អភិបាលខេត្តកំពង់ចាម ណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញ រៀបចំចងក្រង និងអភិរក្សទីទួលបាសាន ទៅជាតំបន់រមនីយដ្ឋានទេសចរសហគមន៍

កំពង់ចាម:ដើម្បីពង្រីកវិស័យទេសចរណ៍នៅក្នុងខេត្តកំពង់ចាម ប្រកបដោយសក្ដានុពល អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានឃុំ ស្រុក ស្រីសន្ធរ ធ្វើការសហការជាមួយមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរទេសចរណ៍ ដើម្បីរៀបចំចងក្រង និងអភិរក្សទីទួលបាសាន ទៅជាតំបន់រមនីយដ្ឋានទេសចរសហគមន៍។ ឯកឧត្តម ថ្លែងបែបនេះ ក្នុងដំណើរ អញ្ជើញដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យស្ថានភាព តំបន់ទីទួលបាសាន នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។ គួររំលឹកថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម…

បានបើកប្រតិបត្តិការបង្ក្រាបទីតាំងលួចលាក់ធ្វើសកម្មភាព Scams Online ចំនួន២ទីតាំង និងឃាត់ខ្លួនជនបរទេសបានចំនួន៣៨នាក់

កណ្ដាល: នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន និងដឹកនាំកម្លាំងចុះធ្វើរដ្ឋបាលជាបន្តបន្ទាប់ រដ្ឋបាលស្រុកបានរកឃើញទីតាំងសង្ស័យពីរកន្លែងដែលកំពុងលួចលាក់ប្រើប្រាស់សម្រាប់ធ្វើសកម្មភាពបោកប្រាស់តាមប្រព័ន្ធអនឡាញ (Scams Online)។ លោកបានបញ្ជាក់ថា ប្រតិបត្តិការនេះត្រូវបានចាប់ផ្តើមតាំងពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ មកម្ល៉េះ ហើយបានឃាត់ខ្លួនជនបរទេសបានចំនួន៣៨នាក់។ ជនសង្ស័យទាំងអស់ត្រូវបានបញ្ជូនទៅកាន់ក្រុងសំពៅពូន ដើម្បីសាកសួរ និងអនុវត្តតាមនីតិវិធីច្បាប់។ ទីតាំងដែលត្រូវបានបង្ក្រាបរួមមាន: ទីតាំងទី១ ស្ថិតនៅមជ្ឈមណ្ឌលកម្សាន្ត និងផ្ទះសំណាក់ «មីស្ទើ លេង KTV»…

លោកជំទាវបណ្ឌិត សឿ សុជាតា អញ្ជើញចែកសម្ភារ សិក្សា ពីក្រុមហ៊ុនយ៉ូស (Yoe’s) ដល់សាលាបឋមសិក្សាសុខសែនជ័យ

កំពង់ឆ្នាំង៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៦ លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងពិធី ចែកសម្ភារសិក្សា របស់ក្រុមហ៊ុនទឹកផ្លែឈើយ៉ូស (Yoe’s) ជូនដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាសុខសែនជ័យ ស្ថិតនៅឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ពិធីខាងលើនេះមានការចូលរួមពី លោកស្រី ហេង សុទ្ធាវី អគ្គនាយិកា ក្រុមហ៊ុនទឹកផ្លែឈើយ៉ូស (Yoe’s) រួមជាមួយតំណាងមន្ទីរ…

នារី​ម្នាក់រង​របួស​ធ្ងន់​បន្ទាប់ពី​សង្សារ​កាប់​នឹងកាំបិត​ ព្រោះសុំ​បែកគ្នា

ភ្នំពេញ៖នារី​ម្នាក់​ត្រូវ​បាន​សង្សារ​កាប់​ជា ច្រើនកាំបិត​យ៉ាង​សាហាវ​រង​របួស​ធ្ងន់ ខណៈដែល​នាង​បាន​សុំ​បែក​។ ហេតុការណ៍​ដ៏​សោកនាដកម្ម​នេះ​បាន​កើត ឡើង​កាលពី​វេលា​ម៉ោង០២៖៣០នាទី រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី២៨ ខែឧសភា ឆ្នាំ ២០២៦ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​ជម្ពូវ័ន២ (ផ្ទះ​ជួល​ចំនួន៥​ជាន់) សង្កាត់​ចោមចៅ​ទី៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។ តាម​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា មុន​កើត ហេតុ ជនរផផ ៉ ងគ្រោះ​បាន​សុំ​បែក​ពី​សង្សារ ប៉ុន្តែ​បុរស​រូប​នោះ​បាន​សុំ​ជួប​គ្នា​ជា​លើក​ចុងក្រោយ។ នៅ​ពេល​ជួប​គ្នា ជន​សង្ស័យ​បាន​កាប់​នារី​រងគ្រោះ​ជាច្រើន​កាំបិតយ៉ាង​ឃោរឃៅ រួច​ចាក់សោ​រទុកនាងក្នុងបន្ទប់រួចរត់​គេចខ្លួន​បាត់ស្រមោល។ ក្រោយ​ពេល​ទទួល​ព័ត៌មាន សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ​បាន​សហការ​ជាមួយ​រថយន្ត​សាម៉ុយ ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ។ បច្ចុប្បន្ន…

ជនជាតិចិន ១៧៣នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្តេញចេញពីកម្ពុជា

ភ្នំពេញ៖រដ្ឋាភិបាលកម្ពុជាបានបណ្តេញចេញជនជាតិចិនសរុបចំនួន ១៧៣នាក់ (ស្រី ៦នាក់) ដែលពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងការស្នាក់នៅខុសច្បាប់ តាមរយៈយន្តហោះពិសេសនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦។ តាមប្រភពពីក្រសួងមហាផ្ទៃ បានឱ្យដឹងថា ការបណ្តេញចេញនេះ ធ្វើឡើងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអើភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងការដឹកនាំផ្ទាល់របស់ ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍។ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហការជាមួយស្ថានទូតចិន ដើម្បីរៀបចំការបណ្តេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។ ជនជាតិចិនទាំងនេះត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមអនឡាញ…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមូលដ្ឋានខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះ សំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ឆ្នាំង សរុបចំនួន ៩៦៦នាក់។ ពិធីនេះបានប្រារព្ធឡើងនៅសាលាខេត្តកំពង់ឆ្នាំង ក្នុងឱកាសដែលជាបេសកកម្មលើកទី៩និង១០ របស់សម្តេច តេជោ ក្នុងការចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹក នាំ និងមន្ត្រីរាជការនៅតាមបណ្តារាជធានី ខេត្ត។ បេសកកម្មនេះបានចាប់ផ្តើមពីខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត…

ក្រសួងការងារ បន្តពង្រីកយុទ្ធនាការលុបបំបាត់ពលកម្មកុមារ និងរំលឹកកាតព្វកិច្ច ប.ស.ស. ដល់ខេត្តត្បូងឃ្មុំ កំពង់ចាម និងកណ្ដាល

​ភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងបន្ត​ចុះយុទ្ធនាការផ្សព្វផ្សាយស្តីពី «ការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលើកកម្ពស់លក្ខខណ្ឌការងារ សម្រាប់កម្មករនិយោ ជិតវ័យក្មេង នៅទូទាំងប្រទេសឆ្នាំ២០២៦»​ តាមរយៈកិច្ចសហការរវាងមន្ទីរការងារ និងអាជ្ញាធរមូលដ្ឋាន ដោយបានចុះត្រួតពិនិត្យ និងផ្សព្វផ្សាយផ្ទាល់ដល់បណ្តាសិប្បកម្មផលិតឥដ្ឋ-ក្បឿង និងអាជីវកម្មកសិ-ឧស្សាហកម្ម ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ខេត្តកំពង់ ចាម និងខេត្តកណ្តាល ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ អនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ (ILO) ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ យុទ្ធនាការនេះ គឺធ្វើឡើងក្នុងគោលបំណងដាស់ស្មារតី និងលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃពលកម្មកុមារឱ្យកាន់តែទូលំទូលាយ ព្រមទាំងបំផុសការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការឃ្លាំមើល និងរាយការណ៍ជាបន្ទាន់នូវរាល់ករណីសង្ស័យ។ ក្នុងនោះដែរ ក្រសួងការងារ…

សម្ដេចហ៊ុន ម៉ាណែត៖ ព្រែកជីកហ្វូណនតេជោ រួចរាល់នឹងជួយសម្រួលការដឹកជញ្ជូនផ្ទាល់ មិនចាំបាច់ឆ្លងកាត់ប្រទេសដទៃទៀត

ត្បូងឃ្មុំ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅពេលគម្រោងព្រែក ជីកហ្វូណនតេជោ សាងសង់រួចរាល់ នឹងកាន់តែសម្រួលដល់ការដឹកជញ្ជូនទំនិញរបស់កម្ពុជា ដោយអាចធ្វើការដឹកជញ្ជូនផ្ទាល់ពីផែកម្ពុជាទៅកាន់ពិភពលោក ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសដទៃទៀត។ សម្ដេចមហាបវរធិបតី បានថ្លែងបញ្ជាក់បែបនេះ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ស្ថិតនៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ សម្ដេច ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ «ផលិតផលរបស់យើង ឥឡូវលែងពឹងផ្អែកលើការដឹកជញ្ជូនតាមប្រទេសផ្សេងទៀតហើយ។…

ឆេះរថយន្តទេសចរណ៍អត់ដំបូល Big Bus Angkor បន្ទាប់ពីបុករ៉ឺម៉កម៉ូតូ

ភ្នំពេញ៖ រថយន្តទេសចរណ៍អត់ដំបូ Big Bus Angkor បានឆេះយ៉ាងសន្ធោសន្ធៅ បន្ទាប់ពីប៉ះទង្គិចជាមួយរថយន្តរ៉ឺម៉កម៉ូតូមួយគ្រឿង ក្នុងបរិវេណទីក្រុងកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១០ និង ៣០ នាទីព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦។ តាមប្រភពព័ត៌មានបឋម រថយន្តទេសចរណ៍ដឹកអ្នកដំណើរបរទេស បានប៉ះទង្គិចជាមួយរ៉ឺម៉កម៉ូតូ រួចកើតអគ្គិភ័យភ្លាមៗ ហើយភ្លើងបានឆេះរាលដាលយ៉ាង លឿន ផ្សែងខ្មៅហុងឡើងខ្ពស់ និងអណ្តាតភ្លើងឆេះខ្លាំង។ បច្ចុប្បន្ន តំណាងក្រុមហ៊ុន…

ភ្លើងស្តុបថ្មី ២៤ទីតាំង នឹងត្រូវដាក់ពង្រាយតាមផ្លូវជាតិលេខ៥

ភ្នំពេញ៖ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងដាក់ពង្រាយភ្លើង ស្តុបថ្មីចំនួន២៤ទីតាំងនៅតាមបណ្តោយ ផ្លូវជាតិលេខ៥ ឆ្ពោះកាត់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ និងបង្កើនសុវត្ថិភាព កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគិតគូរខ្ពស់លើការងារនេះ ដោយបានចង្អុលបង្ហាញឱ្យក្រុមការងាររៀប ចំធ្វើកិច្ចការឱ្យបានល្អ លឿន និងមាន ប្រសិទ្ធភាពខ្ពស់បំផុត។ បច្ចុប្បន្ន សម្ភារៈភ្លើងស្តុប និងឧបករណ៍ពាក់ព័ន្ធទាំងអស់ ត្រូវបានដឹកជញ្ជូនទៅដល់ទីតាំងដំឡើង និងកំពុងត្រូវបានបំពាក់នៅតាមទីតាំងដែលបានកំណត់។ ទីតាំងទាំងនេះត្រូវបានសិក្សាយ៉ាងត្រឹមត្រូវ និងច្បាស់…