កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមជាមួយឯកឧត្តម ហ៊ឹម យ៉ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីសម្ពោធសួនសុវត្ថិ ភាពចរាចរណ៍ និងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី ២០ នៅវិទ្យាល័យក្រុងកំពង់ឆ្នាំង។
កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងលោក លោកស្រី ជាប្រធាន និងអនុប្រធានមន្ទីរពាក់ព័ន្ធនានា។

សួនសុវត្ថិភាពចរាចរណ៍ជាគម្រោងសំខាន់សម្រាប់លើកកម្ពស់ការយល់ដឹង និងការអនុវត្តច្បាប់ចរាចរណ៍ ជាពិសេសក្នុងចំណោមសិស្សា នុសិស្ស និងសាធារណជនទូទៅ ដោយមានការដាក់បង្ហាញផ្លូវសប្បនិម្មិត គន្លងចរាចរណ៍ ភ្លើងសញ្ញា ស្លាកសញ្ញា និងធាតុផ្សេងទៀតដែលទាក់ ទងនឹងសុវត្ថិភាពក្នុងការធ្វើដំណើរ។ គម្រោងនេះមានគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការពារអាយុជីវិត និងធាន សណ្តាប់ធ្នាប់ សាធារណៈ។

ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក គឺជាឱកាសដើម្បីរំលឹកការគោរពចំពោះជនរងគ្រោះ លើកទឹកចិត្តការប្រុងប្រយ័ត្ន និងជំរុញការផ្សព្វផ្សាយអប់រំសុវត្ថិភាពចរាចរណ៍ឱ្យកាន់តែទូលំទូលាយ។

កិច្ចប្រជុំបានពិភាក្សាលម្អិតលើកម្មវិធី ការរៀបចំទីតាំង ការចូលរួមពីភាគីពាក់ព័ន្ធ និងវិធានការធានាឱ្យពិធីសម្ពោធប្រព្រឹត្តទៅដោយជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។

ការដឹកនាំកិច្ចប្រជុំនេះបង្ហាញពីការយកចិត្តទុក ដាក់ខ្ពស់របស់ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងមហាផ្ទៃ ក្នុងការជំរុញសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការកាត់បន្ថយគ្រោះថ្នាក់នៅកម្ពុជា។
