កំពង់ឆ្នាំង៖ ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង សហ ការជាមួយរដ្ឋបាលស្រុកកំពង់លែង អធិការដ្ឋាននគរ បាលស្រុក និងប៉ុស្តិ៍នគរបាលជុំវិញ បានរៀបចំផ្សព្វ ផ្សាយវិធានការរដ្ឋបាល និងចលនាប្រមូលយកឧប ករណ៍នេសាទឆក់ត្រីខុសច្បាប់ នៅឃុំសំរោងសែន ស្រុកកំពង់លែង។
យោងតាមរបាយការណ៍ពីខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងាររួមបានចុះផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់ឧបករណ៍ឆក់ត្រី ដល់ប្រជានេសាទនៅក្នុងមូលដ្ឋានឃុំសំរោងសែន រួមទាំងការបញ្ចូលការងារជាមួយភូមិឃុំមានសុវត្ថិភាព។
បន្ទាប់ពីការផ្សព្វផ្សាយ និងពិភាក្សាលើបញ្ហាប្រឈមនានា ប្រជានេសាទដែលនៅតែរក្សាទុកឧបករណ៍ឆក់ត្រីបានស្ម័គ្រចិត្តប្រគល់ជូនក្រុមការងារដោយផ្ទាល់ រួមទាំងការសន្យាបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នេះជាបន្តទៀត។
លទ្ធផលនៃយុទ្ធនាការបានប្រមូលអាំងវែកទ័រឆក់ត្រីបានចំនួន ១២ គ្រឿងក្នុងនោះមានឆក់ត្រជាក់ ១គ្រឿង។
សកម្មភាពនេះ គឺជាផ្នែកមួយនៃការអនុវត្តច្បាប់ជលផល និងការពារធនធានត្រី រួមទាំងការលើកកម្ពស់ការប្រើប្រាស់ឧបករណ៍នេសាទស្របច្បាប់ ដើម្បីធានាបាននូវនិរន្តរភាពនៃធនធានជលផលនៅក្នុងខេត្តកំពង់ឆ្នាំង។
