សមត្ថកិច្ចឃាត់ខ្លួនមនុស្ស ៨នាក់ និងម្ចាស់ទីតាំងប្តីប្រពន្ធ ២នាក់ សង្ស័យផ្តល់ទីតាំងឱ្យអនីតិជនលួចលាក់មើលរឿងអាសអាភាស និងរួមភេទ

ភ្នំពេញ៖ ក្រោយពីទទួលបានពាក្យបណ្តឹងពីប្រជាពល រដ្ឋថា មានក្មេងមប្រុសស្រីជាច្រើននាក់គេចពីសាលារៀន មកប្រមូលផ្តុំគ្នានៅទីតាំងមួយកន្លែង ដោយបិទទ្វារជិតៗ សមត្ថកិច្ចខណ្ឌសែនសុខ បានចុះត្រួតពិនិត្យ និងឃាត់ខ្លួនមនុស្សសរុប ១០នាក់ ក្នុងនោះមានម្ចាស់ទីតាំងជាប្តីប្រពន្ធ ២នាក់ ពាក់ព័ន្ធនឹងការផ្តល់ទីតាំងឱ្យអនីតិជនលួចលាក់មើលរឿងអាសអាភាស និងរួម ភេទ។

ការចុះស្រាវជ្រាវនេះ បានធ្វើឡើងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១១៖០០នាទី ដោយក្រុមការងា រគណៈបញ្ជាការឯកភាពខណ្ឌសែន សុខ ដឹកនាំដោយលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ សែនសុខ និងមានមការសម្របសម្រួលពីលោក លី គីមស៊ាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

ទីតាំងដែលត្រូវបានត្រួតពិនិត្យ ស្ថិត នៅផ្ទះលេខ ៦០ និង ៦៨ ផ្លូវ១០ ម៉ែត្រថ្មី បុរីពិភពថ្មីសែនសុខ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ។ ទីតាំងទី១ (ផ្ទះលេខ៦០) មានបន្ទប់ចំនួន៣ និងទីតាំងទី២ (ផ្ទះលេខ៦៨) មានបន្ទប់ចំនួន៤។

ក្នុងពេលចុះពិនិត្យនៅផ្ទះលេខ៦០ ជាន់ទី១ សមត្ថកិច្ចបានឃើញមនុស្សពីរនាក់ (ប្រុសស្រី) ជាអនីតិជន កំពុងនៅក្នុងបន្ទប់ ដោយមានសង្ស័យថា បានរួមភេទគ្នា។ ភ្លាមៗនោះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុប ១០នាក់ រួមទាំងម្ចាស់ទីតាំងជាប្តីប្រពន្ធ។

បន្ទាប់ពីសួរនាំ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានប្រគល់មនុស្ស ៩នាក់ ឱ្យទៅការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី។ បច្ចុប្បន្ន កម្លាំងការិយាល័យនគរ បាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន កំពុងបន្តស៊ើបអង្កេត និងអនុវត្តតាមនីតិវិធីច្បាប់ជាបន្តបន្ទាប់។