សេចក្តីថ្លែងការណ៍ របស់អាជ្ញាធរមីន ឆ្លើយតបការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃអំពីការដាក់មីនថ្មី

អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញា ធរមីន) សូមធ្វើសេចក្តីថ្លែងការណ៍ ពាក់ព័ន្ធនឹងឧប្បត្តិហេតុផ្ទុះមីនកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នៅក្បែរ ប្រាសាទតាក្របី និងការចោទប្រកាន់ជាបន្តបន្ទាប់របស់យោធាថៃ។ ក្នុងឧប្បត្តិហេតុខាងលើទាហានថៃ ម្នាក់បានដើរជាន់មីននៅក្នុងតំបន់ព្រំដែន ហើយរងរបួសដាច់ប្រអប់ជើងខាងស្តាំ ហើយយោធា ថៃបាន ចោទប្រកាន់ថាកម្ពុជាបានរំលោភ លើបទឈប់បាញ់ និងអនុសញ្ញាអូតាវ៉ា ដោយកម្ពុជាបានដាក់មីនថ្មីធ្វើពីប្លាស្ទិក ដែល មិនអាចរកឃើញដោយឧបករណ៍ រាវមីនស្តង់ដារ។ អាជ្ញាធរមីន សូមសម្តែងនូវការសោកស្តាយចំពោះទាហានដែលរងគ្រោះដោយសារមីន និងសូម ជូនពរឱ្យជាសះស្បើយយ៉ាងឆាប់រហ័ស ក៏ប៉ុន្តែកម្ពុជាក៏សូមបដិសេធយ៉ាងដាច់ខាតចំពោះការចោទប្រកាន់ ដែលថា កម្ពុជាបានដាក់មិនថ្មី…

អ្នកតំណាងរាស្រ្ត ថ្នាក់ដឹកនាំខេត្ត និង ថ្នាក់ដឹកនាំក្រសួងអប់រំយុវជននិង កីឡា បើកកញ្ចប់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥ ចំណេះទូទៅ និងបំពេញវិជ្ជា នៅវិទ្យាល័យព្រះបាទសុរាម្រិត

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២៥ លោកជំទាវ កែ ច័ន្ទមុន្នី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៊ូ ជុំសិរី អនុរដ្ឋលេខា ធិការក្រសួងអបរំយុវជន និងកីឡា ឯកឧត្តម អ៊ូ វិសាល ប្រធានក្រុមការ ងារ ដឹកនាំសង្កេតការណ៍ អ.ប.ព. ប្រចាំខេត្តកំពង់ឆ្នាំង លោក យិន សាវ៉េន…

លោក នៃ ចារី អញ្ជើញកាត់កញ្ចប់វិញ្ញាសារប្រឡងសញ្ញាបត្រទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ សម័យប្រឡង២៨-២៩ ខែសីហា ឆ្នាំ២០២៥ នៅមណ្ឌលប្រឡងសាលាបឋមសិក្សា មា្សច័ន្ទលាភ ក្នុងសង្កាត់ខ្សាម

កំពង់ឆ្នាំង៖ លោក នៃ ចារី អភិបាលរង ខេត្តកំពង់ឆ្នាំង បានអញ្ជើញកាត់កញ្ចប់វិញ្ញាសារប្រឡងសញ្ញាបត្រទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ សម័យប្រឡងថ្ងៃទី២៨ – ២៩ ខែសីហា ឆ្នាំ២០២៥ នៅមណ្ឌលប្រឡងសាលា បឋមសិក្សា មា្ស ច័ន្ទលាភ ក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ដោយមានការចូលរួមពី នាយករងរដ្ឋបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងគណមេប្រយោគផងដែរ ។ ក្នុងឱកាសនោះលោក នៃ…

រអិលបាក់ដីនៅឈៀងម៉ៃ បណ្តាលឲ្យស្លាប់ ៣នាក់, បាត់ខ្លួន ៦នាក់ និង ១៥នាក់រងរបួស

បាងកក៖តាមរបាយការណ៍របស់សារព័ត៌ មានថៃ ចំនួនអ្នកស្លាប់ដោយ សារគ្រោះរអិលបាក់ដី ដែលបង្កឡើងដោយព្យុះកម្ដៅ «កាជីគី» នៅខេត្តឈៀងម៉ៃបបានកើនឡើងដល់ ៣នាក់ហើយ ខណៈមនុស្ស ៦នាក់ទៀតនៅតែបន្តបាត់ខ្លួន ក្នុងនោះ ក៏មានអ្នករងរបួសសរុបចំនួន ១៥នាក់ផងដែរ ឯ ២នាក់មានស្ថានភាពធ្ងន់ធ្ងរ៕

អាជ្ញាធរខេត្តកំពង់ឆ្នាំង ចុះត្រួតពិនិត្យតាមមណ្ឌលប្រឡង មុននឹងដំណើរការនៃការប្រឡងបាក់ឌុប សម័យប្រឡងថ្ងៃទី ២៨-២៩ ខែសីហា

កំពង់ឆ្នាំង ÷ ដើម្បីឱ្យដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រកបទៅដោយភាពរលូន និងមានលក្ខណៈល្អប្រសើរនោះ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ឯកឧត្តម អ៊ូ វិសាល ប្រធាន ក្រុមការងារដឹកនាំសង្កេតការណ៍ អ.ប.ព. ប្រចាំខេត្ត កំពង់ឆ្នាំង បានអញ្ជើញចុះត្រួតពិនិត្យតាមមណ្ឌលនីមួយៗ ដោយត្រៀមទុកមុនជាស្រេច សំដៅធ្វើយ៉ាងណារៀបចំឱ្យបានមានរបៀបរៀបរយ ខណៈពេលវេលាថ្ងៃប្រឡងរបស់បេក្ខជនកាន់តែខិតចូលមកដល់។ ក្នុងឱកាសនេះដែរ ឯកឧត្តម ស៊ុន…

កម្ពុជា-ថៃ ឯកភាពគ្នារក្សាទំនាក់ទំនងជាប្រចាំរវាងបណ្តាយោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាពតាមបណ្តោយព្រំដែន​ និងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ក្រសួងការពារជាតិ បានបង្ហាញអំពីលទ្ធផល នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ ដោយភាគីថៃធ្វើជាម្ចាស់ផ្ទះ។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ គណៈ ប្រតិភូថៃដឹកនាំដោយ ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការកងទ័ពភូមិភាគទី២ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការ ព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានចាប់ផ្តើមនៅម៉ោង១១៖០០នាទីព្រឹក…

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណ ជូនចំពោះប្រធានក្រុមប្រឹក្សា និងជាអគ្គនាយិការក្រុមហ៊ុន ឃី ចិន្តា ឌីវេឡុបម៉ិន ឯ.ក ជួយឧបត្ថម្ភថវិកាចំនួន ៥,០០០ដុល្លារអាមេរិក

ភ្នំពេញ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះប្រធានក្រុមប្រឹក្សា និងជាអគ្គនាយិការក្រុមហ៊ុន ឃី ចិន្តា ឌីវេឡុបម៉ិន ឯ.ក ដែលបានជួយឧបត្ថម្ភថវិកាចំនួន ៥,០០០ដុល្លាអាមេរិក អបអរសាទរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ នៃកាកបាទក្រហមកម្ពុជាក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់ និងអាកាសធាតុ»។ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ និងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរស ដើម្បីបម្រើសកម្មភាពមនុស្សធម៌…

ប្រទេសកម្ពុជា និងខេត្តយូណាន បានសហការរួមគ្នាអភិវឌ្ឍទេសចរណ៍ជាក់ស្តែង តាមរយៈការរៀបចំដំណើរទស្សនកិច្ចស្វែងយល់សក្តានុពលទេសចរណ៏កម្ពុជារបស់សហគ្រាសទេសចរណ៏ធំៗ របស់ខេត្តយូណានដឹកនាំដោយមន្ទីរវប្បធម៌ និងទេសចរណ៏ខេត្

ទីក្រុងគុនមិញ៖ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនប្រធានសហគ្រាសទេសចរណ៍ធំៗ ក្នុងខេត្តយូណានដែលរួមមានតំណាងក្រុមហ៊ុនទេសចរណ៍អន្តរជាតិធំ ដូចជា Trip.com ដឹកនាំដោយលោក MA Zhigang ប្រធានមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តយូណាន អញ្ជើញចូលជួបពិភាក្សាការងារ និងផ្លាស់ប្តូរទស្សនៈស៊ីជំរៅ ផ្លាស់ប្តូរបទពិសោធ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ប្រទេសកម្ពុជា និងខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន និងការអនុវត្តផែនការអភិវឌ្ឍទេសចរណ៍ជាក់ស្តែង សំដៅជំរុញលំហូរភ្ញៀវទេសចររវាងប្រទេសកម្ពុជា ខេត្តយូណាន និងអន្តរជាតិមកទស្សនានៅគោលដៅទេសចរណ៍ទាំងពីរ។ ក្នុងជំនួបដ៏មានអត្ថន័យនេះ ភាគីទាំងពីរបានឯកភាពអនុវត្តផែនការអភិវឌ្ឍទេសចរណ៍ជាក់ស្តែង តាមរយៈការជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ឱ្យបានទូលំទូលាយ…

ឯកឧត្តម ថោ ជេដ្ឋា និង ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh

ភ្នំពេញ: នាព្រឹកថ្ងៃពុធ ៤កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិត និងការបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្ត្រីរាជការក្រោមឱវាទក្រសួងធនធានទឹក និងឧតុនិយម។ សូមជម្រាបថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថលវិស័យធនធានទឹក និងឧតុនិយម…

លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ផ្ញើលិខិតអបអរសាទរ ឧកញ៉ា ឡាយ ឈុនហួ ដែលបានជាប់ឆ្នោតជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៥

លិខិតអបអរសាទរពី លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ជូនចំពោះ ឧកញ៉ា ឡាយ ឈុនហួ សមាជិក នៃសមាគមឧកញ៉ាកម្ពុជា ក្នុងឱកាសដែល ឧកញ៉ា ត្រូវបានជាប់ជា «ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៥» ដោយទទួលបានសំឡេងគាំទ្រចំនួន ១១៦ លើ ១១៧សំឡេងពីសមាជិកសកម្ម នៅក្នុងមហាសន្និបាតសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៤ និងការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ, ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល នៃសហព័ន្ធស្រូវអង្ករកម្ពុជា សម្រាប់អាណត្តិទី៥ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។…