វគ្គបណ្តុះបណ្តាលជំនាញចុងភៅ នៅសហគមន៍ទេសចរណ៍ទឹកធ្លាក់ធម្មជាតិអន្លង់ស្វាយ និងសហគមន៍ទេសចរណ៍ធម្មជាតិព្រៃធំអន្លង់ថ្ម

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ សហការជាមួយមន្ទីរទេស ចរណ៍ខេត្តកំពង់ឆ្នាំង រៀបចំវគ្គបណ្តុះបណ្តាល ជំនាញចុងភៅ ជូនដល់សមាជិក និងសមាជិកា គណៈកម្មការសហគមន៍ទេសចរណ៍ទឹកធ្លាក់ធម្ម ជាតិអន្លង់ស្វាយ និងសហគមន៍ទេសចរណ៍ធម្ម ជាតិព្រៃធំអន្លង់ថ្ម សរុបចំនួន ២២នាក់ (ស្រី ១៥ នាក់)។

វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក ចាន់ ខេមរិទ្ធិ ប្រធាននាយកដ្ឋានអភិ វឌ្ឍន៍ផលិតផលទេសចរណ៍ រួមជាមួយលោក នូ ផល្គុន អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង លោក យឹម ណារិទ្ធ ប្រធានការិយាល័យនៃមន្ទីរបរិស្ថានខេត្ត រួមទាំងមេចុងភៅមកពីសមាគមន៍ម្ហូបអាហារកម្ពុជា តំណាងឃុំក្បាលទឹក និងអ្នកសម្របសម្រួលពីអង្គការម្លប់បៃតង។

គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺដើម្បីពង្រឹងសមត្ថភាពសមាជិកសហគមន៍ទេសចរណ៍ក្នុងការរៀបចំម្ហូបអាហារបែបខ្មែរ ដែលមានគុណភាព និងភាពទាក់ទាញ ដើម្បីបម្រើភ្ញៀវទេសចរណ៍នៅតាមសហគមន៍ទាំងពីរ។

ក្នុងអំឡុងវគ្គបណ្តុះបណ្តាល សិក្ខាកាមបានអនុវត្តន៍ផ្ទាល់នូវមុខម្ហូបចំនួន ៥ មុខ រួមមាន៖

១. បាយឆា X.O
២. ស្លាបមាន់ញាត់សាច់
៣. បង្គាចំហុយខ្ទឹមសរ
៤. ភ្លាត្រីម្រះ
៥. ត្រីបំពងជូរអែម និងទឹកជ្រលក់ជូរអែម

សិក្ខាកាមទាំងអស់បានចូលរួមយ៉ាងសកម្ម និងបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះវគ្គបណ្តុះបណ្តាលនេះ ដោយសារវាជួយឱ្យពួកគេអាចអភិវឌ្ឍសេវាកម្មទេសចរណ៍អាហារនៅក្នុងសហ គមន៍ឱ្យកាន់តែមានគុណភាព និងស័ក្តិសមជាមួយតម្រូវការភ្ញៀវទេសចរ។

វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ប្រកបដោយនិរន្តរភាព របស់ក្រសួងទេសចរណ៍ ដែលផ្តោតលើការលើកកម្ពស់ជំនាញ និងសេវាកម្មក្នុងតំបន់ទេស ចរណ៍ធម្មជាតិនានាទូទាំងប្រទេស។