ភ្នំពេញៈ សមត្ថកិច្ចឃាត់ខ្លួនបុរស២នាក់ ជនជាតិខ្មែរក្នុងនោះមាន១នាក់ជាមេខ្លោងដឹកនាំប្រមូលកៀរគរ ជនជាតិខ្មែរ និងបរទេសប្រមាណជាង ១០០នាក់ ធ្វើបាតុកម្មតវ៉ាបិទផ្លូវខុសច្បាប់និង ឈានដល់បង្កឲ្យមានអំពើហិង្សាកើតឡើងអំពីបញ្ហាធនាគារ Huione & H Pay នៅខាងមុខធនាគារជាតិកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង៧ៈ៣០នាទីព្រឹក ស្ថិតនៅផ្លូវហាណូយ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជ ធានីភ្នំពេញ។
បុរសទាំង២នាក់មានឈ្មោះ៖ ១- សួន សុវណ្ណថៃ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ម៉ៅការសំណង់ ស្នាក់នៅបុរី វីអាយភី ផ្ទះលេខ២០ ផ្លូវ3A ភូមិមុឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។២- វ៉ាត់ មករា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ការឃាត់ខ្លួននេះគឺក្រោយមានហេតុការណ៍មានការប្រមូលផ្តុំធ្វើបាតុកម្ម តវ៉ាបិទផ្លូវខុសច្បាប់ បង្កឲ្យមានអំពើហិង្សាកើតឡើង។
បច្ចុប្បន្នបុរសទាំង២នាក់ សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងអនុវត្តតាមនីតិវិធី៕
