ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងអំពីការវិវត្តនៃព្យុះទី១៣ ដែលមានឈ្មោះថា កាជិគី (Kajiki) T2513 ក្នុងឆ្នាំ២០២៥ មានឥទ្ធិពលខ្លាំង លើ របបខ្យល់មូសុងនិរតី និងបោកបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ ឥទ្ធិពលព្យុះ «កាជិគី»ធ្វើឱ្យខេត្តមួយចំនួនធំរបស់កម្ពុជាមានភ្លៀងធ្លាក់យ៉ាងគំហុកខណៈ ខេត្តជាប់មាត់សមុទ្រមានរលកខ្លាំង ចាប់ពីថ្ងៃទី២៥-២៨ ខែសីហា ឆ្នាំ២០២៥៕
Author: RNR-NEWS.COM.KH
ស្ពានអាកាសថ្មើរជើងប្រវែង៣៦ម៉ែត្រ នៅប្រទេសថៃ ត្រូវបានបាក់រលំ កម្មកររាប់សិបនាក់រត់គេចខ្លួន
បាងកក៖ស្ពានអាកាសមានប្រវែង៣៦ម៉ែត្រ សាងសង់ជិតរួចរាល់ និងមានតម្លៃប្រហែល ១៩ម៉ឺនដុល្លារនៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៥វេលាម៉ោង៨៖២០នាទីយប់ត្រូវបាន បាក់រលំ ក្នុងស្រុកមួយនៅក្នុង ខេត្តច័ន្ទថាបូរី។ ធ្នឹមស្ពានបេតុងទម្ងន់១១៦តោនត្រូវបាក់ធ្លាក់ ទៅលើរថយន្តស្ទូច និងរថយន្តសណ្តោង ធ្វើឲ្យកកស្ទះចរាចរណ៍ និងបង្កការភ្ញាក់ផ្អើលទាំងយប់។ កម្មកររាប់សិបនាក់ រត់គេចខ្លួនពេលកើតហេតុ។ អាជ្ញាធរថៃប៉ាន់ប្រមាណថាមានការខូចខាត សរុបប្រមាណ១០លានបាត ប្រមាណ ២៧ ម៉ឺនដុលា្លរ៕
ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានលើកយកករណីស្រីៗចាញ់បោកប្រុសស្អាតក្លែងក្លាយក្នុង Facebook មកអំពាវនាវឲ្យមហាជនប្រុងប្រយ័ត្ន!
ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ នេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានី ភ្នំពេញ បានបង្ហោះសារដាស់តឿនមួយគួរឲ្យចាប់អារម្មណ៍បំផុត នៅក្នុងផេកផ្ទាល់ខ្លួនរបស់លោក ដែលមាន ខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖ រឿងថ្មី នៃមេរៀនចាស់! មេរៀនចាស់ដដែលៗដែលឧស្សាហ៍កើតមានក្នុងសង្គម Facebook នាពេលបច្ចុ ប្បន្ន គឺមានបុគ្គលទុច្ចរិច្ចមួយចំនួន បានយករូបភាពអ្នកដ៏ទៃដែលស្អាតសង្ហា មកបង្កើតជាគណនី Facebook ក្លែងបន្លំមួយ ហើយ ឆាតទំនាក់ទំនងមនុស្សស្រីជាច្រើនគ្នា ពេលមានអ្នកឆ្លើយឆ្លង…
បណ្ឌិត ជា វ៉ាន់ដេត អញ្ជើញក្រុងពាលីបើកការដ្ឋានសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកបូរីជលសារ ខេត្តតាកែវ
តាកែវ៖ នៅព្រឹកថ្ងៃទី២៣ សីហា ២០២៥ លោកបណ្ឌិត ជា វ៉ាន់ដេត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលី បើកការដ្ឋានសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកបូរីជលសារ ថ្មី។ ពិធីនេះមានការចូលរួមពីមេដឹកនាំគណបក្សថ្នាក់ខេត្ត និងក្រុងស្រុកជាច្រើន។ ក្នុងឱកាសនោះ លោកបណ្ឌិត ជា វ៉ាន់ដេត បានលើកឡើងថា ការសាងសង់ស្នាក់ការថ្មីនេះបង្ហាញពីភាពរឹងមាំរបស់គណបក្សប្រជា ជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស។ ទន្ទឹមនឹងនេះ លោកបានណែនាំឲ្យសមាជិកគណបក្ស រួមគ្នាឯកភាព បម្រើប្រជាពលរដ្ឋដោយតម្លាភាព…
លោក Donald Trump ប្រកាសយករដ្ឋ Washington ជាទីតាំងចាប់ឆ្នោត World Cup 2026 ចុងឆ្នាំនេះ
ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោននឹងធ្វើជាទីតាំងសម្រាប់ពិធីចាប់ឆ្នោត World Cup 2026 ដែលមាន ៤៨ ប្រទេសចូលរួម។ លោក Trump ហៅព្រឹត្តិការណ៍នេះថាជា «ព្រឹតិ្តការណ៍ធំបំផុតហើយក្នុងប្រវត្តិសាស្រ្តកីឡា»។ ប្រធាន FIFA Gianni Infantino បានថ្លែងថា ពិធីចាប់ឆ្នោតនឹងផ្សាយផ្ទាល់ទូទាំងពិភពលោក ទាក់ទាញអ្នកទស្សនាជាង ១ ពាន់លាននាក់។ World Cup 2026 នឹងរៀបចំនៅអាមេរិក កាណាដា និងមិចស៊ិក…
ប្រធានាធិបតីអាមេរិក លោក Donald Trump បានចូលរួមសកម្មនៅលើ TikTok និងបង្កើតគណនីផ្លូវការរបស់សេតវិមាន ទោះបីជា TikTok កំពុងប្រឈមនឹងបញ្ហាផ្លូវច្បាប់នៅអាមេរិក។ លោក Trump បានពន្យារពេលជាលើកទី ៣ សម្រាប់ក្រុមហ៊ុន ByteDance ដើម្បីលក់ TikTok នៅអាមេរិក ដោយកំណត់ថ្ងៃ ផុតកំណត់ថ្មីនៅ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៥ ។ លោកបានបញ្ជាក់ថា អាចនឹងពន្យារពេលបន្ថែមទៀតប្រសិនបើចាំបាច់ ដោយសារស្ថានការណ៍ស្មុគស្មាញ។ មានអ្នកវិនិយោគអាមេរិកច្រើនចាប់អារម្មណ៍ទិញ…
សិស្សមកពីតាមបណ្តាស្រុកអាចចូលស្នាក់នៅវត្តចំនួន៧ ក្នុងស្រុករលាប្អៀរ និងក្រុងកំពង់ឆ្នាំង ក្នុងឱកាសប្រឡងសញ្ញាបត្រទុតិយភូមិសម័យប្រឡឆ្នាំ២០២៤-២០២៥
កំពង់ឆ្នាំង៖ មន្ទីរធម្មការ និងសាសនាខេត្តកំពង់ឆ្នាំង សូមប្រគេន និងជូនដំណឹងដល់ព្រះគ្រូអនុគណ ក្រុងកំពង់ ឆ្នាំង ព្រះគ្រូអនុ គណស្រុករលាប្អៀរ ព្រះគ្រូចៅអធិការចំនួន ៧វត្តគឺ វត្តខេមវន្ត(ហៅវត្តខ្សាម) វត្តថ្មស (ហៅក្តីត្នោត) វត្ត កាសេមរតនារាម(ហៅវត្តធម្មយុត្តិ) វត្តពលិសបព្វតារាម (ហៅវត្តសន្ទូច) វត្តអារញ្ញិការាម វត្តត្រពាំងស្មោ និងវត្តសផ្ទៃ ព្រះមេត្តាជ្រាប ថា ៖ ដោយយោងទៅតាមការស្នើសុំរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង ក៏ដូចជាការសម្រួលដល់ការធ្វើ ដំណើរ ហូបចុក…
សមត្ថកិច្ចបង្ក្រាបសាច់បង្កកនិងទំនិញចម្រុះរាប់តោនឆ្លងអូរព្រំដែនពីប្រទេសថៃចូលកម្ពុជាក្បែរច្រកតំបន់ម៉ាឡៃ
បន្ទាយមានជ័យ៖ កាលពីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ទំនិញរាប់តោនមានសាច់បង្កក និងទំនិញចាប់ហូយនាំចូលពីប្រទេសថៃឆ្លងអូរព្រំដែនខាងជើងច្រកតំបន់ម៉ាឡៃចំណុចភូមិតាសេកជ្រុំ ឃុំម៉ាឡៃ ស្រុក ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានសមត្ថ កិច្ចចម្រុះចុះបង្រ្កាប និងឃាត់ខ្លួនជនពាក់ព័ន្ធជាម្ចាស់ទីតាំងម្នាក់និងរថយន្តមួយគ្រឿង។ តាមសមត្ថកិច្ចបានឱ្យដឹងថា ក្រោមការដឹក នាំរបស់អភិបាលរងខេត្តបន្ទាយមានជ័យ លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ និងមានការសម្របសម្រួលនីតិវិពីព្រះរាជអាជ្ញា អមសាលាដំបងខេត្តបន្ទាយមានជ័យ បានចុះបង្រ្កាការជួញដូរនាំទំនិញពីប្រទេសថៃចូលមកកម្ពុជាតាមការឆ្លងកាត់អូរព្រំដែនចំណុចក្រោយផ្ទះពលរដ្ឋដែលរស់នៅជាប់ អូរព្រំដែនហើយយកមកស្តុបទុកនៅនឹងផ្ទះរបស់ឈ្មោះ ឃុន អឿន ភេទប្រុស អាយុ ៣៩ឆ្នាំ ស្ថិតនៅក្នុងភូមិតាសេកជ្រុំ…
អ៊ីស្រាអែលនឹងកម្ទេចតំបន់ហ្គាហ្សាក្រុមហាម៉ាស បើមិនព្រមគោរពតាមលក្ខខណ្ឌចំនួន២
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz គំរាមកម្ទេចទីក្រុងហ្គាហ្សាឱ្យក្លាយជាផេះប្រសិនបើក្រុមហាម៉ាស់មិនដោះ លែងចំណាប់ខ្មាំង មិនទម្លាក់អាវុធ ឬមិនបញ្ចប់សង្គ្រាមតាមលក្ខខណ្ឌអ៊ីស្រាអែល។ លោកបានប្រៀបធៀបហ្គាហ្សា ទៅនឹងទីក្រុង Rafah និង Beit Hanoun ដែល រងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ។ ការព្រមាននេះធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រី Benjamin Netanyahu បញ្ជាឱ្យចរចាជាបន្ទាន់ដើម្បីដោះលែងចំណាប់ខ្មាំង អមដោយប្រតិបត្តិការយោធាដណ្តើមកាន់កាប់ហ្គាហ្សា និងកម្ទេចទីតាំងហាម៉ាស់។ អ៊ីស្រាអែលក៏បានអនុញ្ញាតឱ្យកែនទ័ពបម្រុង ៦០,០០០ នាក់។ សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់ចាប់ផ្តើមតាំង ពីខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីហាម៉ាស់វាយ លុកអ៊ីស្រាអែលសម្លាប់មនុស្ស១,២១៩នាក់…
ឃាត់ខ្លួនជនសង្ស័យជនជាតិចិន ៣នាក់ ករណីកាន់កាប់អាវុធដោយខុសច្បាប់ និងសង្ស័យអាចធ្វើសកម្មភាពចាប់ជំរិត និងរក្សារទុកដោយខុសច្បាប់នូវសារធាតុញៀន
ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការឃាត់ខ្លួនជនសង្ស័យជនជាតិចិន ចំនួន ០៣នាក់ ករណីកាន់កាប់អាវុធដោយគ្មានច្បាប់អនុ ញ្ញាត មានសម្ភារសង្ស័យអាចធ្វើសកម្មភាពចាប់ជំរិត និងរក្សារទុកដោយខុសច្បាប់នូវសារធាតុញៀន។ ការឃាត់ខ្លួននេះបានធ្វើឡើងដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញនាថ្ងៃទី២០ខែសីហាវេលាម៉ោង២០នឹង០០នាទីកម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូលសហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌកំបូលបាន ត្រួតពិនិត្យអាវុធជាតិផ្ទះនៅចំណុចផ្លូវជាតិលេខ៤ដោយធ្វើការ ត្រួតពិនិត្យរថយន្ត១គ្រឿងម៉ាកToyota Alphardបើកបរដោយជនជាតិខ្មែរនៅក្នុងរថយន្តមានគ្នាចំនួន ០២នាក់ ខណៈនោះសមត្ថកិច្ចបានឆែកឃើញក្នុងរថយន្តមានកាបូបខ្មៅ១មានសម្ភារៈ មួយចំនួនអាចជាមធ្បោបាយសម្រាប់ចាប់ជំរិតទើបសមត្ថកិច្ចបានសួរនាំជនជាតិខ្មែរទាំងនេះ ហើយបន្តស្រាវជ្រាវលុះដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ១៥ និង…