ខេត្តមួយចំនួនធំរបស់កម្ពុជាមានភ្លៀងធ្លាក់យ៉ាងគំហុក ខណៈខេត្តជាប់មាត់ស​មុទ្រមានរលកខ្លាំង ចាប់ពីថ្ងៃទី២៥-២៨ ខែសីហា

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ក្រសួងធនធានទឹក និងឧតុនិយម  បានចេញសេចក្តីជូនដំណឹងអំពីការវិវត្តនៃព្យុះទី១៣ ដែលមានឈ្មោះថា កាជិគី (Kajiki) T2513 ក្នុងឆ្នាំ២០២៥ មានឥទ្ធិពលខ្លាំង លើ របបខ្យល់មូសុងនិរតី និងបោកបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ ឥទ្ធិពលព្យុះ «កាជិគី»ធ្វើឱ្យខេត្តមួយចំនួនធំរបស់កម្ពុជាមានភ្លៀងធ្លាក់យ៉ាងគំហុកខណៈ ខេត្តជាប់មាត់ស​មុទ្រមានរលកខ្លាំង ចាប់ពីថ្ងៃទី២៥-២៨ ខែសីហា ឆ្នាំ២០២៥៕

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានលើកយកករណីស្រីៗចាញ់បោកប្រុសស្អាតក្លែងក្លាយក្នុង Facebook មកអំពាវនាវឲ្យមហាជនប្រុងប្រយ័ត្ន!

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ នេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានី ភ្នំពេញ បានបង្ហោះសារដាស់តឿនមួយគួរឲ្យចាប់អារម្មណ៍បំផុត នៅក្នុងផេកផ្ទាល់ខ្លួនរបស់លោក ដែលមាន ខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖ រឿងថ្មី នៃមេរៀនចាស់! មេរៀនចាស់ដដែលៗដែលឧស្សាហ៍កើតមានក្នុងសង្គម Facebook នាពេលបច្ចុ ប្បន្ន គឺមានបុគ្គលទុច្ចរិច្ចមួយចំនួន បានយករូបភាពអ្នកដ៏ទៃដែលស្អាតសង្ហា មកបង្កើតជាគណនី Facebook ក្លែងបន្លំមួយ ហើយ ឆាតទំនាក់ទំនងមនុស្សស្រីជាច្រើនគ្នា ពេលមានអ្នកឆ្លើយឆ្លង…

បណ្ឌិត ជា វ៉ាន់ដេត អញ្ជើញក្រុងពាលីបើកការដ្ឋានសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកបូរីជលសារ ខេត្តតាកែវ

តាកែវ៖ នៅព្រឹកថ្ងៃទី២៣ សីហា ២០២៥ លោកបណ្ឌិត ជា វ៉ាន់ដេត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលី បើកការដ្ឋានសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកបូរីជលសារ ថ្មី។ ពិធីនេះមានការចូលរួមពីមេដឹកនាំគណបក្សថ្នាក់ខេត្ត និងក្រុងស្រុកជាច្រើន។ ក្នុងឱកាសនោះ លោកបណ្ឌិត ជា វ៉ាន់ដេត បានលើកឡើងថា ការសាងសង់ស្នាក់ការថ្មីនេះបង្ហាញពីភាពរឹងមាំរបស់គណបក្សប្រជា ជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស។ ទន្ទឹមនឹងនេះ លោកបានណែនាំឲ្យសមាជិកគណបក្ស រួមគ្នាឯកភាព បម្រើប្រជាពលរដ្ឋដោយតម្លាភាព…

សិស្សមកពីតាមបណ្តាស្រុកអាចចូលស្នាក់នៅវត្តចំនួន៧ ក្នុងស្រុករលាប្អៀរ និងក្រុងកំពង់ឆ្នាំង ក្នុងឱកាសប្រឡងសញ្ញាបត្រទុតិយភូមិសម័យប្រឡឆ្នាំ២០២៤-២០២៥

កំពង់ឆ្នាំង៖ មន្ទីរធម្មការ និងសាសនាខេត្តកំពង់ឆ្នាំង សូមប្រគេន និងជូនដំណឹងដល់ព្រះគ្រូអនុគណ ក្រុងកំពង់ ឆ្នាំង ព្រះគ្រូអនុ គណស្រុករលាប្អៀរ ព្រះគ្រូចៅអធិការចំនួន ៧វត្តគឺ វត្តខេមវន្ត(ហៅវត្តខ្សាម) វត្តថ្មស (ហៅក្តីត្នោត) វត្ត កាសេមរតនារាម(ហៅវត្តធម្មយុត្តិ) វត្តពលិសបព្វតារាម (ហៅវត្តសន្ទូច) វត្តអារញ្ញិការាម វត្តត្រពាំងស្មោ និងវត្តសផ្ទៃ ព្រះមេត្តាជ្រាប ថា ៖ ដោយយោងទៅតាមការស្នើសុំរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង ក៏ដូចជាការសម្រួលដល់ការធ្វើ ដំណើរ ហូបចុក…

សមត្ថកិច្ចបង្ក្រាបសាច់បង្កកនិងទំនិញចម្រុះរាប់តោនឆ្លងអូរព្រំដែនពីប្រទេសថៃចូលកម្ពុជាក្បែរច្រកតំបន់ម៉ាឡៃ

បន្ទាយមានជ័យ៖ កាលពីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ទំនិញរាប់តោនមានសាច់បង្កក និងទំនិញចាប់ហូយនាំចូលពីប្រទេសថៃឆ្លងអូរព្រំដែនខាងជើងច្រកតំបន់ម៉ាឡៃចំណុចភូមិតាសេកជ្រុំ ឃុំម៉ាឡៃ ស្រុក ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានសមត្ថ កិច្ចចម្រុះចុះបង្រ្កាប និងឃាត់ខ្លួនជនពាក់ព័ន្ធជាម្ចាស់ទីតាំងម្នាក់និងរថយន្តមួយគ្រឿង។ តាមសមត្ថកិច្ចបានឱ្យដឹងថា ក្រោមការដឹក នាំរបស់អភិបាលរងខេត្តបន្ទាយមានជ័យ លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ និងមានការសម្របសម្រួលនីតិវិពីព្រះរាជអាជ្ញា អមសាលាដំបងខេត្តបន្ទាយមានជ័យ បានចុះបង្រ្កាការជួញដូរនាំទំនិញពីប្រទេសថៃចូលមកកម្ពុជាតាមការឆ្លងកាត់អូរព្រំដែនចំណុចក្រោយផ្ទះពលរដ្ឋដែលរស់នៅជាប់ អូរព្រំដែនហើយយកមកស្តុបទុកនៅនឹងផ្ទះរបស់ឈ្មោះ ឃុន អឿន ភេទប្រុស អាយុ ៣៩ឆ្នាំ ស្ថិតនៅក្នុងភូមិតាសេកជ្រុំ…

ឃាត់ខ្លួនជនសង្ស័យជនជាតិចិន ៣នាក់ ករណីកាន់កាប់អាវុធដោយខុសច្បាប់ និងសង្ស័យអាចធ្វើសកម្មភាពចាប់ជំរិត និងរក្សារទុកដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការឃាត់ខ្លួនជនសង្ស័យជនជាតិចិន ចំនួន ០៣នាក់ ករណីកាន់កាប់អាវុធដោយគ្មានច្បាប់អនុ ញ្ញាត  មានសម្ភារសង្ស័យអាចធ្វើសកម្មភាពចាប់ជំរិត និងរក្សារទុកដោយខុសច្បាប់នូវសារធាតុញៀន។ ការឃាត់ខ្លួននេះបានធ្វើឡើងដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញនាថ្ងៃទី២០ខែសីហាវេលាម៉ោង២០នឹង០០នាទីកម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូលសហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌកំបូលបាន ត្រួតពិនិត្យអាវុធជាតិផ្ទះនៅចំណុចផ្លូវជាតិលេខ៤ដោយធ្វើការ ត្រួតពិនិត្យរថយន្ត១គ្រឿងម៉ាកToyota Alphardបើកបរដោយជនជាតិខ្មែរនៅក្នុងរថយន្តមានគ្នាចំនួន ០២នាក់ ខណៈនោះសមត្ថកិច្ចបានឆែកឃើញក្នុងរថយន្តមានកាបូបខ្មៅ១មានសម្ភារៈ មួយចំនួនអាចជាមធ្បោបាយសម្រាប់ចាប់ជំរិតទើបសមត្ថកិច្ចបានសួរនាំជនជាតិខ្មែរទាំងនេះ ហើយបន្តស្រាវជ្រាវលុះដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ១៥ និង…

វិធីជូនដំណើរនិស្សិតកម្ពុជា ១៧៩រូប ដែលទទួលអាហារូបករណ៍ពីរដ្ឋាភិបាលចិនដើម្បីសិក្សានៅប្រទេសចិន

ភ្នំពេញ៖ នៅថ្ងៃទី២២ សីហា ២០២៥ ស្ថានទូតចិនប្រចាំកម្ពុជាបានរៀបចំកម្មវិធីជូនដំណើរនិស្សិតកម្ពុជា ១៧៩រូប ដែលទទួលអាហារូបករណ៍ពីរដ្ឋាភិបាលចិនដើម្បីសិក្សានៅប្រទេសចិន ជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន។ ពិធីនេះមានការចូលរួមពីលោកឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ និងតំណាងស្ថានទូតចិន។ លោក Jiang Nan បានថ្លែងថាអាហារូបករណ៍នេះបង្ហាញពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជានិងចិន។ លោក ហង់ ជួនណារ៉ុន បានសាទរនិស្សិត និងផ្តាំផ្ញើឱ្យខិតខំសិក្សា ស្រាវជ្រាវ និងជួយគ្នាទៅវិញទៅមក ដោយរក្សាសាមគ្គីភាព និងមានមោទនភាពជាតិ។ កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន…

ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន ជំរុញបេក្ខជនប្រឡងបាក់ឌុបឱ្យគោរពច្បាប់ប្រឡង ថែរក្សាសុខភាព ដើម្បីឱ្យការប្រឡងដំណើរការរលូន និងទទួលជោគជ័យ

ក្នុងសន្និសីទសារព័ត៌មានស្តីពី «ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ» សម័យប្រឡងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវឱ្យបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំ២០២៥នេះទាំងអស់ គោរពបទបញ្ញត្តិនៃប្រឡង និងថែរក្សាសុខភាពឱ្យបានល្អ ដើម្បីជំរុញឱ្យដំណើរការនៃការប្រឡងមានភាពរលូន និង​ទទួលបានជោគជ័យទាំងអស់គ្នា។ លោកបណ្ឌិតសភាចារ្យ បានថ្លែងយ៉ាងដូច្នេះថា «ក្នុងនាមជាថ្នាក់ដឹកនាំក្រសួងអប់រំយុវជន និងកីឡា ខ្ញុំសូមអំពាវនាវដល់ក្មួយៗ ជាបេក្ខជនទាំងអស់ សូមគោរពបទបញ្ញត្តិនៃការប្រឡង ឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវយកតាមខ្លួននូវឧបករណ៍អេឡិចត្រូនិក…

បេក្ខជនប្រឡង សរុបជាង១៤ម៉ឺននាក់ ចូលរួមការប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ២០២៥

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ២៨ សីហា ២០២៥ ។ សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ដោយមានកាលបរិច្ឆេទសំខាន់ៗដូចខាងក្រោម៖ – ដំណើរការសរសេរ ប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ – ដំណើរការកំណែ…

វេទិកាសន្ទនាស្តីពី កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូដើម្បីពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិល

នៅថ្ងៃទី២២ សីហា ២០២៥ នៅក្រុងក្រចេះ លោក កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និងលោក ស្រេង សុភាព អភិបាលរងខេត្តក្រចេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាសន្ទនាស្តីពី «កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូដើម្បីពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិល»។ វេទិកានេះរៀបចំដោយ វ.ស.ស. ដោយមានការចូលរួមពីតំណាងអង្គការ សមាគម សហគមន៍ និងមន្ត្រីរដ្ឋបាលខេត្ត។ លោក កឹមរ័ត្ន វិសិដ្ឋ បានកោតសរសើរកិច្ចសហការល្អរវាងអាជ្ញាធរនិងអង្គការសង្គមស៊ីវិល លើកទឹកចិត្តឱ្យបន្តចូលរួមអភិវឌ្ឍន៍សង្គម ពង្រឹងសមត្ថភាព…