ភ្នំពេញ៖ គិតត្រឹមព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ សភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ ក្នុង ទិសខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ មានសភាពស្ងប់ស្ងាត់ មិនមានការវិវត្តអ្វីគួរឱ្យកត់សម្គាល់ឡើយ ខណៈដែលកងកម្លាំងកម្ពុជា បន្តស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តតួនាទីរបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួន ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ នេះបើតាម លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងក្នុងសន្និសីទនាព្រឹកថ្ងៃទី១៩ ខែសីហានេះ។ លោកស្រីបានបញ្ជាក់ថា ជាមួយនឹងការអនុវត្តជាអនុវត្តយ៉ាងខ្ជាប់ខ្ជួនចំពោះបទឈប់បាញ់ និងកិច្ចព្រមព្រៀង១៣ចំណុច នៃកិច្ចប្រជុំ…
លោក Zelensky:ការធានាសន្តិសុខអ៊ុយក្រែន នឹងរួមមានការទិញអាវុធអាមេរិកតម្លៃ៩០ពាន់លានដុល្លារ
តាមការចេញផ្សាយពីCNN ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា ការពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋ អាមេរិក លោក Donald Trump និងមេដឹកនាំអឺរ៉ុប នៅសេតវិមានស នៅថ្ងៃច័ន្ទ មានការរួមបញ្ចូលផែនការឲ្យអ៊ុយក្រែនទិញអាវុធអាមេរិកតម្លៃ៩០ពាន់លានដុល្លារ តាម រយៈថវិកាអឺរ៉ុប ដើម្បីជាផ្នែកមួយនៃការធានាសន្តិសុខប្រទេស។ លោកបាននិយាយថា ផ្នែកមួយផ្សេងទៀតនៃការធានានេះ គឺនឹងអោយអ៊ុយក្រែនផលិតយន្តហោះគ្មានមនុស្សបើក (drone) មួយចំនួន ដែលសហរដ្ឋអាមេរិកនឹងទិញផងដែរ។ បន្ទាប់ពីការជួបគ្នានៅសេតវិមាន ការពិភាក្សា នេះនៅតែបន្ត ហើយមិនទាន់មានកិច្ចព្រមព្រៀងផ្លូវការទេ។ លោកបាននិយាយថា កិច្ចព្រមព្រៀងនេះនឹងត្រូវបានធ្វើឲ្យផ្លូវការនៅក្នុងសប្តាហ៍ក្រោយ…
ភ្ញៀវទេសចរចិនជាប់លំដាប់ថ្នាក់លេខ១ ដែលមកទស្សនាប្រាសាទអង្គរវត្តច្រើនជាងគេ នៅខែកក្កដា ឆ្នាំ២០២៥
ភ្នំពេញ៖ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ បានឲ្យដឹងថា ៧ខែឆ្នាំ២០២៥ នេះ ទេសចរចិនចំនួន ៥៣ ២៩១នាក់ បានមកលេងកម្ពុជាកើនឡើង២១% ហើយចិនគឺជាប្រភពភ្ញៀវទេសចរបរទេសច្រើនជាង គេសម្រាប់ប្រាសាទអង្គរវត្ត។ លោកបានលើកឡើងថា ៖តាមរយៈតួលេខរបស់អាជ្ញាធរជាតិអប្សរាបានបង្ហាញថា ក្នុង រយៈពេល ៧ខែដំបូងឆ្នាំនេះ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរចិនចំនួន ៥៣ ២៩១ នាក់ កើនឡើង២១%បើធៀបនឹងរយ: ពេល ដូចគ្នាកាលពីឆ្នាំមុន។ លោក…
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួនដែលបានឈ្លានពាននិងសម្លាប់ប្រជាជនកម្ពុជាបានដូចគ្នាដែរ
ភ្នំពេញ៖នៅរាត្រីថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២៥ សម្តេចតេជោ ហ៊ុន សែន បានសរសេរសារនៅលើបណ្តាញសង្គមថា៖ ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹក នាំថៃមួយចំនួនដែលបានឈ្លានពាននិងសម្លាប់ប្រជាជនកម្ពុជាបានដូចគ្នាដែរ ! សម្តេចតេជោបានសរសេរ នៅលើបណ្ដាញសង្គមយ៉ាងដូច្នេះថា៖ តាមកាសែតថៃចុះផ្សាយមុននេះបន្តិចថា លោកនាយករដ្ឋមន្ត្រីស្តីទីថៃបាននិយាយថា លោក ហ៊ុន សែន និង ហ៊ុន ម៉ាណែត និងត្រូវចាប់ខ្លួនភ្លាមប្រសិនបើរកឃើញក្នុងប្រទេសថៃ។ ប្រសិនបើការចុះផ្សាយរបស់កាសែត ជាសំដីពិតរបស់នាយករដ្ឋមន្ត្រីស្តីទី ជិតផុតអាណត្តិបង្ហាញឲ្យឃើញថា គាត់ គឺជាមនុស្សព្រៃមិនស្គាល់អ្វីទៅជាច្បាប់ទម្លាប់ហើយមិនទាំងចេះការទូតទៀតផង។ ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួនដែលបានឈ្លានពាន…
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នាំយកទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុ វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ២វត្ត ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ នាព្រឹកថ្ងៃអាទិត្យ ៨រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាននាំយកទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុ ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន០២វត្ត គឺវត្តស្បូវរីក និងវត្តកណ្តាល ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ពិធីនេះត្រូវបានប្រារព្ធនៅវត្តស្បូវរីក ដែលស្ថិតក្នុងឃុំលាច ស្រុកភ្នំក្រវាញ ដោយមានការចូលរួមពីលោក ខូយ រីដា…
មនុស្ស៨នាក់ស្លាប់ និង៤នាក់បាត់ខ្លួន ដោយសារទឹកជំនន់នៅភាគខាងជើងប្រទេសចិន
នៅថ្ងៃអាទិត្យ ទី១៧ ខែសីហាប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅប្រទេសចិន បានរាយការណ៍ថា គ្រោះទឹកជំនន់កើតឡើងភ្លាមៗ នៅតំបន់ Inner Mongolia ភាគខាងជើង បានផ្តាច់ជីវិតមនុស្ស៨នាក់ និងបណ្តាល ឱ្យ៤នាក់ផ្សេងទៀតបាត់ខ្លួន។ មនុស្សសរុប១៣នាក់ ត្រូវបានរាយការណ៍ថា កំពុងតែស្ថិតក្នុងដំណើរកម្សាន្តបោះជំរំ ក្នុងស្រុក Urat Rear Banner នៃតំបន់ inner Mongolia នៅពេលដែលទឹកជំនន់ បានកើតឡើងភ្លាមៗ កាលពីខ្ទង់ម៉ោង១០យប់ថ្ងៃសៅរ៍។ គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ មនុស្សម្នាក់ត្រូវបានជួយសង្រ្គោះ ខណៈប្រតិបត្តិការរុករកនិងជួយសង្រ្គោះ កំពុងបន្តសម្រាប់អ្នកដែលនៅបាត់ខ្លួន។ គ្រោះធម្មជាតិជារឿងកើតមានឡើងញឹកញាប់…
ស្អែកនេះ អាជ្ញាធរមីន នឹងមានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃមកលើកម្ពុជា អំពីការដាក់មីនថ្មី
ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ស្អែកនេះ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) នឹងមានរៀបចំសន្និសីទសារព័ត៌មានស្តីពី ការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃមកលើកម្ពុជាអំពីការដាក់មីនថ្មី និងជំហរកម្ពុជាក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅទីស្នាក់ការអាជ្ញាធរមីន ដែលមានអាស័យដ្ឋាន ផ្លូវ ២៧៣ កែង៥១៦ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ សន្និសីទនេះធ្វើឡើងក្រោមវត្តមានលោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរមីន ក្នុងគោលបំណងបង្ហាញជូនសាធារណជន និងសារព័ត៌មានជាតិ អន្តរជាតិនូវ ព័ត៌មានដែលថៃផ្សព្វផ្សាយមិនពិតម្តងហើយម្តងទៀត ចោទប្រកាន់កម្ពុជាដាក់មិនថ្មី ដែលរំលោភទៅ នឹងអនុសញ្ញាអូតាវ៉ា៕…
អាល្លឺម៉ង់ស្នើឱ្យកិច្ចប្រជុំកំពូល ត្រាំ-ពូទីន-ហ្សេលេនស្គី រៀបចំឡើងនៅលើទឹកដីអឺរ៉ុប
កាលពីថ្ងៃសៅរ៍ ទី១៦ ខែសីហា មេដឹកនាំអាល្លឺម៉ង់បានស្នើឡើងថា កិច្ចប្រជុំត្រីភាគីដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចង់់បើកធ្វើជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន អាចប្រព្រឹត្តទៅនៅអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ក្នុងកិច្ចសម្ភាសមួយជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំយល់ថា ជំនួបកំពូលត្រីភាគីបែបនោះ នឹងកើតមានឡើង។ កាលបរិច្ឆេទនិងទីតាំង គឺមិនទាន់សម្រេចជ្រើសរើសនៅឡើយទេ…
ចិន រកឃើញកំណប់រ៉ែថូរៀម (thorium) លើសពី១លានតោន គ្រប់គ្រាន់ជាប្រភពថាមពលប្រើប្រាស់ដោយសុវត្ថិភាពរយៈពេលរាប់ពាន់ឆ្នាំ
នៅក្នុងតំបន់ជីកយករ៉ែមុងហ្គោលី ក្នុងប្រទេសចិន គេបានរកឃើញកំណប់រ៉ែថូរៀម (thorium) មានចំនួនលើសពី១លានតោន។ សារធាតុលោហៈសកម្ម ប្រភេទនេះ អាចធ្វើបដិវត្តន៍ផលិតកម្មថាមពលនៅទូទាំងពិភពលោក ហើយបញ្ចប់ការពឹងផ្អែករបស់ពិភពលោកលើឥន្ធនៈហ្វូស៊ីល។ វាអាចជួយបំលែងទៅជាប្រភពនៃការផលិតថាមពលស្អាត ដែលអាចប្រើប្រាស់បានដោយមានសុវត្ថិភាព។ នៅពេលប្រើប្រាស់ក្នុងរ៉េអាក់ទ័រអំបិលរាវ (molten salt reactor) ថ្មថូរៀមមានសុវត្ថិភាពខ្ពស់ជាង, មានស្ថេរភាពខ្ពស់ជាង, និងបង្កើតសំណល់នុយក្លេអ៊ែរថយចុះយ៉ាងខ្លាំងប្រៀបធៀបទៅនឹងអ៊ុយរ៉ាញ៉ូម ។ ដូច្នេះវាបានក្លាយជាធាតុឥន្ធនៈដែលមានសក្តានុពលខ្លាំងសម្រាប់អនាគត។ ទោះយ៉ាណា ចិនមិនបានបញ្ឈប់ត្រឹមការរកឃើញប៉ុណ្ណោះទេ។ បច្ចុប្បន្នរ៉េអាក់ទ័រអំបិលរាវកំពុងសាងសង់ ហើយមានគម្រោងបញ្ចប់នៅឆ្នាំ២០២៩ ដើម្បីបង្ហាញពីសមត្ថភាពនៃរ៉ែថូរៀមក្នុងលក្ខខណ្ឌជាក់ស្តែង។ ប្រសិនបើគម្រោងនេះជោគជ័យ វាអាចបំភ័យឥទ្ធិពលរបស់អ៊ុយរ៉ាញ៉ូម ក្នុងវិស័យថាមពលនុយក្លេអ៊ែរ និងកាត់បន្ថយការពឹងផ្អែកលើថាមពលរ៉ែយ៉ាងខ្លាំង ដោយគ្មានហានិភ័យខ្ពស់ដូចរ៉េអាក់ទ័របែបបុរាណទៀតផង។…
ប្រជាពលរដ្ឋមានជំងឺភ្នែក មកពីខេត្តកំពង់ធំ ទទួលការព្យាបាលដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យអូស្រ្តាលី ក្រោមការជួយឧបត្ថម្ភគាំទ្ររបស់លោកស្រីបណ្ឌិត ជា សិរី
កំពង់ធំ៖ ប្រជាពលរដ្ឋមានជំងឺភ្នែក មកពីស្រុកសន្ទុក ខេត្តកំពង់ធំ ប្រមាណ៣០០នាក់ ទទួលបានការវះកាត់ភ្នែកកន្ទុយថ្លែន និងបកភ្នែកឡើងបាយ នៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀតដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យមនុស្សធម៌មកពីប្រទេសអូស្ត្រាលី ក្រោមការជួយឧបត្ថម្ភគាំទ្រ ពីលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។ លោក រ័ត្ន សុវណ្ណារៈ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ បានសម្របសម្រួលជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃអង្គការមនុស្សធម៌សុខភាព (AHHA) របស់ប្រទេស អូស្រ្តាលី និងមូលនិធិចក្ខុខ្មែរ (Khmer Sight Foundation) នៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត…