ព្រះសិលាភិរ័ត ហែម ឡូត ព្រះវិន័យធរខេត្ត និងជាព្រះចៅអធិការវត្តវាលុថុល្លារាម (ហៅវត្តទូលខ្សាច់) និមន្តចូលរួមបុណ្យសពឧបសិកា ខៀវ សុខ

កំពង់ឆ្នាំង៖ ព្រះសិលាភិរ័ត ហែម ឡូត ព្រះវិន័យ ធរខេត្ត និងជាព្រះចៅអធិការវត្តវាលុថុល្លារាម ហៅវត្តទូលខ្សាច់ ស្ថិតក្នុងភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុកលាប្អៀរ ខេត្តកំពង់ឆ្នាំង បាននិមន្តជាអធិបតីនាំយកទេយ្យទាន និងបច្ច័យចូលរួមក្នុងពិធីបុណ្យ សពឧបសិកា ខៀវ សុខ ដែលត្រូវជាម្តាយបង្កើតរបស់លោក ង៉ែត ចន្ថា ប្រធានការិយាល័យទូរទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង។

ព្រះសិលាភិរ័ត ហែម ឡូត បាននិមន្តទៅកាន់ទីតាំងបុណ្យសព ដើម្បីគោរពជូនពរ និងចូលរួមរំលែកទុក្ខដល់កូនៗ សាច់ញាតិ និងបងប្អូនទាំងអស់ដែលកំពុងសោកស្តាយចំពោះការបាត់បង់ឧបសិកា ខៀវ សុខ ដែលជាមនុស្សល្អ មានគុណធម៌ និងជាមនុស្សស្នេហាជាតិសាសនា។

ទេយ្យទាន និងបច្ច័យដែលព្រះសិលាភិរ័ត ហែម ឡូត បាននាំយកមកចូលរួមក្នុងពិធីបុណ្យសពនេះ រួមមាន៖ អង្ករ ៥០ គីឡូក្រាម, ភេសជ្ជៈ ១ កេស, សាដា ១ កញ្ចប់, ទឹកសុទ្ធ ២ កេស, បច្ច័យចំនួន ២០ ម៉ឺនរៀល (២០០,០០០ រៀល) ។

ការចូលរួមនេះបង្ហាញពីសេចក្តីមេត្តាករុណា និងការយកចិត្តទុកដាក់របស់ព្រះសង្ឃចំពោះសហ គមន៍ ជាពិសេសក្នុងឱកាសដ៏សោកសៅនេះដែល ជួយឲ្យកម្លាំងចិត្តដល់គ្រួសារជនស្លាប់ និងរួមចំណែកដល់កុសលធម៌នៃពិធីបុណ្យសពតាមប្រពៃណីខ្មែរ។

សូមឧទ្ទិសបុណ្យកុសលធម៌នេះ ជូនដល់ឧបសិកា ខៀវ សុខ ជាទីគោរព សូមឲ្យវិញ្ញាណខណ្ឌបានសុខសន្តិភាព និងបានទៅកាន់ឋានសុគតិ។ សូមឲ្យកូនៗ សាច់ញាតិ និងអ្នកជិតខាងទាំងអស់ ទទួលបានកម្លាំងចិត្ត និងឆាប់ជួបប្រទះនឹងសេចក្តីសុខ។