កំពង់ឆ្នាំង៖ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង នៃខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់លែង និងអាជ្ញាធរឃុំច្រណូក ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រចំណុចបឹងត្រាវធំ ភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានប្រទះឃើញឧបករណ៍នេសាទខុសច្បាប់ ជាពិសេសរបាំងស្បៃមុង ដែលជាបទល្មើសធ្ងន់ធ្ងរបំផ្លាញធនធានជលផល និងហាមឃាត់ដាច់ខាតតាមច្បាប់។ ភ្លាមៗនោះ ក្រុមការងារបានឯកភាពគ្នា ចុះរុះរើ កាប់ និងបំផ្លាញចោលវត្ថុតាងទាំងស្រុង នៅនឹងកន្លែង ដើម្បីការពារប្រភេទត្រី និងសត្វទឹកផ្សេងទៀត ជាពិសេសក្នុងរដូវពងកូន។ លទ្ធផលសម្រេចបានពីប្រតិបត្តិការរួមមាន៖…
Category: ព័ត៌មានជាតិ
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី នីតិវិធីបច្ចេកទេសនៃការអនុវត្តប្រព័ន្ធ SARMIS ជំនាន់ថ្មី (Version 2)
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី នីតិវិធីបច្ចេកទេសនៃការអនុវត្តប្រព័ន្ធ SARMIS ជំនាន់ថ្មី (Version 2) ជូនដល់តំណាងមន្ទីរ-អង្គភាពជំនាញ និងរដ្ឋ បាលខេត្តក្នុងខេត្តកំពង់ឆ្នាំង។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពរបស់ លោក អ៊ូ ជួបកុសលប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង និង លោក ហ៊ិន សុវ៉ាន់នី អនុប្រធានមន្ទីរ និងមានការចូលរួមពីតំណាងរដ្ឋបាលខេត្ត តំណាងមន្ទីរ- អង្គភាពជំនាញនានាក្នុងខេត្ត ព្រម…
សម្តេចតេជោ ហ៊ុន សែន ចេញសារពាក់ព័ន្ធប្រពៃណីបុកល័ក្តក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរ
ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះលើបណ្តាញសង្គមកំពុងជជែក និងមានទស្សនៈច្រើនពាក់ព័ន្ធប្រពៃណីបុកល័ក្តក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរពាក់ព័ន្ធតួអង្គខ្មែរឥស្លាម។ក្នុងនោះបងប្អូនខ្មែរ ឥស្លាមមួយចំនួនបានប្រតិកម្មទៅលើការសម្តែងរបស់តួអង្គខ្មែរឥស្លាមក្នុងពិធីហាក់ឆ្គាំឆ្គងឬប្រមាថដល់បងប្អូនខ្មែរឥស្លាម។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ សភាកម្ពុជា បានចេញសារពាក់ព័ន្ធប្រពៃណីបុកល័ក្តក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរទាំងយប់ ព្រោះមិនចង់ឃើញទំនាស់រវាងខ្មែរនិងខ្មែរ-ឥស្លាមកាន់តែរីកធំ ដោយសម្តេចប្រដូចទៅនឹងពាក្យមួយឃ្លាថា «មិនចង់បិទក្រោលសេះ ពេលសេះចេញផុតពីក្រោល»។ សម្តេចតេជោ បានបញ្ជាក់តាមហ្វេសប៊ុកថា ៖ នៅម៉ោង២ទៀបភ្លឺថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០២៦នៅពេលសម្តេចចូលទស្សនាកម្មវិធីចម្រៀងគ្រួសារខ្មែរ សម្តេចបានឃើញការបំភ្លឺរបស់អ្នកនាង ខាត់ សុឃីម និងសេចក្តីអំពាវនាវរបស់ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈទាក់ទងដល់វិធីបុកល័ក្ដក្នុងពិធីអាពាហ៍ ពិពាហ៍ខ្មែរដែលទាក់ទងដល់បងប្អូនខ្មែរឥស្លាម។ សម្តេចតេជោ បានស្នើបងប្អូនខ្មែរឥស្លាមស្វែងយល់ឱ្យបានច្បាស់នូវចំណុចនេះ ព្រោះជាបញ្ហាប្រពៃណីទំនៀមទម្លាប់យូរលង់មកហើយ។ សម្តេចតេជោ…
ព្រះរាជសារ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រទឆនជូនជនរួមជាតិ ក្នុងឱកាសប្រារព្ធខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ២៤កុម្ភៈ ២០២៦
ព្រះរាជសារ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រទឆនជូនជនរួមជាតិ ក្នុងឱកាសប្រារព្ធខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ២៤កុម្ភៈ ២០២៦
ក្រុមការងារមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង សហការជាមួយរដ្ឋបាលស្រុកទឹកផុស បានបន្តដឹកនាំយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមទិសស្លោក «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!»
កំពង់ឆ្នាំង៖ ក្រុមការងារមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង សហការជាមួយរដ្ឋបាលស្រុកទឹកផុស បានបន្តដឹកនាំយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមទិសស្លោក «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ទៅកាន់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួន ១៤៧៦នាក់ នៅវិទ្យាល័យ ហ៊ុន សែន ទឹកផុស ស្ថិតក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ លោក ឈាង វណ្ណះ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយយុទ្ធនាការនេះដោយផ្ទាល់ ដើម្បីបញ្ជ្រាបចំណេះដឹងអំពីអក្ខរកម្មព័ត៌មានវិទ្យា និងសារៈសំខាន់នៃការផ្ទៀងផ្ទាត់ប្រភពព័ត៌មានមុននឹងជឿ ឬចែករំលែក។ សកម្មភាពនេះជាផ្នែកមួយនៃការអនុវត្តយុទ្ធនាការជាតិដែលចាប់ផ្តើមតាំងពីឆ្នាំ២០២៥ ដើម្បីពង្រឹងសន្តិសុខព័ត៌មាន រក្សាសណ្តាប់ធ្នាប់សង្គម និងការពារប្រជាពលរដ្ឋពីគ្រោះថ្នាក់ដែលបង្កឡើងដោយព័ត៌មានក្លែងក្លាយ ឬព័ត៌មានបំភ្លៃការពិត។…
កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមពីរនាក់ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិក្នុងបន្ទប់ជួល
កំពង់ឆ្នាំង៖ នៅវេលាម៉ោង១១:០០ នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីអំពើលួចទ្រព្យសម្បត្តិ នៅចំណុចបន្ទប់ជួលឈ្មោះ ហៀង គឹមហេង ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះ គង់ ប្រុសខួច ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ អ៊ុល វណ្ណា ហៅណូ ភេទប្រុស…
គ្រោះថ្នាក់ចរាចរណ៍រវាង PRUIS និង HYUNDAI សណ្តោងរ៉ឺម៉ក រងរបួសធ្ងន់ម្នាក់
កំពង់ស្ពឺ :យ៉ាងហោចណាស់មនុស្ស ម្នាក់រងរបួសធ្ងន់ក្នុងហេតការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុករថយន្ត ។ ហេតុការណ៍ខាងលើនេះកើតឡើងនៅ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៩:៣៣នាទី នៅលើផ្លូវជាតិលេខ៤១(PK.១៧-១៨) ត្រង់ចំណុចភូមិព្នៅ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រវាងរថយន្តមួយគ្រឿងម៉ាក TOYOTA PRUIS ពណ៌ទឹក មាស ពាក់ផ្លាកលេខភ្នំពេញ 2BG-4665 បើកបរដោយឈ្មោះ ទូច គឹមហេង ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិល្វារ សង្កាត់ កោះដាច់…
ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ អញ្ជើញជាអធិបតី ចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ដល់បងប្អូនប្រជាពលរដ្ឋសាសនិកខ្មែរឥស្លាម ចំនួន៧០០កញ្ចប់ មកពីតាមបណ្ដាលស្រុក ទូទាំងខេត្តកំពង់នឆ្នាំង ជាព្រះរាជអំណោយរបស់ព្រះ ចៅសល់ម៉ាន់ ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត
កំពង់ឆ្នាំង÷រសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសក កម្មពិសេស បានអញ្ជើញជាអធិបតី ក្នុងពិធីចែកកញ្ចប់អា ហារស្រាយបួស ខែរ៉ាម៉ាឌន ជូនដល់បងប្អូនប្រជាពលរដ្ឋសាសនិកខ្មែរឥស្លាម ចំនួន៧០០កញ្ចប់ (៧០០គ្រូសារ) ដែលមកពីតាមបណ្ដាលស្រុកទូទាំងខេត្តកំពង់ឆ្នាំង ស្ថិតនៅបរិវេណ ទីស្នាក់ការគណៈអ៊ីម៉ាំខេត្ត ភូមិព្រែកពីស ឃុំជច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន នោះដែរដោយមានការអញ្ជើញចូលរួមពីលោក សាន់ យូ អភិបាលរង ខេត្តកំពង់ឆ្នាំង…
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦
កំពង់ឆ្នាំង៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ។ ឯកឧត្តម ឆាយ ឫទ្ធិសែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាបំពេញភារកិច្ចប្រកបដោយទំនួលខុសត្រូវ និងសម្រេចបានលទ្ធផលគួរឱ្យមោទនភាព ដោយផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាពលរដ្ឋ។ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន មានតួនាទីសំខាន់ក្នុងការតម្រង់ទិស…
លោក សាន់ យូ ចុះពិនិត្យនិងអន្តរាគមន៍សង្គ្រោះស្រូវប្រាំងលើផ្ទៃដី៧០ហិចតា នៅក្នុងឃុំដារ ស្រុកកំពង់លែង
កំពង់ឆ្នាំងៈ នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៦ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំដារ ស្រុកកំពង់លែង បានដឹកនាំក្រុមការងារ រួមទាំងមន្ត្រីអាជ្ញាធរភូមិ និងឃុំ ចុះទៅពិនិត្យស្ថានភាពជាក់ស្តែង និងអន្តរាគមន៍បន្ទាន់លើវិស័យកសិកម្ម ជាពិសេសករណីស្រូវប្រាំងរបស់ប្រជាកសិករ ដែលកំពុងប្រឈមនឹងការខ្វះខាតទឹកស្រោចស្រព លើផ្ទៃដីប្រមាណ ៧០ ហិកតា នៅក្នុងឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ការចុះពិនិត្យ និងអន្តរាគមន៍នេះ ធ្វើឡើងបន្ទាប់ពីមានការណែនាំពីថ្នាក់ដឹកនាំខេត្ត ដើម្បីឆ្លើយតបទៅនឹងស្ថានភាពអាកាសធាតុ និងការរីងរាក់នៃប្រភពទឹក ដែលអាចប៉ះពាល់ដល់ទិន្នផលស្រូវប្រាំងរបស់ប្រជាកសិករ។…