នៃគោលបំណងក្នុងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្តឹង និងព័ត៌មានផ្សេងៗ របស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក។ លោកបានបញ្ជាក់ថា ការប្រើប្រាស់ប្រព័ន្ធនេះនឹងជួយ ពង្រឹងប្រសិទ្ធភាព ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ…
លោកជំទាវ កែ ច័ន្ទមុនី អញ្ជើញចុះសាកសួរសុខទុក្ខ លោក ឈាង វណ្ណៈ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ព្រមទាំងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាង រាស្ត្រមណ្ឌលកំពង់ឆ្នាំង រួមដំណើរដោយលោកស្រី ពេជ្រ សូភា ប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចុះសាកសួរសុខទុក្ខ លោក ឈាង វណ្ណៈ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ព្រមទាំងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង។ នៅក្នុងឱកាសនោះ លោកជំទាវ កែ ច័ន្ទមុនី បាននាំយកអំណោយជាថវិកាផ្ទាល់ពីលោកជំទាវ ថវិកាពីលោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត ថវិកាពីមន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំង និងទឹកសុទ្ធចំនួនមួយចំនួន…
កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំង ចុះបង្ក្រាបបទល្មើសនេសាទរបាំងស្បៃមុង និងសម្រាស នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារចម្រុះដឹកនាំដោយលោក តាត សីហាក់ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងស្តីទី និងលោក ឈិន តួ នាយរងអធិការដ្ឋានរដ្ឋបាលជល ផលខាងត្បូងបឹងទន្លេសាប បានសហការជាមួយ កងកម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំង មន្ត្រីប៉ុស្ត៍នគរបាលរដ្ឋបាលកំពង់ត្រឡាច សហគមន៍នេសាទកំពង់ត្រឡាច សហគមន៍នេសាទកៀនរកា សហគមន៍នេសាទកំពង់ក្តារ និងសហគមន៍នេសាទព្រែកគន្លង ចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផលនៅចំណុចទន្លេព្រែកគន្លង – ក្បាលកោះលង្វែក ឃុំកំពង់ត្រឡាច និងឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច។ បន្ទាប់មក ក្រុមការងារបានសហការបន្តជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំប្រឡាយមាស និងប្រជាការពារភូមិប្រឡាយមាស ដើម្បីចុះប្រតិបត្តិការបន្តនៅឃុំប្រឡាយមាស…