កំពង់ឆ្នាំង៖រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំបើក វគ្គ បណ្តុះបណ្តាល តម្រង់ទិសកិច្ចការរដ្ឋបាលថ្នាក់ក្រោមជាតិ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ឈិន សេងងួន អភិ បាលរងខេត្តកំពង់ឆ្នាំង។
ក្នុងវគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពី លោកនាយកទីចាត់ការចំណុះសាលាខេត្ត មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ជាច្រើននាក់។
លោក ឈិន សេងងួន បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលតម្រង់ទិសនេះ គឺមានគោលបំណងសំខាន់ ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ជូនដល់មន្ត្រីរាជការទាំងអស់ ជាពិសេសអ្នកទើបចូលកាន់មុខតំណែងថ្មីៗ។ វគ្គនេះ នឹងផ្តោតលើការកែទម្រង់ស៊ីជម្រៅ ដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រចតុ កោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
លើសពីនេះ វគ្គបណ្តុះបណ្តាលនេះ ក៏មានគោល បំណងពង្រឹងយន្តការរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនីតិកាលថ្មី ដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ច ការងារ សមធម៌ ប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិនៃរដ្ឋបាលសាធារណៈ បន្តទៀត។

