ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យលើកលែងទោសឱ្យលោក កឹម សុខា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យលើកលែងទោសឱ្យលោក កឹម សុខា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។

ព្រះរាជក្រឹត្យនេះ អនុវត្តចំពោះទោសដាក់ពន្ធនាគារតែប៉ុណ្ណោះ ដែលលោក កឹម សុខា ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ។

លោក កឹម សុខា ត្រូវបានតុលាការរកឃើញមានពិរុទ្ធភាពពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» តាមបទល្មើសមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ លោកត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។