ភ្នំពេញ៖ កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បានចុះបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសអនឡាញខុសច្បាប់មួយកន្លែង ស្ថិតនៅផ្ទះលេខ១ ផ្លូវ M០៩ ក្នុងបុរីប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងក្រោមការបញ្ជាដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជ ធានីភ្នំពេញ និងមានការចូលរួមពីអាជ្ញាធរខណ្ឌច្បារអំពៅ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ដោយលោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ប្រតិបត្តិការនេះ បានឃាត់ខ្លួនជនជាតិចិនចំនួន ៨ នាក់…
Category: ព័ត៌មានជាតិ
លោក សាន់ យូ ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ និងពិនិត្យមើលការដាំដុះដំណាំលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋក្នុងតំបន់
កំពង់ឆ្នាំង៖នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៧ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំដារ ស្រុកកំពង់លែង រួមជាមួយលោក សំ ចាន់ថន ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានគណបក្សស្រុក ព្រមទាំងអាជ្ញាធរមូលដ្ឋាន មេប៉ុស្ត៍ និងមេភូមិគ្រប់ភូមិនៅក្នុងឃុំ បានចុះជួបសំណេះ សំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ និងពិនិត្យមើលការដាំដុះដំណាំលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋក្នុងតំបន់។ ក្នុងឱកាសនោះ លោក សាន់ យូ បានជំរុញឲ្យប្រជាពលរដ្ឋខិតខំប្រឹងប្រែងដាំដុះដំណាំផ្សេងៗបន្ថែមទៀត ដើម្បីជួយដោះស្រាយជីវភាពប្រចាំថ្ងៃ និងបង្កើនចំណូលគ្រួសារ។ ឆ្លៀតក្នុងឱកាសនោះផងដែរ លោកបានឧបត្ថម្ភដល់ក្រុមយុវជនប្រចាំឃុំដារ…
អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំ ជំរុញការប្រមូលចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធ
កំពង់ឆ្នាំង៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិ បាលខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ជំរុញការប្រមូលចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធ ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងមន្ត្រីជំនាញពាក់ព័ន្ធ នៅសាលាប្រជុំសាលាខេត្ត។ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានជំរុញឱ្យអភិបាលក្រុង…
លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារមន្ទីរ ចូលរួមកិច្ចប្រជុំត្រៀមរៀបចំទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះ ថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី២០ និងត្រៀមរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសួនសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅខេត្តកំពង់ឆ្នាំង
នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នេះ លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារមន្ទីរ ចូលរួមកិច្ចប្រជុំត្រៀមរៀបចំទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវ គោក លើកទី២០ និងត្រៀមរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសួនសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅខេត្តកំពង់ឆ្នាំង។ កិច្ចប្រជុំនេះ ប្រារព្ធឡើងនៅវិទ្យាល័យក្រុងកំពង់ឆ្នាំង សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ក្រោមអធិបតីភាពលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ច.ស.គ) រួមជាមួយឯកឧត្តម ហុឹម យ៉ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ…
រដ្ឋបាលស្រុករលាប្អៀរ រៀបចំពិធីដង្ហែពានជ័យលាភីថ្នាក់ជាតិ ផ្នែកអានអត្ថបទកម្រិតបឋមសិក្សា
កំពង់ឆ្នាំង៖ រដ្ឋបាលស្រុករលាប្អៀរ បានរៀបចំពិធីដង្ហែពានរង្វាន់ជ័យលាភីថ្នាក់ជាតិ ចំណាត់ថ្នាក់លេខ១ ផ្នែកអានអត្ថបទ (កម្រិតបឋមសិក្សា) ក្នុងកម្មវិធីប្រកួតប្រជែង «ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន» នៃទិវាជាតិអំណាន លើកទី១១ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ដោយពិធីនេះបានប្រព្រឹត្តទៅយ៉ាងអធិកអធមនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។ ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក សោម…
លោក សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានចុះពិនិត្យសួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង ដែលគ្រោងនឹងសម្ពោធដាក់ឲ្យសាធារណជនប្រើប្រាស់ឆាប់ៗនេះ
កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះពិនិត្យសួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្ថិតនៅបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង។ សួនសុវត្ថិភាពចរាចរណ៍នេះ ជាគម្រោងសាងសង់សប្បនិម្មិតដែលត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់ការយល់ដឹង និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកក្នុងចំណោមសិស្សានុសិស្ស និងសាធារណជនទូទៅ។ សួននេះមានការដាក់បញ្ចូលធាតុផ្សំសំខាន់ៗសប្បនិម្មិតដូចជា ផ្លូវ គន្លងចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ ស្លាកសញ្ញាចរាចរណ៍ និងធាតុផ្សេងទៀតដែលពាក់ព័ន្ធនឹងការធ្វើដំណើរប្រចាំថ្ងៃ ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចសិក្សាស្វែងយល់ និងអនុវត្តជាក់ស្តែង។ ក្នុងឱកាសពិនិត្យនេះ លោក ស៊ុន សុវណ្ណារិទ្ធិ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃសួននេះក្នុងការពង្រឹងការគោរពច្បាប់ចរាចរណ៍ ការគោរពសិទ្ធិអាទិភាព បច្ចេកទេសបើកបរ និងក្រមសីលធម៌នៃការចូលរួមចរាចរណ៍…
លោកជំទាវ មិន មាណវី និងឯកឧត្តម ហ៊ឺម យ៉ាន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីសម្ពោធសួនសុវត្តិភាពចរារចណ៍
កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមជាមួយឯកឧត្តម ហ៊ឹម យ៉ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីសម្ពោធសួនសុវត្ថិ ភាពចរាចរណ៍ និងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី ២០ នៅវិទ្យាល័យក្រុងកំពង់ឆ្នាំង។ កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងលោក លោកស្រី ជាប្រធាន និងអនុប្រធានមន្ទីរពាក់ព័ន្ធនានា។ សួនសុវត្ថិភាពចរាចរណ៍ជាគម្រោងសំខាន់សម្រាប់លើកកម្ពស់ការយល់ដឹង និងការអនុវត្តច្បាប់ចរាចរណ៍ ជាពិសេសក្នុងចំណោមសិស្សា…
សន្និបាតបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥និងទិសដៅការងារបន្ត ឆ្នាំ២០២៦ របស់មន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ មន្ទីរ សុខាភិបាលខេត្តកំពង់ឆ្នាំង បានរៀបចំពិធី បើកសន្និបាតបូកសរុបសមិទ្ធផលការងារ ឆ្នាំ ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាល ខេត្តកំពង់ឆ្នាំង។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក យិន សាវ៉េន អភិបាលរងខេត្ត និងលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង និង មានការអញ្ជើញចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល តំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលរងក្រុង-ស្រុកទាំង៨ ថ្នាក់ដឹកនាំមណ្ឌលសុខភាពក្រុង-ស្រុក និងតំណាងអង្គការដៃគូផងដែរ។…
បងប្អូនប្រជាពលរដ្ឋសាសនិកខ្មែរឥស្លាមចំនួន៣ ភូមិក្នុងក្រុងកំពង់ឆ្នាំង ទទួលបានអាហារសាមគ្គីស្រាយបួសខែរ៉ាម៉ាឌន ពីសប្បុរសជនគុយវ៉ែត
កំពង់ឆ្នាំង៖នៅល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បងប្អូនប្រជាពលរដ្ឋសាសនិកខ្មែរឥស្លាមចំនួន៣ ភូមិក្នុងក្រុងកំពង់ឆ្នាំងបានទទួលការរៀបចំអាហារ សាមគ្គីស្រាយបួសខែរ៉ាម៉ាឌន ជាជំនួយឧបត្ថម្ភពីសប្បុរសជនប្រទេសគុយវ៉ែត តាមរយៈអង្គការសម្របសម្រួលនិងអភិវឌ្ឍន៍។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក សាន់ យូ អភិបាលរង ខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈចលនាសាសនិកឥស្លាមខេត្តកំពង់ឆ្នាំង រួមជាមួយលោក ម៉ាត់ សារី អនុប្រធានគណៈចលនាសាសនិកឥស្លាមខេត្តកំពង់ឆ្នាំង លោកអភិបាលរងក្រុងកំពង់ឆ្នាំង និងលោក ម៉ូត នូវ៉ាវី អភិបាលរងស្រុកទឹកផុស ដែលជាតំណាងម្ចាស់ជំនួយឧបត្ថម្ភពីសប្បុរសជនប្រទេសគុយវ៉ែត។ ជាមួយគ្នានោះ លោក សាន់ យូ ក៏បានផ្ដល់ថវិកាឧបត្ថម្ភផ្ទាល់ខ្លួនចំនួន២០ម៉ឺនរៀល ជូនសូរ៉ាវ…
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអាជ្ញាធរ និងស្នើគ្រប់តួអង្គក្នុងសង្គម រួមគ្នាផ្សព្វផ្សាយពីគ្រោះថ្នាក់នៃអំពើជួញដូរមនុស្ស
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស (គ.ជ.ប.ជ) បានមានប្រសាសន៍ណែនាំ និងជំរុញឱ្យគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អាជ្ញាធរមូលដ្ឋាន និងគ្រប់តួអង្គក្នុងសង្គម រួមគ្នាបង្កើនការផ្សព្វផ្សាយ និងអប់រំតាមគ្រប់មធ្យោបាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ អំពីគ្រោះថ្នាក់នៃអំពើជួញដូរមនុស្ស។ សារជំរុញ និងណែនាំនេះ បានធ្វើឡើងបន្ទាប់ ពីឯកឧត្តមបានគូសបញ្ជាក់ថា ពីមួយថ្ងៃទៅមួយថ្ងៃ ក្រុមជនល្មើសទាំងក្នុង និងក្រៅប្រទេស បានបន្តប្រើល្បិចកលបោកបញ្ឆោត និងអូសទាញមនុស្ស តាមវិធីសាស្ត្រគ្រប់ស្នៀត និងគ្រប់មធ្យោបាយ ក្រោមរូបភាពនាំទៅរៀបការជាមួយស្វាមីជាជនបរទេស មានបាន…