កំពង់ឆ្នាំង៖ លោក ឈាង វណ្ណៈ ប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារអតីតយុទ្ធជនចំនួន២គ្រួសារ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ នៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង គឺគ្រួសារអតីតយុទ្ធជន ផ្ទះលេខ៣១ និងផ្ទះលេខ៣២។
គ្រួសារនីមួយៗបានទទួលអំណោយមនុស្សធម៌ដូចខាងក្រោម៖
– អង្ករ ២៥គីឡូក្រាម
– មី ១កេស
– ទឹកសុទ្ធ ១កេស
– ទឹកស៊ីអ៊ីវ ១យួរ
– ទឹកត្រី ១យួរ
– ថវិកា ៤០,០០០រៀល
ការចុះសាកសួរ និងផ្តល់អំណោយនេះ ឆ្លុះបញ្ចាំង ពីការយកចិត្តទុកដាក់ និងការគាំទ្រពីមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ចំពោះអតីតយុទ្ធជន ដែលជាក្រុមប្រជាពលរដ្ឋដែលធ្លាប់បានបូជាកម្លាំងកាយចិត្តដើម្បីប្រទេសជាតិ។
សកម្មភាពបែបនេះ គឺជាផ្នែកមួយនៃកិច្ចការសង្គម និងមនុស្សធម៌ ដែលមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បន្តអនុវត្តជាប្រចាំ ដើម្បីរួមចំណែកកាត់បន្ថយបន្ទុករស់នៅ និងបង្កើនសីលធម៌សង្គមក្នុងមូលដ្ឋាន។
