កំពង់ឆ្នាំង៖សត្វគោចំនួន ១១ក្បាល របស់ប្រជាពលរដ្ឋបានស្លាប់ភ្លាមៗ ក្រោយពីរន្ទះបាញ់ចំក្រុមសត្វដែលកំពុងជ្រកភ្លៀង។ ហេតុការណ៍នេះបានកើតឡើងកាល ពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ២០២៦ នៅភូមិចាន់ត្រក ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
លោក សូត្រ សង់ អភិបាលស្រុកទឹក ផុស បានឲ្យដឹងនៅយប់ថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ២០២៦ ថានៅពេលកើត ហេតុការណ៍មានភ្លៀងធ្លាក់ខ្លាំង ខ្យល់ បក់ខ្លាំង រួមទាំងផ្គររន្ទះបាញ់។ សត្វគោទាំង១១ក្បាល ត្រូវរន្ទះបាញ់ចំទីតាំងដែលកំពុងឈរជាក្រុម បណ្តាលឱ្យស្លាប់ទាំងអស់នៅនឹងកន្លែង។
លោកអភិបាលស្រុកបានបញ្ជាក់ថា ក្នុងហេតុការណ៍នេះមិនមានគ្រោះ ថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ គ្រាន់តែប៉ះពាល់តែសត្វគោរបស់ប្រជាពលរដ្ឋប៉ុណ្ណោះ។
