កំពង់ឆ្នាំង ៖ ផ្ទ្ទះប្រជាពលរដ្ឋ១ ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចទាំងស្រុងកាលពីវេលា ម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ នៅខាងជើងផ្សារព្រៃខ្មែរស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិស្ពករាជ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចបានអោយដឹងថា ករណីអគ្គិភ័យនេះ ម្ចាស់ផទះមានឈ្មោះ អុល សុភា ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិឃុំខាងលើ ។ ក្នុងពេលកើតហេតុភ្លាមរថយន្តពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋាននគរបាលខេត្ត ជួយពន្លត់អគ្គិភ័យ ដែលដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី លុយ…
Category: ព័ត៌មានជាតិ
សូមអនុមោទនា ថ្ងៃសីល ថ្ងៃសៅរ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩
សូមអនុមោទនា ថ្ងៃសីល ថ្ងៃសៅរ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ។ ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី ។ សូមធ្វើចិត្តជ្រះថ្លា និងអនុមោទនា រក្សាសីល សូមជួបតែសេចក្តីសុខ ចម្រើនទាំងអស់គ្នា។
សំណេរឧបនាយករដ្ឋមន្រ្តីការពារជាតិកម្ពុជា៖ «ភាពទន់ភ្លន់ភ្ជាប់ជាមួយល្បិចកលឈ្នានីស, មិនមែនរឿងភាគទេ វាចេញរឿងពិត និងពិតជាបានឃើញពេញភ្នែក» !
ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តីការពារជាតិកម្ពុជា ទៀ សីហា បានបង្ហាញសារគួរឲ្យចាប់អារម្មណ៍មួយនៅលើបណ្តាញសង្គមរបស់លោកនាព្រលប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ ជាមួយសំណេរទាំងស្រុងរបស់លោកដូចខាងក្រោម៖ «ចេញផ្សាយមិនចេះហត់ ពូកែ ឆ្លាត ព្រមទាំងសម្រស់បាន! ចេះផ្អែម ចេះជូរ ចេះចត់ ចេះកំសត់ គ្រប់ជំនាញ។ មើលរឿងភាគតាំងពីក្មេងដល់ធំ ជក់ចិត្ត និងសរសើអ្នកនិពន្ធ ពូកែនឹកឃើញ ពូកែបង្ហាញភាពស្រស់ស្អាតកក់ក្តៅ ប៉ិនបង្ហាញពីភាពទន់ភ្លន់ភ្ជាប់ជាមួយល្បិចកល ឈ្នានីស ក្នុងបំណងគ្រប់គ្រងមនុស្ស ឬទ្រព្យដែលខ្លួនឯងប្រាថ្នា។ ពេលនេះដឹងហើយ មិនមែនរឿងភាគទេ វាចេញពីរឿងពិត និងពិតជាបានឃើញពេញភ្នែក»៕…
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញសំណេះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពលរដ្ឋភៀសសឹកពីព្រំដែន និងភរិយាយោធិនជួរមុខ ចំនួន ១០៥ គ្រួសារ
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៥ សីហា ២០២៥ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនពលរដ្ឋភៀសខ្លួនពីតំបន់ព្រំដែន និងភរិយាយោធិនជួរមុខ ១០៥គ្រួសារ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ អំណោយរួមមានអង្ករ ២៥គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ កន្ទេល សាប៊ូ ឃីត (មុង ក្រមា)…
ឯកឧត្តម ប្រាក់ សោភ័ណ ថ្លែងអំណរគុណដល់បណ្ដាសប្បុរសជនដែលបានជួយឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាជនភៀសសឹកក្នុងខេត្តសៀមរាប
សៀមរាប៖ ក្នុងឱកាសទទួលអំណោយជាថវិកាចំនួន ១ម៉ឺនដុល្លារ ពីលោកឧកញ៉ា គ្រី ទូច និង លោកជំទាវ ទ្រី ង៉ូវណាំ និងសប្បុរសជន នាថ្ងៃទី៣ ខែសីហាកន្លងទៅនេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ស្មោះសររបស់បងប្អូនសប្បុរសជនទាំងអស់ ដែលមានស្មារតីស្រឡាញ់ជាតិ ដោយបានចូលរួមឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកា ដើម្បីគាំទ្រដល់សមរភូមិជួរមុខ គ្រួសារទ័ព និងបងប្អូនជាជនភៀសសឹកដែលកំពុងស្នាក់នៅក្នុងខេត្តសៀមរាប។ ឯកឧត្តម ប្រាក់ សោភ័ណ ក៏បានអំពាវនាវដល់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា…
មនុស្សជួបជុំគ្នាដង្ហែដោយសាមគ្គីភាពដើម្បីសន្តិភាព នៅតាមបណ្តោយវិថីដើរចតុមុខ រាជធានីភ្នំពេញ
ភ្នំពេញ៖ មនុស្សជាង ១០០០នាក់ បានមក ជួបជុំគ្នាដើរដោយសន្តិវិធីនៅតាមបណ្តោយវិថីដើរចតុមុខ ដែលបង្ហាញពីសាមគ្គីភាព និងការអាណិតអាសូរដល់កម្ពុជា។ កម្មវិធីនេះរៀបចំឡើងដោយគំនិតផ្តួចផ្តើមដែលដឹកនាំដោយអ្នកស្ម័គ្រចិត្ត CambodiaLovesPeace (កម្ពុជាស្រឡាញ់សន្តិភាព) ក្នុងគោលបំណងអបអរសាទរសន្តិភាព និងសាមគ្គីភាពនៅក្នុងប្រទេសកម្ពុជា។ អ្នកចូលរួមបានប្រមូលផ្តុំគ្នានៅក្បែរមាត់ទន្លេ ដោយបានពាក់អាវយឺតពណ៌សដែលមានបោះពុម្ពពាក្យស្លោក «កម្ពុជាស្រឡាញ់សន្តិភាព»។ ពួកគេបានដើរដង្ហែឆ្លងកាត់បេះដូងនៃរាជធានី គឺមិនមែនក្នុងគោលបំណងតវ៉ានោះទេ ប៉ុន្តែដើម្បីបង្ហាញពីនិមិត្តរូបនៃក្តីសង្ឃឹម និងការរួបរួមគ្នា។
រដ្ឋបាលខេត្តកំពង់ឆ្នាំងរៀបចំពិធីបួងសួងសុំសេចក្តីសុខសប្បាយដល់វីរកងទ័ពកម្ពុជាដែលកំពុងតស៊ូយ៉ាងអង់អាចក្លាហានការពារបូរណភាពទឹកដី ពីពួកកងទ័ពថៃ
កំពង់ឆ្នាំង ÷ កាលរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំធ្វើពិធីបួងសួងដល់ទសបារមី លោកតាដំបងដែក ជួយថែរក្សាមាតុភូមិកម្ពុជា និងវីរកង ទ័ពកម្ពុជាទាំងអស់ដែលកំពុងប្រយុទ្ធតតាំង ពីការឈ្លានពានពីទ័ពថៃ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ។ ពិធីបានធ្វើឡើងនៅអសន:លោកតាដំបងដែក ក្រោមអធិបតីភាព ឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងលោកជំទាវ ផាត សុផាន្នី ព្រមទាំងឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត…
ក្រសួងព័ត៌មាន បើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតមធ្យម លើកទី១ ស្តីពីបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយ ការផលិតព័ត៌មាន និងការផលិតមាតិកាផ្សព្វផ្សាយ
កាលពីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ក្រសួងព័ត៌មាន បើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតមធ្យម លើកទី១ ស្តីពីបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយ ការផលិតព័ត៌មាន និងការផលិតមាតិកាផ្សព្វផ្សាយ ក្រោមអធិបតីភាព ឯកឧត្តម គឹម គុណវឌ្ឍន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការចូលរួមពី គ្រូឧទ្ទេសចំនួន៧រូប ព្រមទាំងបណ្តាអង្គភាពនានា និងសិក្ខាកាមជាង ១០០នាក់ នៅសាល មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន។ ក្នុងវគ្គបណ្តុះបណ្តាលនេះចែកចេញជា៣វគ្គ និង៣ជំនាញរួមមាន ជំនាញស្ដីពី ការផលិតមាតិកា ជំនាញស្ដីពី…
ព្រះមហាក្សត្រ ចេញព្រះរាជសារប្រគល់សិទ្ធិជូន សម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើទំនាក់ទំនងជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លើកិច្ចការកងទ័ព កិច្ចការការពារជាតិ កិច្ចការការពារអធិបតេយ្យជាតិ និងកិច្ចការការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ នេះ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជសារដោយ សូមប្រគល់សិទ្ធិជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ដើម្បីធ្វើទំនាក់ទំនងជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើកិច្ចការកងទ័ព កិច្ចការការពារជាតិ កិច្ចការការពារអធិបតេយ្យជាតិ និងកិច្ចការការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជសាររបស់ព្រះមហាក្សត្រ មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ សម្តេចអគ្គមហាសេនាបតីតេជោ…
ស្ថានីយ៍ប្រេងឥន្ធនៈ PTT នៅកម្ពុជា បានផ្ដួចផ្ដើមគំនិតក្នុងការប្ដូរឈ្មោះស្ថានីយប្រេងរបស់ខ្លួនទៅជា «PEACE Petroleum Cambodia-PPC»
ភ្នំពេញ៖ លោក ទៀ ស្យាម ដែលស្គាល់ថាជាទិញសិទ្ធិបើកស្ថានីយ៍ប្រេងឥន្ធនៈ PTT នៅកម្ពុជា បានផ្ដួចផ្ដើមគំនិតក្នុងការប្ដូរឈ្មោះស្ថានីយប្រេងរបស់ខ្លួនទៅជា «PEACE Petroleum Cambodia-PPC» ដែលបកប្រែថា «សន្ដិភាព» សំដៅពង្រឹងស្មារតីជាតិនិយម ស្របពេលដែលកម្ពុជាកំពុងមានបញ្ហាជម្លោះជាមួយប្រទេស ថៃ លើបញ្ហាព្រំដែន ។ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ ក្រោយឆ្លងកាត់ការជជែកពិភាក្សាជាមួយអ្នកដែល ទិញសិទ្ធិបន្ដ ដើម្បីបើកស្ថានីយប្រេង PTT នៅកម្ពុជាអស់ជាច្រើនថ្ងៃនោះ លោក ទៀ ស្យាម បានបង្ហើបអំពីវឌ្ឍនភាពថ្មីនៃកិច្ចពិភាក្សានេះ…