ភ្នំពេញ៖នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ សហការជាមួយមន្ទីរទេស ចរណ៍ខេត្ត បានរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញមគ្គុទ្ទេសក៍សហគមន៍ ដល់សមាជិក និងសមាជិកា គណៈកម្មការសហគមន៍ទេសចរណ៍ទឹកធ្លាក់ធម្ម ជាតិអន្លង់ស្វាយ និងសហគមន៍ទេសចរណ៍ធម្ម ជាតិព្រៃធំអន្លង់ថ្ម ចំនួន ២២នាក់ (ក្នុងនោះស្រី ១៥នាក់)។
វគ្គបណ្ដុះបណ្ដាលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក កែន សុភី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ រួមជាមួយលោក នូ ផល្គុន អនុប្រធានមន្ទីរទេសចរណ៍ខេត្ត លោក យឹម ណារិទ្ធ ប្រធានការិយាល័យនៃមន្ទីរបរិស្ថាន តំណាងឃុំក្បាលទឹក និងអ្នកសម្របសម្រួលអង្គ ការម្លប់បៃតង។
គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីពង្រឹងសមត្ថភាព និងជំនាញដល់មគ្គុទ្ទេសក៍ សហគមន៍ ក្នុងការផ្តល់សេវាទេសចរណ៍ប្រកប ដោយគុណភាព និងនិរន្តរភាព ជាពិសេសការអភិរក្សធនធានធម្មជាតិ និងការផ្សព្វផ្សាយពីសក្តានុ ពលទេសចរណ៍នៅតំបន់ទឹកធ្លាក់ធម្មជាតិអន្លង់ស្វាយ និងព្រៃធំអន្លង់ថ្ម។
វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍទេស ចរណ៍សហគមន៍ ដែលផ្តោតលើការចូលរួមពីប្រជាសហគមន៍មូលដ្ឋាន និងការអភិរក្សបរិស្ថានធម្មជាតិ។
