កំពង់ឆ្នាំង៖មន្រ្តីជំនាញ ក្រុមទី១ នៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង បានធ្វើការចែកប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុ រយះពេល២ថ្ថៃ គឺថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៦សម្រាប់បងប្អូនប្រជាពលរដ្ធ ភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
ការចែកប័ណ្ណនាឱកាសនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្រោមវត្តមានលោក ឈុន សុខកុម្ភ’ អនុប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ និងសុរិយោដីខេត្ត រួមនិងអាជ្ញាធរស្រុក ឃុំផងដែរ ។
មានប្រសាសន៍នាឱកាសនោះ លោក ឈុន សុខកុម្ភ: អនុប្រធានមន្ទីរ ដ ន.ស.ស បានអបអរសាទរចំពោះបងប្អូនម្ចាស់ក្បាលដីដែលទទូលបានប័ណ្ណកម្មសិទ្ធិ ( ប្លង់រឹង ) សម្រាប់យកទៅប្រើប្រាស់និងប្រកបមុខរបរផ្សេងៗ ។
ឆ្លៀតក្នុងឱកាសនោះលោកអនុប្រធានមន្ទីរក៍បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ធដែលទទូលបានប័ណ្ណយកទៅប្រើប្រាស់ហើយត្រូវចេះថែទាំនិងទុកដាក់អោយបានត្រឹមត្រូវ ជៀសវាងយកទៅអ៊ុតនាំអោយខុសទម្រង់ដើមឡើយ ។
គួរបញ្ជាក់ផងដែរសម្រាប់ការចែកជូនថ្ងៃទី២៣ នេះសរុបបានចំនួន ៨៨៥ប័ណ្ណ និងសម្រាប័ណ្ណដែលនៅមិនទាន់បានចែក និងបន្តចែកជូននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅសាលាបុណ្យបឹងស្ទេង ភូមិបឹងស្ទេង ឃុំជៀប ។
