លោកជំទាវ កែ ច័ន្ទមុនី អញ្ជើញចុះសាកសួរសុខទុក្ខ លោក ឈាង វណ្ណៈ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ព្រមទាំងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាង រាស្ត្រមណ្ឌលកំពង់ឆ្នាំង រួមដំណើរដោយលោកស្រី ពេជ្រ សូភា ប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចុះសាកសួរសុខទុក្ខ លោក ឈាង វណ្ណៈ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ព្រមទាំងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង។

នៅក្នុងឱកាសនោះ លោកជំទាវ កែ ច័ន្ទមុនី បាននាំយកអំណោយជាថវិកាផ្ទាល់ពីលោកជំទាវ ថវិកាពីលោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត ថវិកាពីមន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំង និងទឹកសុទ្ធចំនួនមួយចំនួន ជូនដល់លោក ឈាង វណ្ណៈ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ព្រមទាំងបាន ចែកជូនដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងទាំងអស់។

ការអញ្ជើញសាកសួរសុខទុក្ខ និងផ្តល់អំណោយនេះ បង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្រពីអ្នកតំណាងរាស្ត្រ ចំពោះកងកម្លាំងមន្ត្រីរាជការក្នុងវិស័យព័ត៌មានដើម្បីរួមគ្នាជំរុញការងារផ្សព្វផ្សាយ និងផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ ទាន់ពេលវេលា នៅក្នុងខេត្តកំពង់ឆ្នាំង។