សកម្មភាពការងារចុះជួសជុលថែទាំជាប្រចាំកំណាត់ផ្លូវរបស់ក្រុមការងារ មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ ថ្ងៃទី៤ និងទី៥ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បានចុះអនុវត្តសកម្មភាពជួសជុល និងថែទាំជាប្រចាំលើកំណាត់ផ្លូវជាតិ ព្រមទាំងផ្លូវតភ្ជាប់ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សកម្មភាពនេះជាការងារប្រចាំថ្ងៃរបស់ក្រុមការងារ ដើម្បីជួសជុលផ្នែកខូចខាតផ្សេងៗ ជាពិសេសកន្លែងដែលមានជង្ហុកសំបុកមាន់ (potholes) និងការខូចខាតផ្ទៃផ្លូវ ដែលកើតឡើងដោយសារការប្រើប្រាស់ញឹកញាប់ និងឥទ្ធិពលធម្មជាតិ។

តាមការបញ្ជាក់ពីមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង គោលបំណងសំខាន់នៃការជួសជុលថែទាំជាប្រចាំនេះ គឺដើម្បី៖ ធានាសុវត្ថិ ភាព និងភាពងាយស្រួលក្នុងការធ្វើដំណើរសម្រាប់បងប្អូនប្រជាពលរដ្ឋ ។ ជួយសន្សំសំចៃពេលវេលា និងថវិកាសម្រាប់ការដឹកជញ្ជូនទំនិញ និងយានយន្តផ្សេងៗ។ លើកកម្ពស់សោភ័ណភាពតាមដងផ្លូវ និងរក្សាគុណភាពផ្លូវឱ្យបានយូរអង្វែង ។

កំណាត់ផ្លូវជាតិសំខាន់ៗនៅស្រុករលាប្អៀរ ដូចជាផ្លូវជាតិលេខ៥ និងផ្លូវតភ្ជាប់ផ្សេងទៀត ត្រូវបានក្រុមការងារយកចិត្តទុកដាក់ជួសជុលជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងអាជីវករ។

សកម្មភាពនេះឆ្លុះបញ្ចាំងឲ្យឃើញថាមន្ទីរសាធារ ណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង ប្តេជ្ញាចិត្តបន្តអនុវត្តការងារបែបនេះជាប្រចាំ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់និងជំរុញសេដ្ឋកិច្ចសង្គមក្នុងខេត្តឱ្យកាន់តែរីកចម្រើន។