អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់ សម្ដេចឧត្តម ទេពញាណ ហ៊ុន ណេង ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៥ ឆ្នាំ២០២៦

កំពង់ចាមៈ លោកជំទាវ កុល ធារិន សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញសំណេះសំណាល ជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់ សម្ដេចឧត្តម ទេពញាណ ហ៊ុន ណេង ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ២០២៦ ក្រោមប្រធានបទ “ សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ”។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ស្រី គីមឆយ ទីប្រឹក្សាជាន់ខ្ពស់ នៃរដ្ឋសភា ,ឯកឧត្ដម ច្រឹង គឹមស្រ៊ាង ទីប្រឹក្សាជាន់ខ្ពស់ នៃព្រឹទ្ធសភាព ,លោកជំទាវ អៀម វណ្ណី សមាជិកក្រុមប្រឹក្សាខេត្ត ,លោកប្រធានក្រុមប្រឹក្សាស្រុកស្ទឹងត្រង់ ,លោកប្រធានមន្ទីរពេទ្យ និងលោកស្រី ប្រធានមន្ទីរព័ត៌មានខេត្ត ,ប្រធានមន្ទីរកិច្ចកការនារីខេត្ត ,លោកគ្រូ អ្នកគ្រូពេទ្យស្ម័គ្រចិត្ត ជាច្រើននាក់ទៀត នៅសាលប្រជុំមន្ទីរពេទ្យខេត្តកំពង់ចាម៕