ផ្សព្វផ្សាយច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿង ញៀនឆ្នាំ២០២៦ នៅសាលាស្រុកបរិបូណ៌

កំពង់ឆ្នាំង៖ នៅរសៀល ថ្ងៃទី២៥ ខែមីនាឆ្នាំ២០២៦ លោក ជា សុខរិទ្ធិ អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមជាមួយ លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការ ក្រសួងអធិការកិច្ច និងលោកវរសេនីយ៍ទោ សួន សារិន តំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញជាគណៈអធិបតីក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២៦ នៅសាលាស្រុកបរិបូណ៌។

ពិធីនេះមានការចូលរួមពីប្រតិភូក្រសួងអធិការកិច្ច ប្រធានក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក ប្រធានមន្ទីរអធិការកិច្ចខេត្ត កងកម្លាំងទាំងបី មន្ត្រីជំនាញមន្ទីរអធិការកិច្ចខេត្ត មេឃុំ មេភូមិ សិស្សានុសិស្ស និងប្រជាសហគមន៍ជាច្រើនរូប។

ការផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿង ញៀន បានរៀបចំឡើងក្នុងគោលបំណង បង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសគ្រឿង ញៀន ព្រមទាំងត្រួតពិនិត្យរាល់សកម្មភាពស្របច្បាប់ទាក់ទងនឹងគ្រឿងញៀននៅក្នុងព្រះរាជា ណាចក្រកម្ពុជា។ ទន្ទឹមនេះក៏ដើម្បីធានាការអនុវត្ត កាតព្វកិច្ចរបស់កម្ពុជាក្នុងនាមជាភាគីនៃអនុសញ្ញា និងពិធីសាររបស់អង្គការសហប្រជាជាតិដែលទាក់ទងនឹងគ្រឿងញៀនផងដែរ។

ពិធីបានប្រព្រឹត្តិទៅដោយរលូន និងមានប្រសិទ្ធ ភាពខ្ពស់ ដោយទទួលបានការគាំទ្រ និងការចូលរួមយ៉ាងសកម្មពីសំណាក់អាជ្ញាធរ មន្ត្រីជំនាញ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕