ស្នងការនគរបាលខេត្ត ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ០៦គ្រឿង ដើម្បី ជួយអន្តរាគមន៍ពន្លត់អគ្គីភ័យ ១ករណី នៅស្រុកកំពង់សៀម

កំពង់ចាម:នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ វេលា ម៉ោង ៨ ÷៥០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលអំពិល បានទទួលព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍ថា មានករណីអគ្គីភ័យ (ឆេះផ្ទះ) ស្ថិតនៅចំណុច ភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្ត កំពង់ចាម ។

ប្រភពពីសមត្ថកិច្ចជំនាញឲ្យដឹងថា ក្រោយពីទទួលព័ត៌មាន លោកឧត្តមសេនីយ៍ ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដាក់បទបញ្ជាឲ្យលោកអធិការដឹកនាំ កម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ចេញអន្តរាគមន៍ជាបន្ទាន់ ដល់កន្លែងកើតហេតុ ដោយមានកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាល និងប្រជាការពារជាជំនួយ ។ ប្រភពដដែល បានបញ្ជាក់ដែរថា បន្ទាប់ពីកិច្ចអន្តរាគមន៍ទាន់ពេលវេលា អគ្គីភ័យត្រូវបានរលត់ជាស្ថាពរ ១០០% នៅវេលា ម៉ោង ៩:៤០នាទី ដោយកម្លាំងកម្លាំងអន្តរាគមន៍ចម្រុះ ក្នុងនោះមាន ÷ ស្រុកកំពង់សៀម កម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាល និងប្រជាការពារជាជំនួយ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន ០៦គ្រឿង និងទឹកអស់ចំនួន ១២ស៊ីទែន ។

យោងតាមការសន្និដ្ឋាន បឋម ម្ចាស់ផ្ទះទី១.ឈ្មោះ សុំ ពេជ្រ ភេទប្រុស
អាយុ ៦៣ឆ្នាំ ។ បណ្តាលឱ្យខូចខាតផ្ទះ មានទំហំទទឹង ៦x១២ម៉ែត្រ ។ មូលហេតុ ឆ្លងចរន្តអគ្គិសនី ។

ទោះយ៉ាងណា ករណីនេះ បានរាលដាលដល់ផ្ទះ អ្នកជិតខាងចំនួន ២ផ្ទះ ÷
១.ម្ចាស់ផ្ទះទី២ឈ្មោះ ស៊ឹង ស្រី ភេទស្រី អាយុ ៥៣ឆ្នាំ ឆេះផ្ទះមានទំហំទទឹង៧ x ១២ម៉ែត្រ។
២.ម្ចាស់ផ្ទះទី៣ឈ្មោះ អោក សារ៉ូ ភេទស្រី អាយុ ៧២ ឆ្នាំ ឆេះផ្ទះទំហំទទឹង ៤×៥ ម៉ែត្រ (ឆេះឡាប ជញ្ជាំង ១ម៉ែត្រ) រួមទាំង ឆេះសម្ភារៈក្នុងផ្ទះឆេះទាំងស្រុង រួមមានថវិកានិងឯកសារមួយចំនួន ផងដែរ។

តាមការអះអាងរបស់ជំនាញ ករណីខាងលើនេះ បណ្តាលអោយរបួសម្ចាស់ផ្ទះ (ក្នុងកម្រិតស្រាល) ម្នាក់ ៕