កំពង់ឆ្នាំង៖ រសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២៦ លោក ឃួន សៅរុំ ប្រធានក្រុម ប្រឹក្សាស្រុកបរិបូណ៌ និងលោក ចេង ចាន់ដូណា អភិបាល នៃគណៈអភិបាលស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពីការសម្អាតអនាម័យ និងបរិស្ថាននៅតាមដងផ្លូវជាតិលេខ៥។
កិច្ចប្រជុំមានការចូលរួមពី លោកនាយករដ្ឋបាលស្រុក លោក លោកស្រីមេឃុំ និងលោក លោកស្រីស្មៀនឃុំ ទាំងអស់នៃស្រុកបរិបូណ៌ ធ្វើឡើងនៅសាលប្រជុំ សាលាស្រុកបរិបូណ៌។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងត្រៀមទទួលគណៈប្រតិភូឆ្លងកាត់ ព្រមទាំងត្រៀមរៀបចំសមាសភាព ដើម្បីចូលរួមក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ឆ្នាំង នាពេលខាងមុខ។
លោក ឃួន សៅរុំ និងលោក ចេង ចាន់ដូណា បានណែ នាំឱ្យមន្ត្រីជុំវិញស្រុក និងអាជ្ញាធរឃុំទាំងអស់ យកចិត្តទុកដាក់ខ្ពស់ក្នុងការរុញច្រានយុទ្ធនាការ សម្អាតសំរាម កាប់ស្មៅ ថែទាំសួនច្បារ និងរៀបចំបរិស្ថានឱ្យមានសភាពស្អាត ល្អ និងមានសណ្តាប់ធ្នាប់ ដើម្បីបង្ហាញពីរូបភាពនៃស្រុកបរិបូណ៌ ដែលស្អាត និងមានអនាម័យល្អ។
ការរៀបចំនេះគឺជាផ្នែកមួយនៃការត្រៀមខ្លួនយ៉ាងយកចិត្តទុកដាក់របស់អាជ្ញាធរស្រុកបរិបូណ៌ ក្នុងការទទួលភ្ញៀវថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនាពេលខាងមុខ។
