ឯកឧត្តម ឆាយ ឫទ្ធិសែន​ អញ្ជើញជួបសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី​ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៥២

ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃអាទិត្យ ១កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងសហការីក្រសួង អញ្ជើញជួបសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៥២ ព្រមទាំងក្រុមគ្រួសារកងទ័ព ដែលបានចងជាសម្ព័ន្ធមេត្រីជាមួយក្រសួង ស្ថិតក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ បន្ទាប់ពីសុន្ទរកថាស្វាគមន៍ និងសំណូមពររបស់ ឯកឧត្តមឧត្តមសេនីយ៍ត្រី…

អភិបាលខេត្តកំពង់ចាម អញ្ជើញកាត់វិញ្ញាសារប្រលង ជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ខេត្តកំពង់ចាម

កំពង់ចាម:ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម នៅព្រឹកថ្ងៃអាទិត្យទី២៤ ខែសីហា ឆ្នាំ២០២៥ នេះ បានអញ្ជើញកាត់វិញ្ញា សារប្រលងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ខេត្តកំពង់ចាម ឆ្នាំ២០២៥ ស្ថិតនៅមណ្ឌលប្រលង វិទ្យាល័យដីដុះ ក្រុងកំពង់ចាម។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានស្នើឲ្យបេក្ខជនត្រូវប្រកាន់យកគោលការណ៍ «ចេះ គឺ ជាប់»។ ឯកឧត្តម អភិបាលខេត្ត ក៏បានជូនពរ ដល់បេក្ខជនទាំងអស់ ឲ្យទទួលបានជោគជ័យ ក្នុងការប្រលងប្រជែងចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារខេត្តកំពង់ចាម។ បើតាម របាយការណ៏របស់គណៈកម្មការប្រលងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ…

អំពូលសូឡាចំនួន៦១៤ដើម ជាអំណោយរបស់ដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត បានប្រគល់ជូនប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ ដើម្បីសម្រួលការធ្វើដំណើរ ធានាសុវត្ថិភាព និង សន្តិសុខពេលរាត្រី អបអរឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ

នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត​ អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ​ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកអូររាំងឪ ពញាក្រែក​ និងត្បូងឃ្មុំ​ និងមានការអញ្ជេីញចូលរួមពី ឯកឧត្តម​ ប៉ែន​ កុសល្យ​ អភិបាល​នៃគណ:អភិបាលខេត្តត្បូងឃ្មុំ​ ព្រមទាំងប្រតិភូក្រសួងបរិស្ថាន​ និងអាជ្ញាធរមូលដ្ឋាន​ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល​ជាមួយសិស្សានុសិស្ស​ និង​ប្រជាពលរដ្ឋ​ នៅវិទ្យាល័យ​ ហេង​ សំរិនចក​ និងពិធីដាំបង្គោលសូឡាតាមបណ្តោយផ្លូវ៣៧០ ក្នុងស្រុក អូររាំងឪ​ ខេត្តត្បូងឃ្មុំ​ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​…

កូរ៉េខាងត្បូងសង្ឃឹមថា នឹងធ្វើឱ្យទំនាក់ទំនងជាមួយចិន ដែលបានធ្លាក់ក្នុងភាពតានតឹងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

តាមការចេញផ្សាសារព័ត៌មាន Yonhap ប្រធានគណៈប្រតិភូជាន់ខ្ពស់កូរ៉េខាងត្បូងម្នាក់ បាននិយាយក្នុងអំឡុងពេលទស្សនកិច្ចនៅទីក្រុងប៉េកាំង នៅថ្ងៃអាទិត្យនេះថា កូរ៉េខាងត្បូងសង្ឃឹមថា នឹងធ្វើឱ្យទំនាក់ទំនងជាមួយចិន ដែលបានធ្លាក់ក្នុងភាពតានតឹងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិលទៅរកភាពប្រក្រតីឡើងវិញ។ គណៈប្រតិភូនេះត្រូវបានបញ្ជូន ដោយប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចេម្យុង (Lee Jae Myung) ទៅកាន់ដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន ខណៈដែលរូបលោកផ្ទាល់កំពុងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រ ប្រធានគណៈប្រតិភូ ដែលជាអតីតប្រធានរដ្ឋសភា លោក Park Byeong-seug បានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក…

ប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ឃាត់ខ្លួន៥នាក់

ស្វាយរៀង៖ នៅថ្ងៃទី២៣ខែសីហា ឆ្នាំ២០២៥កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំង គណៈបញ្ជាការឯកភាពរដ្ឋបាលចន្ទ្រាបានចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស ឆបោកតាមអនឡាញខុសច្បាប់ ០១ទីតាំង យីហោឈ្មោះ New Saigon3 ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា និងបានឃាត់ខ្លួនជនសង្ស័យជនជាតិ វៀតណាម ចំនួន ០៥នាក់ក្នុងនោះ ស្ត្រី០១នាក់ ។ ក្នុងប្រតិបត្តិការបង្ក្រាបខាងលើនេះសមត្ថកិច្ចដកហូតវត្ថុតាងមានដូចជា កុំព្យូទ័រលើតុ ០៨គ្រឿង, Monitor កុំព្យូទ័រ ២៣គ្រឿង, ម៉ាស៊ីនកុំព្យូទ័រ ០៦គ្រឿង, កុំព្យូទ័រយួរដៃ ០១គ្រឿង…

ខេត្តមួយចំនួនធំរបស់កម្ពុជាមានភ្លៀងធ្លាក់យ៉ាងគំហុក ខណៈខេត្តជាប់មាត់ស​មុទ្រមានរលកខ្លាំង ចាប់ពីថ្ងៃទី២៥-២៨ ខែសីហា

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ក្រសួងធនធានទឹក និងឧតុនិយម  បានចេញសេចក្តីជូនដំណឹងអំពីការវិវត្តនៃព្យុះទី១៣ ដែលមានឈ្មោះថា កាជិគី (Kajiki) T2513 ក្នុងឆ្នាំ២០២៥ មានឥទ្ធិពលខ្លាំង លើ របបខ្យល់មូសុងនិរតី និងបោកបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ ឥទ្ធិពលព្យុះ «កាជិគី»ធ្វើឱ្យខេត្តមួយចំនួនធំរបស់កម្ពុជាមានភ្លៀងធ្លាក់យ៉ាងគំហុកខណៈ ខេត្តជាប់មាត់ស​មុទ្រមានរលកខ្លាំង ចាប់ពីថ្ងៃទី២៥-២៨ ខែសីហា ឆ្នាំ២០២៥៕

ស្ពានអាកាសថ្មើរជើងប្រវែង៣៦ម៉ែត្រ នៅប្រទេសថៃ ត្រូវបានបាក់រលំ កម្មកររាប់សិបនាក់រត់គេចខ្លួន

  បាងកក៖ស្ពានអាកាសមានប្រវែង៣៦ម៉ែត្រ សាងសង់ជិតរួចរាល់ និងមានតម្លៃប្រហែល ១៩ម៉ឺនដុល្លារនៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៥វេលាម៉ោង៨៖២០នាទីយប់ត្រូវបាន បាក់រលំ ក្នុងស្រុកមួយនៅក្នុង ខេត្តច័ន្ទថាបូរី។ ធ្នឹមស្ពានបេតុងទម្ងន់១១៦តោនត្រូវបាក់ធ្លាក់ ទៅលើរថយន្តស្ទូច និងរថយន្តសណ្តោង ធ្វើឲ្យកកស្ទះចរាចរណ៍ និងបង្កការភ្ញាក់ផ្អើលទាំងយប់។ កម្មកររាប់សិបនាក់ រត់គេចខ្លួនពេលកើតហេតុ។ អាជ្ញាធរថៃប៉ាន់ប្រមាណថាមានការខូចខាត សរុបប្រមាណ១០លានបាត ប្រមាណ ២៧ ម៉ឺនដុលា្លរ៕

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានលើកយកករណីស្រីៗចាញ់បោកប្រុសស្អាតក្លែងក្លាយក្នុង Facebook មកអំពាវនាវឲ្យមហាជនប្រុងប្រយ័ត្ន!

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ នេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានី ភ្នំពេញ បានបង្ហោះសារដាស់តឿនមួយគួរឲ្យចាប់អារម្មណ៍បំផុត នៅក្នុងផេកផ្ទាល់ខ្លួនរបស់លោក ដែលមាន ខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖ រឿងថ្មី នៃមេរៀនចាស់! មេរៀនចាស់ដដែលៗដែលឧស្សាហ៍កើតមានក្នុងសង្គម Facebook នាពេលបច្ចុ ប្បន្ន គឺមានបុគ្គលទុច្ចរិច្ចមួយចំនួន បានយករូបភាពអ្នកដ៏ទៃដែលស្អាតសង្ហា មកបង្កើតជាគណនី Facebook ក្លែងបន្លំមួយ ហើយ ឆាតទំនាក់ទំនងមនុស្សស្រីជាច្រើនគ្នា ពេលមានអ្នកឆ្លើយឆ្លង…

បណ្ឌិត ជា វ៉ាន់ដេត អញ្ជើញក្រុងពាលីបើកការដ្ឋានសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកបូរីជលសារ ខេត្តតាកែវ

តាកែវ៖ នៅព្រឹកថ្ងៃទី២៣ សីហា ២០២៥ លោកបណ្ឌិត ជា វ៉ាន់ដេត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលី បើកការដ្ឋានសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកបូរីជលសារ ថ្មី។ ពិធីនេះមានការចូលរួមពីមេដឹកនាំគណបក្សថ្នាក់ខេត្ត និងក្រុងស្រុកជាច្រើន។ ក្នុងឱកាសនោះ លោកបណ្ឌិត ជា វ៉ាន់ដេត បានលើកឡើងថា ការសាងសង់ស្នាក់ការថ្មីនេះបង្ហាញពីភាពរឹងមាំរបស់គណបក្សប្រជា ជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស។ ទន្ទឹមនឹងនេះ លោកបានណែនាំឲ្យសមាជិកគណបក្ស រួមគ្នាឯកភាព បម្រើប្រជាពលរដ្ឋដោយតម្លាភាព…

លោក Donald Trump ប្រកាសយករដ្ឋ Washington ជាទីតាំងចាប់ឆ្នោត World Cup 2026 ចុងឆ្នាំនេះ

ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោននឹងធ្វើជាទីតាំងសម្រាប់ពិធីចាប់ឆ្នោត World Cup 2026 ដែលមាន ៤៨ ប្រទេសចូលរួម។ លោក Trump ហៅព្រឹត្តិការណ៍នេះថាជា «ព្រឹតិ្តការណ៍ធំបំផុតហើយក្នុងប្រវត្តិសាស្រ្តកីឡា»។ ប្រធាន FIFA Gianni Infantino បានថ្លែងថា ពិធីចាប់ឆ្នោតនឹងផ្សាយផ្ទាល់ទូទាំងពិភពលោក ទាក់ទាញអ្នកទស្សនាជាង ១ ពាន់លាននាក់។ World Cup 2026 នឹងរៀបចំនៅអាមេរិក កាណាដា និងមិចស៊ិក…